"អ្នកអង្គម្ចាស់!!!"លោកតារបស់jiminគ្រាន់តែឃើញyoongiភ្លាមស្រែកដោយការភ្ញាក់ផ្អើលជាខ្លាំង
"អ្នកអង្គម្ចាស់?លោកតាចង់មានន័យថាម៉េច?"jiminឮលោកតាហៅyoongiបែបនេះធ្វើអោយគេកាន់តែមិនស្រណុកក្នុងចិត្តព្រោះyoongiកំពុងមុខដូចអ្នកអង្គម្ចាស់ក្នុងសុបិន្ដគេស្រាប់ផងឬលោកតាដឹងរឿងនេះ?
"មិនអីទេប្រហែលតាច្រឡំហើយ មនុស្សចាស់ប៉ុណ្ណឹងឯង jiminដួសបាយអោយតាមួយចានផងណា"ថាហើយលោកតាក៏ចូលរួមតុជាមួយក្រុមគ្រួសារផងដែរ។កំឡុងពេលទទួលទានអាហារពេលល្ងាចលោកតាតែងតែសម្លឹងមុខyoongiជាប់ជានិច្ចព្រោះyoongiមុខស្រដៀងនឹងនរណាម្នាក់ខ្លាំងមែនទែន។បន្ទាប់ពីបាយល្ងាចហើយjiminក៏សម្រេចចិត្តជូនyoongiទៅផ្ទះវិញព្រោះគេបារម្ភខ្លាចមានអ្នកមកតាមធ្វើបាបyoongiម្តងទៀត។
ពេលត្រឡប់មកផ្ទះវិញjiminនៅតែគិតពីពាក្យសម្តីលោកតាហៅyoongiល្ងាចមិញ។ដោយមិនអស់ចិត្តគេក៏ដើរសម្តៅទៅបន្ទប់លោកតាគេព្រោះឃើញបន្ទប់គាត់នៅបើកភ្លើង
"លោកតា"jiminដើរមកគោះទ្វារបន្ទប់
"មានការអីចង់និយាយជាមួយតាមែនទេ?ចូលក្នុងសិនមក"លោកតាក៏ហៅចៅរបស់ខ្លួនចូលក្នុងបន្ទប់ដើម្បីនិយាយគ្នា
"យ៉ាងម៉េចដែរចៅ មានបញ្ហាអ្វីមែនទេ?"
"លោកតា ជួយប្រាប់ខ្ញុំតាមត្រង់បានទេហេតុអីក៏លោកតាហៅyoongiថាអ្នកអង្គម្ចាស់?"
"បានតាប្រាប់ឯងក៏បាន ឯងចាំទេ?តាធ្លាប់ប្រាប់ឯងថាតាជាទាហានមួយរូបនៅរាជវាំងតែតាបានសុំលាឈប់បន្ទាប់ពីព្រះរាជបុត្របានសោយទិវង្គតទៅ"
"ហេតុអ្វីបានជាព្រះរាជបុត្រសោយទិវង្គតលោកតា?"
"ដោយសារតែមាននាយទាហានម្នាក់បាញ់ធ្នូខុសមនុស្ស គេមានបំណងបាញ់សម្លាប់គូរស្នេហ៍អ្នកអង្គម្ចាស់តែអ្នកអង្គម្ចាស់ទៅរងជំនួសបណ្តាលអោយបាញ់ចំទ្រូងខាងឆ្វេង។ក្នុងពេលនោះតាក៏នៅកន្លែងនោះដូចគ្នា ដោយសារតែស្នេហាទ្រង់ជាស្នេហាភេទដូចគ្នាទើបគ្មានអ្នកណាទទួលស្គាល់។បន្ទាប់ពីទ្រង់សោយទិវង្គតទៅគូរស្នេហ៍ទ្រង់ក៏សម្លាប់ខ្លួនតាមទ្រង់ហើយមុននឹងអ្នកទាំងពីរស្លាប់ពួកគេបានផ្សងជួបគ្នាគ្រប់ជាតិតែតាថាជាតិនេះពួកគេបានជួបគ្នាហើយ😊"
"បានន័យថាម៉េចលោកតា?"
"ចៅប្រុសដែលចៅនាំមកផ្ទះល្ងាចមិញនេះជាអ្នកអង្គម្ចាស់កាលពីជាតិមុនព្រោះមុខមាត់ក៏ដូចកាលពីជាតិមុនខ្លាំងណាស់ ពេលចៅលាងរបួសតាជឿថាចៅនឹងឃើញស្នាមដៅមួយនៅទ្រូងខាងឆ្វេងរបស់គេ"
"ពិតមែនហើយលោកតានិយាយត្រូវ ចុះគូរស្នេហ៍របស់អ្នកអង្គម្ចាស់ជាអ្នកណាលោកតា?"
"ជាចៅហ្នឹងហើយ"
"ខ្ញុំ?"
"ពិតមែនហើយ ចៅមានស្នាមដៅកន្លែងក្បាលដូចទៅនឹងកន្លែងដែលគូរស្នេហ៍អ្នកអង្គម្ចាស់បានសម្លាប់ខ្លួនកាលពីជាតិមុនហើយចៅក៏មុខដូចកាលពីជាតិមុនដូចគ្នា"
"អញ្ចឹងខ្ញុំនឹងគេជាគូរនឹងគ្នាពីអតីតជាតិ?"
"ត្រូវហើយ ចាំបន្តិចតាមានរបស់អោយ"ថាហើយតារបស់jiminក៏ដើរទៅបើកថតតុយកប្រអប់មួយចេញមក។នៅក្នុងប្រអប់នោះគឺមានចិញ្ចៀន1វង់។
"ដល់ពេលដែលតាត្រូវប្រគល់វាអោយទៅម្ចាស់ពិតប្រាកដហើយ ចិញ្ចៀននេះជាចិញ្ចៀនដែលអ្នកអង្គម្ចាស់អោយតាធ្វើក្នុងបំណងយកទៅសុំគូរស្នេហ៍ទ្រង់រៀបអភិសេកតែមិនបានសម្រេចក៏យកមកអោយតាទុក បើចៅប្រុសល្ងាចមិញមានចិញ្ចៀនដូចឯង ប្រាកដណាស់ឯងជាគូរនឹងគ្នា"ថាហើយលោកតាក៏អោយចិញ្ចៀននោះទៅjimin
"បាទអរគុណលោកតាខ្ញុំយល់ហើយ អញ្ចឹងលោកតាសម្រាកចុះខ្ញុំត្រឡប់ទៅបន្ទប់វិញហើយ"ថាហើយjiminក៏ដើរឡើងមកបន្ទប់ខ្លួនវិញ
+ផ្ទះyoongi
Yoongiរស់នៅជាមួយនឹងប៉ាចិញ្ចឹមដែលជាមិត្តភក្តិរបស់ប៉ាគេកាលនៅរស់ជាមួយនឹងគំនរទ្រព្យសម្បត្តិរបស់ប៉ាម៉ាក់គេ។ប៉ាម៉ាក់របស់គេបានស្លាប់យ៉ាងអាថ៌កំបាំងបំផុតពេលគេអាយុ15ឆ្នាំហើយរឿងក្តីនេះបានបិទទៅហើយ ថែមទាំងឥឡូវនេះមានអ្នកតាមសម្លាប់គេទៀត។គេសន្យានឹងខ្លួនឯងថានឹងតាមចាប់ឃាតុករលាក់មុខនោះញាត់គុកអោយបាន
"ហ៊ើយអាចង្រៃណាក៏ថ្លើមធំម៉្លេះហ៊ានមកលបវ៉ៃយើងផងសំណាងហើយបានកូននោះជួយទាន់ សាំណាស់ជួបគ្នាពីរដងហើយភ្លេចសួរឈ្មោះចាំតេរសួរអាjungវិញក្រែងវាស្គាល់"yoongiដើរទៅដើរមកពេញបន្ទប់ហើយនិយាយម្នាក់ឯង
"អាឡូអាjung"
"យ៉ាងម៉េចឯង?"
"ឯងស្គាល់កូនមួយរាងតូចសមុខគួរអោយស្រឡាញ់កម្ពស់មិនសូវខ្ពស់ទេ"
"ឈប់យើងគិតមើលសិន អូរឯងចង់និយាយពីjiminមែនទេ?"
"ប្រហែលម្នាក់ហ្នឹងហើយ"
"ឯងសួរធ្វើអី?"
"មានអីគេធ្លាប់ជួយយើងបានយើងចង់ស្គាល់គេហើយឯងកើតអីឬអត់សម្លេងដូចមនុស្សទើបយំហើយ"
"យើងបែកគ្នាជាមួយសង្សារយើងហើយ"
"ចុមបែកគ្នាហាស?ម៉េចចឹង?"
"ម៉ាក់យើងមិនអោយស្រឡាញ់គ្នាជាមួយគេទៀតទេ បើហ៊ានស្រឡាញ់គាត់នឹងតាមធ្វើបាបសង្សារយើង"
"ម៉ាក់ឯងក៏សាហាវម៉្លេះ ទ្រាំសិនទៅមិត្តអើយបើជាគូរវានឹងមិនព្រាត់ទេ"
"អឺអញ្ចឹងប៉ុណ្ណឹងបានហើយ"
"អឺកុំគិតខ្លីណា"
"អាមោក យើងមិនគិតខ្លីទេបានហើយ"ថាហើយjungkookក៏បិទទូរស័ព្ទ
"យើងខំមានបំណងល្អជេរយើងទៀត-,-"ថាហើយyoongiក៏ដើរទៅរកផ្ទាំងគំនូរដែលគេតែងតែគូរតាមការយល់សប្តិរបស់គេ
"ដូចម៉្លេះ!!jimin"yoongiក៏ដើរដែលទៅអង្អែលរូបគំនូរនោះហើយក៏ទៅបើកថតតុយកប្រអប់មួយដែលប៉ាម៉ាក់គេទុកអោយ។នៅក្នុងប្រអប់នោះជាចិញ្ចៀនមួយវង់ដែលប៉ាម៉ាក់គេទុកអោយ។ចិញ្ចៀននោះរាងចាស់បន្តិចតែម៉ូដស្អាត។គេអង្គុយសម្លឹងចិញ្ចៀននោះបន្តិចទើបយកមកពាក់នៅនឹងដៃ។
YOU ARE READING
ព្រោះយើងជាគូរនឹងគ្នា🍀💖(ចប់)
Romanceជារឿងរ៉ាវស្នេហាឆ្លងជាតិដែលកាលពីជាតិមុនពួកគេបានព្រាត់គ្នាម្តងទៅហើយតែក៏ត្រូវព្រហ្មលិខិតចារអោយមកជួបគ្នាជាថ្មីក្នុងជាតិថ្មី។តើជាតិនេះស្នេហាពួកគេនឹងសមបំណងទេ? MIN YOONGI&PARK JIMIN JEON JUNGKOOK&KIM TAEHYUNG