🔥MY SUGAR DADDY🔞

4K 216 7
                                    

  PART12:ឃ្លាន strawberry

បន្ទាប់ពីនាយចង្អោក្អួតអស់រយះពេល​ជាងមួយព្រឹកធំមកគឺថាទឹកមុខស្លេកបឹបតែម្តងឯរាងតូចវិញក៏បារម្ភមិនស្ទើរដែល។នាយធ្លាប់មានកម្លាំងពេញពេលនេះមកគេងមួយកន្លែងមុខស្លេកដូចមាន់ស្ងោរ​បបូរមាត់ស្ងួតក្រៀម​ខ្លួនត្រជាក់ស្រេប​ទាំងគេងក្រឡំ​ភួយជិតឈឹង​

"យ៉ា....នេះអូនបានប្រាប់​អាប៉ាហេីយមែនទេ​ថាមិនត្រូវដណ្តប់ភួយជិតបែបនេះ​ មិនថប់ដង្ហេីមទេហេស៎​?"រាងតូចដែលទេីបនិងដាំបបររួចហេីយមិញនេះក៏​ថាមកដាស់នាយឡេីង​ញុំាបបូរតែ​នាយបែរជាគេងក្លុំភួយជិតឈឹងទាំងដែលរាងតូចបានផ្តាំហេីយថាមិនអោយធ្វេីបែបនេះ។

"ថេយ៍!!យេីងរងាណាស់​"ជុងហ្គុក​ នាយថ្ងូរ​ហៅឈ្មោះរាងតូចតិចៗ​ទាំងខ្លួនរួញចូលគ្នាព្រោះរងា​ញាក់​ ឯរាងតូចដែលខឹងអម្បាញ់មិញនេះក៏ស្រាប់តែទន់ចិត្ត​អាណិតនាយ​យ៉ាងខ្លាំងពេលដែលឭបែបនេះ​

"អ..អូនសុំទោស​!អាប៉ាចង់​ញុំាបបរឥឡូវទេ​?"ថេយ៍​ រាងតូចបន្ទន់ខ្លួនអង្គុយ​ផ្ទាល់​ឥដ្ឋ​ទល់មុខនិង​ដេតឌីតរបស់ទាំង​ប្រសព្វមុខគ្នា​ចំៗ​ មិញនេះគេក៏​ច្រុល​សម្តីធំដាក់អាប៉ាទាំងដែលនាយឈឺ​ព្រោះតែចាញ់ជំនួសខ្លួននេះហេីយ​

"អត់ទេ!!!"នាយឆ្លេីយ​ខ្សាវៗ​ទាំងគ្មានកម្លាំងកម្ហែង​ខ្សាត់​ទាំងអស់តែម្តងសម្បីតែនិយាយក៏ហេីបមាត់មិនចង់រួចដូចគ្នា

"មិនបានត្រូវតែញុំា​ដាច់ខាត់​!"ថេយ៍​ ហាឡេីង​ហាមប្រាម​ដាចខាត​អត់គឺអត់ហេីយ​ ត្រូវតែញុំាបេីមិនញុំាបានអីធូរទៅ​នេះចាញ់តែមួយថ្ងៃសោះបាក់រូបយ៉ាងនេះហេីយ​

"អួ៎ក​ៗ......"គ្រាន់តែនាយលឺរឿងបបរ​ស្អីនិងភ្លាមក៏​រកក្អួតម្តង​ហេីយតែក៏ទប់​តែមេីលចុះ​រាងតូចចង់មកបង្ខំនាយទៀត​ទោះចង់ទប់ក៏លែងជាប់ហេីយ​

"អាប៉ា​យ៉ាងមិចហេីយ​?"ថេយ៍​ រាងតូចស្ទុះរត់តហរុយតាមនាយចូលបន្ទប់ទឹក​ជួយរិទ្ធ​ខ្នងទូលាយ​នាយតិចៗ​

"អួ៎ក​......"នាយបង្អោ​ក្អួតឥតឈប់សោះ​នេះមិនទាន់មិនអីចូលពោះ​មួយមាត់​ផងក៏​ចាញ់​ក្អួតយកៗទៀតហេីយ​

🔞🔥MY SUGAR DADDY 🔞🔥Where stories live. Discover now