តុប៎ៗ...
សំឡេងសម្រិបជើងបន្លឺថ្នមៗនៅពេលដែលជើងតូចស្រឡូនបោះជំហានដើរទៅបន្ទប់របស់ CEO វ័យក្មេងដែលមានឥទ្ធិពលនៅក្នុងសង្គម ប៉ុន្តែនាយមិនមានវត្តមាននៅក្នុងបន្ទប់នោះឡើយព្រោះមិនទាន់ត្រឡប់មកពីក្រុមហ៊ុនវិញ ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់នាយទើប ថេយ៉ុង ដែលជាកូនចិញ្ចឹមរបស់នាយដែលទើបចេញពីសាលាមកនោះមានបំណងចង់ Surprise ។ថេយ៉ុង បើកទ្វារចូលមកក្នុងបន្ទប់ធំទូលាយរបស់លោកប៉ាចិញ្ចឹមហើយក៏បង្វែរកែវភ្នែកពណ៌ត្នោតដុតសម្លឹងមើលជុំវិញ ។ ក្នុងបន្ទប់ទាំងមូលរៀបចំតុបតែងសុតតេរបស់ដែលមានពណ៌ខ្មៅសឹងតែទាំងអស់តែម្តង ។ នាយតូចដើរមើលជុំវិញចៃដន្យក៏ដើរជាន់ទៅចំកន្លែងមួយធ្វើអោយវាផុងចុះបន្តិចស្របពេលដែលទូដាក់សៀវភៅមួយចំនួននោះបើកបង្វិលធ្វើអោយគេបានឃើញពន្លឺក្រហមភ្លឺព្រាលៗចេញមក ហើយដោយសារតែក្មេងទើបគេចង់ដឹងចង់ឃើញ ។ ថេយ៉ុង ក៏សម្រេចចិត្តដើរយឺតៗទៅមើលទើបបានដឹងមានថាបន្ទប់មួយទៀតនៅពីក្រោយទូរដាក់សៀវភៅរបស់លោកប៉ាចិញ្ចឹមរបស់គេ ។
នាយតូចដើរចូលទៅក្នុងយឺតៗហើយក៏ត្រូវភ្ញាក់ព្រើតឡើងប្រហោងពោះធ្លុងនៅពេលមានមនុស្សមាឌធំជាងហក់មកសង្គ្រប់គេ ។
" ហ្ហាយយ៎....ប៉...ប៉ា ?? "
" អ្នកណាជាប៉ារបស់ឯង ? " ម្ចាស់រាងកាយហាប់ណែនសួរហើយ ថេយ៉ុង ក៏ស្ពឹកមុខដូចត្រូវជះទឹកអាសុីតដាក់មិនខុស ។
" អឺ...ប៉ាកំពុងលែងសើចជាមួយ ថេយ៍ មែនទេ ? អរមែនហើយនេះជាកាដូរបស់ ថេយ៍ សម្រាប់ថ្ងៃកំណើតរបស់ប៉ា " ថេយ៉ុង និយាយហើយក៏ស្រវាលូកដៃទាញប្រអប់កាដូដែលគេបានរៀបចំហុចទៅអោយរាងក្រាស់ដែលកំពុងទ្រោបលើខ្លួនគេនោះ ។
ចំណែកឯរាងក្រាស់ក៏សម្លឹងមុខរាងតូចក្រោមទ្រូងបន្តិចមុននឹងលេចស្នាមញញឹមចុងមាត់មាត់ចេញមកទើបព្រមងើបខ្លួនចេញពីរាងតូចព្រមទាំងហុចដៃទាញគេឡើងដូចគ្នា ។
" អរគុណប៉ា "
" ឯងចូលមកបានយ៉ាងម៉េច ? " រាងខ្ពស់ក្រាស់សួរទាំងដើរទៅបិទទ្វារដែលរាងតូចចូលមកនោះអោយបានរៀបរយដូចដើមទើបងាកដើរមករករាងតូចវិញ ចំណែកឯ ថេយ៉ុង កាលបើឃើញដូច្នេះក៏មានអារម្មណ៍ថាភ័យៗបន្តិចដែរ ព្រោះថ្ងៃនេះលោកប៉ាចិញ្ចឹមរបស់គេហាក់ដូចវាប្លែកខ្លាំងណាស់ គឺដូចជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង ។