ភាគទី៦

29 2 0
                                    

ដោយសារតែថ្ងៃនេះឆេយ៉ុងមិនបានទៅធ្វើការទេព្រោះមិនទាន់ដល់ថ្ងៃកំណត់ ហើយទម្រាំតែទប់ឈាមច្រមុះអស់គឺយូរដល់ក៏ហើយ

"ល្ងាចនេះ ចង់ជិះកង់ដើរលេងទេយើងអផ្សុកណាស់ចង់ដើរលេង" ឆេយ៉ុង

"ជាប់ណាត់ហើយមិនបានទៅទេ ឡូវក៏ជិតដល់ម៉ោងទៅដែរ បានហើយទៅផ្លាស់សម្លៀកបំពាក់ចេញទៅប្រឡាក់ឈាមហើយ" សៀវមិញក៏មិនចង់ទៅណាត់ប៉ុន្មានដែរ តែគេមកនិយាយមុនឆេយ៉ុងហើយចឹងត្រូវតែទៅព្រោះមិនចង់អោយគេថាជាមនុស្សមិនគោរពពាក្យសន្យា ណាមួយក៏មិនចង់អោយប្អូនទៅជិះកង់ម្នាក់ឯងព្រោះគេបារម្ភ ពេលល្ងាចមានឡានបើកតាមផ្លូវច្រើនណាស់អាចនឹងមានគ្រោះថ្នាក់

"ចឹងយើងទៅជាមួយដែរ ចាំពេលចេញពីនិយាយការងារហើយចាំទៅទាំងអស់គ្នាក៏បានដែរ យល់ព្រមទេ" បំណងគឺចង់ទៅជាមួយសៀវមិញព្រោះមិនចង់នៅផ្ទះម្នាក់ឯង

"មិនបាច់ទេ ក្រែងចាំយូរយើងទៅម្នាក់ឯងវិញ" រួចក្រោកដើរចេញពីបន្ទប់ឆេយ៉ុង

"ចឹងយើងជិះកង់ទៅម្នាក់ឯងក៏បានដែរ" និយាយហើយងាកមុខចេញចាប់ផ្តើមងរនឹងបងស្រីហើយ

"មិនបានទេ វាគ្រោះថ្នាក់ណាស់យើងមិនអោយទៅទេ" លឺពាក្យនឹងហើយក៏បកមកនិយាយវិញ

"ចុះឯងមិនទៅជាមួយយើងទៅមិនបាច់ទៅជួបណាត់ស្អីទេ ឬក៏អោយយើងទៅជាមួយក៏បានណា៎"

"ហុើយ!!តែការងារនឹងសំខាន់ណាស់ណា៎ ទៅមិនបានទេ"

"មិនអោយយើងទៅ យើងនឹងទៅជិះកង់ម្នាក់ឯង"

"ហេតុអីក៏ឯងរឹងក្បាលនិយាយមិនចេះស្តាប់គ្នាយ៉ាងនេះ" សៀវមិញនាងចង់ក្រញ៉ាញ់ខួរហើយប្អូនម្នាក់នេះចង់តែវ៉ៃអោយបែកគូទទេ

"ឯងគិតមើលទៅអោយយើងទៅជាមួយក៏អត់?"

"អឺៗ ទៅក៏ទៅ ឆាប់ទៅរៀបចំខ្លួនទៅតែរៀបមិនទាន់យើងទៅចោលហើយ"

"ទទួលបាន បងស្រីម្ចាស់!!" មុខញញឹមចង់រហែកដល់គុម្ពត្រចៀកហើយ ទម្រាំតែគេអោយទៅខាតទឹកមាត់អស់ច្រើនណាស់

"មើលទៅខ្ញុំមានប្អូនបែបនេះតែម្នាក់ទៀតប្រហែលមិនរស់ទេមើលទៅ"

រឿង ទំហំនៃក្តីស្រលាញ់ (GL)❤️Where stories live. Discover now