Part1

197 22 2
                                    

ពេលយប់ស្ងាត់ ជាពេលដែលមនុស្សគ្រាប់គ្នាគួរតែសម្រាក តែក៏មានអ្នកខ្លះនៅដើរលេងយប់ រឺធ្វើការតាមទម្លាប់របស់របស់ពួកគេ ងាកមកមើលកំឡោះតូច ដែលកំពុងអង្គុយនៅឡើសាឡុងភ្នែកបុិសនឹងបិទម្តងៗទៅហើយព្រោះតែការងងុយ តែយ៉ាងណាត្រូវតែព្យាយាមបើក ព្រោះខ្លួននៅចាំបើកទ្វាអោយប្តីដែលដើរលេងយប់ធ្វើដូចខ្លួនមិនមានប្រពន្ទនៅផ្ទះ

រាងតូចងាកមើលម៉ោងដែលនៅនឹងជិញ្ជាំង ពេលនេះគឺម៉ោង11យប់ទៅហើយ តែប្តីសំណប់ចិត្តគេមិនទាន់ត្រឡប់មកផ្ទះវិញទេ

<មិចក៏យប់នេះយូរម្លេះ>រាងតូចរអ៊ូម្នាក់ឯង ភ្លាមនោះក៏លឺសម្លេងចតឡាននៅមុខវីឡា មិនប្រាប់ក៏ដឹងថាជាអ្នកណា

<Sunghoon បងដើរអោយស្រួលបួលតិចទៅមើល ប្រយាត់ដួល>រាងតូចនិយាយទាំងដើរទៅជួយគ្រាប្តី

<ប្រពន្ទសម្លាញ់បងនឹកអូន>រាងក្រាស់លោដៃទៅអោបអ្នកជាប្រពន្ទ ហើយឆ្ងុបមុខនឹងគញ្ជឹង ក រាងតូច

<ហឿយ...ធុំក្លិនស្រាណាស់ នេះបងផឹកស្រា រឺក៏ងូតស្រានឹង>sunoo

<.......> ភ្លាមនោះមិនលឺសម្លេងឆ្លើយតប ទើបគេដឹងថាអ្នកដែលកំពុងអោបខ្លួននេះបានដេកលក់ទៅហើយ

<ហួយ៎ វេទនាគ្រាឡើងទៅបន្ទប់ទៀតហើយ>រាងតូចរអ៊ូពីទុកលំបាករបស់ខ្លួន sunghoonនេះណាមាធអោយបុិនយក្យ ហើយដេកអត់ចេះរើសកន្លែងសោះ ពិបាកគេគ្រាឡើងទៅបន្ទប់ជារើយៗ ពេលគ្រាម្តងៗហត់ស្ទើរស្រកគីឡូ ព្រោះបន្ទប់ពួកគេនៅជាន់ទី2 ហើយកាំជណ្តើរក៏មិនមែនទាបដែរ

<ហឺស៎ ដល់ហើយ>រាងតូចទម្លាក់រាងក្រាស់ទៅលើពូក ហើយអង្គុយសម្រួលដង្ហើម តែគេមិនអង្គុយទំនេរបានយូរនោះទេ រាងតូចងើបទៅយកចានដែកតូចល្មម ទៅដាក់ទឹក នឹងយកកន្សែងដើម្បីជូតខ្លួនអោយរាងក្រាស់ គ្រាន់តែដោះអាវអោយប្តីភ្លាម ទឹកភ្នែកស្រក់មកតក់ៗទាំងមិនបានព្រៀងទុក ព្រោះគេបានឃើញអ្វីដែលគេឃើញស្ទើរតែសុាំភ្នែកទៅហើយ នោះគឺស្នាមក្រេមក្រហមឆ្អិនឆ្អៅដែលបង្ករឡើងដោយស្រីប្តីខ្លួន វានៅពាសពេញរាងកាយ មីស្រីឆ្កួតនោះមិនដឹងថើបកន្លែងណាខ្លះទេ ទោះជាគេឃើញច្រើនលើកច្រើនសារយ៉ាងណា តែការឈឺចាប់វានៅតែមានមិនអាចលុបបំបាត់បាន

<យេរី អូនសម្លាញ់យើងបន្តទៅ>ជូតបានបន្តិចអ្នកដែលស្ងាត់មាត់ជាយូរមកហើយនោះក៏បន្លឺឡើង ថែមទាំងយកដៃរាងតូចទៅស្ទាបដើមទ្រូងគេទៀត

<ដកដៃចេញ ខ្ញុំមិនមែនស្រីឆ្កួតនឹងទេ>រាងតូចក្រវាស់ដៃរាងក្រាស់ទៅម្ខាង នេះនៅជាមួយគេតែពោលឈ្មោះស្រីណាមិនដឹង គិតថាគេមិនឈឺហ៎?

បន្ទាប់ពីជូតខ្លួនអោយរាងក្រាស់រួចរាល់ រាងតូចក៏ទម្លាក់ខ្លួនដេកលើគ្រែ ហើយទាញភួយមកដណ្តប់រាងក្រាស់នឹងខ្លួនឯងផងដែរ រាងតូចងាកមើលមុខដ៏ស្រស់សង្ហារបស់អ្នកជាប្តី ទោះជាក្នុងបន្ទប់គ្មានពន្លឺគ្រប់គ្រាន់ មានតែពន្លឺព្រះចន្ទចាំងមកតិចៗក៏ដោយ តែវាមិនបានធ្វើអោយសម្រស់របស់រាងក្រាស់ថយចុះទេ វាមានតែកើនជាលំដាប់ កាន់តែមើលកាន់តែជក់ចិត្ត

<បងស្អាតណាស់ តែបេះដូងបងមិនចឹងទេ តើអូនត្រូវស្រឡាញ់បងតែម្ខាងបែបនេះរហូតមែនទេ Park sunghoon ហុឹក..ហុឹក..>រាងតូចនិយាយដោយក្តីឈឺចាប់ គេនឹងរាងក្រាស់រៀបការជាមួយគ្នានៅពេលដែលគេអាយុ18ឆ្នាំ រាងក្រាស់អាយុ21ឆ្នាំ ហើយពេលនេះគេអាយុ20 រាងក្រាស់អាយុ23ឆ្នាំ មានន័យថាពួកគេរៀបការជាមួយគ្នាបាន2ឆ្នាំហើយ ប៉ុន្តែគេមិនដែលបានទទួលក្តីស្រឡាញ់ពីរាងក្រាស់ទេ គេរស់នៅជាមួយរាងក្រាស់ទាំងអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត ទប់ទឹកភ្នែក តែយ៉ាងណាគេក៏មិនចង់លែងលះដែរ ព្រោះតែគេស្រឡាញ់អ្នកជាប្តីឡើងដកចិត្តមិនរួចទៅហើយ នៅពេលដែលគេឃើញរាងក្រាស់បណ្តើរស្រីផ្សេង អោបថើប ពេលខ្លះថែមទាំងយកមកដេកនៅផ្ទះទៀត គេឈឺ គេខឹង គេប្រច័ណ្ឌ តែគេមិនដែលហ៊ានថាអីទេ ព្រោះតែសេចក្តីស្រឡាញ់
យំសុខៗរាងតូចក៏បានដេកលក់បាត់ទៅ

To be continued~~

កំហុសស្នេហ៍Where stories live. Discover now