Short Novel🔞
ងឺុត~~
សម្លេងប្រាំងឡានលាន់ឮរន្ថើពេញផ្ទៃភូមិគ្រឹះទាំងមូល រាងសង្ហារដាក់ជើងចុះពីលើឡានទំនើបជាមួយនឹងភាពស្រស់សង្ហាររបស់ខ្លួន ចន ជុងហ្គុុកវយ័25ឆ្នាំជាសេដ្ឋីវយ័ក្មេងម្នាក់ ។ ទាំងមានទាំងសង្ហារស្រីដេញគជើង នាយថែមទាំងជាព្រានារីទៀតផង ។
ដំណើរយ៉ាងមឺុងម៉ាត់បោះជំហានចូលទៅក្នុងភូមិគ្រឹះរួមជាមួយនឹងកូនចៅជំនិត ។" ចៅហ្វាយ " នាយដេន
" យ៉ាងមិចឯង? " ជុងហ្គុកទម្លាក់ខ្លួនអង្គុយលើសាឡុងតម្លៃរាប់លានរបស់ខ្លួន ។
" គឺ ខ្ញុំឮមកថាម្ចាស់ក្លឹបGayមួយកន្លែងស្អាតខ្លាំងណាស់ចៅហ្វាយ "
" ឯងមកប្រាប់យើងធ្វើអី លំដាប់យើងនេះទៅដេកជាមួយក្មេងប្រុសញ្ចឹងហេស? "
" មិនមែនបែបនឹងទេចៅហ្វាយ ហើយខ្ញុំក៏មិនមែននាំអាថដែរ តែមិនសាកមិចនឹងដឹងនោះ ខ្ញុំឮមកគេនិយាយតគ្នាច្រើនណាស់ថាម្នាក់នោះជាក្មេងប្រុសប៉ុន្ដែស្អាតខ្លាំង តែគ្មាននរណាបានឃើញមុខគេនោះទេក្រៅពីកូនចៅក្នុងក្លឹបរបស់គេ ចៅហ្វាយថាទៅមិនស្ដាយទេឬ? សាកគិតម្ដងទៀតទៅ " កម្លោះសង្ហារស្ងាត់មាត់សញ្ចឹងគិតអ្វ៏ដែរនាយដេននិយាយ ។
" ល្អសាកម្ដងក៏មិនអស់អីដែរ " ក្រោយពីគិតមួយសន្ទុះក៏សម្រេចចិត្ត ។
" ពិតមែនហើយចៅហ្វាយនៅមានបន្តិចទៀត ខ្ញុំឮមកថាក្មេងនោះជាអូមេហ្កាទៀតផង ហើយមិនដែរមាននរណាបានប៉ះពាល់ខ្លួនគេនោះទេចង់នាក់មានកម្រិតណាក៏ដោយ បានត្រឹមតែអង្គុយនិយាយជាមួយតែពីរបីម៉ាត់ក្រោមរបាំងមុខរបស់គេប៉ុណ្ណោះ "
" ដល់ថ្នាក់នឹងផង ចាំមើលលំដាប់យើងម្ដងបើមិនបានមិនមែន ចន ជុងហ្គុកឡើង ដេនយប់នេះម៉ោង8រៀបចំទៅ "
" បាទចៅហ្វាយ " នាយដេនក៏ដើរចេញទៅធ្វើភារកិច្ចរបស់ខ្លួនបន្តរងចាំដល់ម៉ោងជូនចៅហ្វាយរូបសង្ហារទៅភ្លក់រសជាតិថ្មី ។ ប៉ុន្តែថាអីជុងហ្គុកផ្ទាល់ក៏ធ្លាប់ឮគេនិយាយពីក្មេងនោះខ្លះៗដែរ ថាស្អាតអីបែបនឹង ។
#Gay Club
វេលាម៉ោង8កន្លះជុងហ្គុកក៏បានមកដល់កន្លែងដែរនិយាយកាលពីល្ងាចមិញ គ្មានអីក្រៅពីក្លឹបGayនោះទេ ។ គ្រាន់តែចូលមកដល់ភ្លាមគ្រប់គ្នាសម្លឹងមើលព្រោងព្រាត នេះមិនអាចជាចន ជុងហ្គុកទេដឹង ។