ភាគ០២៖មនុស្សចាស់ចិត្ដអាក្រក់​!!

1.4K 39 2
                                    

" ចន​ ជុងហ្គុក​!!លោកពូសម្អប់​ "​ នាងតូចទន្ត្រំជើងស្រែកឡូឡា
មិនសុខចិត្ដព្រោះនាងចាញ់​លោកពូទល់តែបាន​ ឥឡូវបានស្អីជិះ
ទៅរៀនទៅលោកអេីយ​ កង់ឡានវិញធ្លោយទាំង៤ដូច្នេះនោះ ។
"​ កុំឲ្យខ្ញុំឃេីញមុខ​ ខ្ញុំនិងសម្លាប់ពូបោះចូលអាងក្រពេីមិនខានទេ​ "
នាងស្ដេីងខាំបបូរមាត់ទាំងខឹងក្រោធហេីយបោះជំហានទៅខាង
មុនដេីម្បីរក​តាក់ស៊ី​ជិះទៅសាលា​ ថ្ងៃនិងស៊យណាស់មិនដឹងថា
បានដេីរលេងឬអត់ទេ​ ព្រោះ​នាងគ្មានឡានផងហ្នឹង ។
"​ ហ៊ឹម​!!ប៉ុណ្នឹងតិចពេកផង​ នាងល្អិត​!! "​ ឡានដែលចតនៅទីនេះមានវត្ដមានរបស់នាយក្រាស់អង្គុយសម្លឹងមេីលកាយវិការ​ក្ដៅក្រហាយរបស់នាងទាំងពេញចិត្ដស្ដូក​ មិនស្មាននាងខឹងខ្លាំងយ៉ាង
នេះទេចឹង នាយហៅតាមសម្រួលមិនព្រមចុះ​ ទល់លេងបែបនិង
ទេីបរៀង ។
"​ ចៅហ្វាយ​!! "​ នាយជំនិតសំងំយ៉ាងយូរមិនហ៊ានបន្លឺសំឡេងមក
ផ្ដេសផ្ដាស​ទេីបកម្រេីកមាត់ដាច់ចិត្ដហៅនាយក្រាស់ទាំងខ្លាច ។
"​ យ៉ាងម៉េច!!​ "​ ប្ដូរពីទឹកមុខសប្បាយរីករាយប្រែជា​មាំមួយរំពេច ។
"​ ចៅហ្វាយចង់ទៅក្រុមហ៊ុនឬឃ្លាំងទៀត​!! "​ ដោយមិនដឹងថានាយចង់ទៅទីណាទេីបគេចោទសួរដូច្នេះ​ ដេីម្បីងាយស្រួលក្នុងការធ្វេីដំណេីរ​ ។
"​ ឃ្លាំង​អាវុធ​ "​ នាយលឺត្រឹមប៉ុណ្នឹងហេីយ​ជំនិតក៏រហ័សបេីកឡានចេញទៅ ។
ក្រឡេកមេីល​នាងតូចវិញនាងបានធ្វេីដំណេីរដោយជិះ​តាក់ស៊ី​មក
ព្រោះ​ឡានត្រូវលោកពូកំពូលល្អរបស់ខ្លួនធ្វេីឲ្យធ្លោយទាំងអស់
ហេីយដូច្នេះ​ មធ្យោបាយ​ដល់ល្អគឺ​តាក់ស៊ី​ ។
នាងចុះចេញពីឡានហេីយហុចលុយឲ្យគាត់រួចបោះជំហានចូលទៅក្នុងសាលាទាំងមុខក្រម៉ៅ​ សិស្សក្នុងសាលាក៏ចាប់ផ្ដេីមងាកមកសម្លឹងមេីលនាងព្រោះអ្វី​ គឺដោយសារនាងមានពូជា​ម៉ាហ្វៀ​នោះអីហេីយពួកគេតែងតែអែបអបនាងដេីម្បីចូលទៅជិតជុងហ្គុក​ ប៉ុន្ដែជា​អកុសល​មនុស្សដូចនាងហ្នឹងណាគ្មានថ្ងៃឆោតល្ងង់ឲ្យគេបោក
បានឡេីយ ។
"​ បញ្ជីលេីកនេះ​ ខ្ញុំហ្នឹងសងសឹកពូនាខាងមុខ​ "​ នាងតូចបោះជំហាន
ចូលទៅក្នុងសាលាដោយ​រអ៊ូរទាំ​ក្នុងចិត្ដ​ ដៃក្ដាប់យ៉ាងណែលឯ
កែវភ្នែកក្រហមឆ្អៅហាក់ចង់ពិឃាតអ្នកណាមួយយ៉ាងអ៊ីចឹង​  ។
"​ ជេអា​ "​ មួយរំពេច​នោះផងដែលនាយដែលជាសង្សាររបស់នាង
ក៏ស្រែកហៅឈ្មោះសង្សារខ្លួនដេីម្បីឲ្យងាកមកសម្លឹងរូបគេ ។
"​ ហ៊ូស៊ុង​!! "​ នាងប្រលែងភាពម៉ួម៉ៅទាំងប៉ុន្មានចេញអស់ដោយ
បន្លឺលាយឡំហ្នឹងស្នាមញញឹម​ នាងនិង​ហ៊ូស៊ុង​ទាក់ទងគ្នាបានកន្លះ
ឆ្នាំហេីយគេជា​សុភាពបុរស​មិនហ៊ាន​ធ្វេីអ្វី​ផ្ដេសផ្ដាស​លេីនាងទេ
ក្រៅពី​ចាប់ដៃប៉ុណ្ណោះ​ ។
"​ តោះ​!! "​ ហ៊ូស៊ុង​ញញឹមតិចៗហេីយចាប់កាន់ដៃនាងតូចបណ្ដេីរ
ចូលទៅក្នុង​ គេស្រឡាញ់នាងណាស់ថ្វី​គេកូនអ្នកក្រីក្របានត្រឹម
អាហារូបករណ៍​ចូលសាលានេះក៏ដោយយ៉ាងណាក៏ជាសំណាង
គេដែល​បានសង្សារដូចជានាងនោះ ។
"​ ល្ងាចទៅដេីរលេងដែរឬទេ​!! "​ ជេអា​សម្លឹងមេីលនាយដោយ
បន្លឺយ៉ាង​ស្រទន់ខុសស្រឡះពី​នាយវាចាជាមួយជុងហ្គុកដាច់ ។
"​ ដេីរលេងឬ​ ហ៊ឹម​!! បង​ប្រហែលមិនអាចទេ​ ជេអា​ បងត្រូវធ្វេីការ
យកលុយទៅទិញថ្នាំម៉ែ សូមទោសណា​!! "​ ហ៊ូស៊ុង​មិនដែលមាន
ឱកាសដេីរលេងជាមួយនាងតូចឡេីយដោយសារគេជាប់ធ្វេីការ
ក្រៅម៉ោងដោយគិតប្រាក់ខែជាថ្ងៃ​ ព្រោះគេត្រូវការលុយចាំបាច់
ដូច្នេះមិនអាចចាំដល់ដាច់ខែឡេីយ ។
"​ មិនអីទេ​!!យ៉ាងណាបងស៊ូៗណា​ ហ៊ូស៊ុង​ "​ ជេអា​រៀងទម្លាក់ទឹក
មុខបន្ដិចដែលបបួលនាយមិនបានសម្រេចដូច្នេះ​ តែថ្វីទេនាងមាន
ឱកាសច្រេីនសម្រាប់បបួលគេទៀត​ ពេលនេះគេកំពុងមានទុក្ខ
នាងម៉េចហ្នឹងអាចនាំគេទៅសប្បាយខុសទំនងទៅត្រូវដែរទេ ។
"​ បាទអរគុណដែលអូនយល់ពីចិត្ដបង​ ហ៊ឹមឆាប់ដេីរទៅប្រយ័ត្ន
ខកម៉ោងរៀន​ "​ ហ៊ូស៊ុង​បណ្ដេីរនាងតូចចូលទៅក្នុងថ្នាក់រៀនពួក
គេអង្គុយតុជាមួយគ្នាផងដែរ ។
៥ល្ងាច​ ការសិក្សារបស់នាងតូចក៏ត្រូវបានបញ្ចប់ដោយនាងត្រូវ
ហ៊ូស៊ុង​ត្រឡប់មកផ្ទះវិញដោយ​ជិះឡានក្រុងពួកគេជជែកគ្នាយ៉ាង
សប្បាយ​ ថ្វីគ្មានឡានទំនេីបក៏ដោយយ៉ាងណានាងស្រឡាញ់គេ
ជាគេមិនមែនសម្ដៅលេីទ្រព្យក្រៅខ្លួន ។
ឯអ្នកក្នុងសាលាក៏ដឹងដែលអំពីរឿងមួយនេះពួកគេតែងតែគិតថា
ហ៊ូស៊ុង​តោងទាមនាងតូចដេីម្បីលុយប៉ុណ្ណោះ​ សម្រាប់គេមិនបាន
ខ្វាយខ្វល់​រឿងហ្នឹងឡេីយគេដឹងម្យ៉ាងគឺស្រឡាញ់នាងប៉ុណ្ណោះ ។
"​ ថ្ងៃណាទេីបអូនព្រមឲ្យបងជូនទៅ​!! "​ ហ៊ូស៊ុង​នូទទូចសុំនាងតូច
ដេីម្បីជូននាងទៅផ្ទះព្រោះតាំងពីទាក់ទងមកនាងតូចមិនដែលឲ្យ
ខ្លួនទៅឡេីយ​ ដោយលេសថាកុំអីខ្លាចមានរឿង ។
"​ ហ៊ូស៊ុង​!! "​ លឺដូច្នេះហេីយនាងរៀងអន់ចិត្ដដែលព្រោះមិនហ៊ានឲ្យគេជូនខ្លាចក្រែង​ហ៊ូស៊ុង​ជួបនិងលោកពូរបស់នាង ។
ដោយតាំងពីដេីមឡេីយគាត់ហាមប្រាមនាងខ្លាំងណាស់ចំពោះ
រឿងមួយនេះ​ អ៊ីចឹងហេីយប្រសិនបេីគាត់ដឹងអ្នកដែលមានបញ្ហាគឺ
ហ៊ូស៊ុង​មិនមែនជានាងឡេីយ​ ។
"​ ជេអា!! "​ នាយកំលោះចាប់ដៃនាងទាំងគូរដោយសម្លឹងមុខនាង
យ៉ាងស្រទន់​ គេសុំទៅចុះបណ្ដោយតាមគេម្ដងបានដែលទេ ។
"​ ហ៊ឹម​!!ក៏បានដែរ​ "​ នាងងក់ក្បាល​ហេីយយល់ព្រម​ វាមិនអីទេ
យ៉ាងណានាងមិនអាចគេចផុតរហូតទេដូច្នេះហេីយប្រឈមមុខ
ទៅចុះ​ សង្ឈឹមថាអាចឆ្លងកាត់ដំណាក់កាលនេះបានទៅចុះ ។
"​ បងអរគុណ​!! "​ លឺដូច្នេះនាយសប្បាយចិត្ដពេកក្រៃព្រោះស្មានថានាងមិនយល់ស្របហេីយទេតេី​ ។
"​ អឹម!!​ "​ នាងងក់ក្បាល​ហេីយផ្អែកក្បាលទៅស្មានាយសង្សារនាង
សង្ឈឹមថាស្មាមួយនេះសម្រាប់នាងពឹងផ្អែកនាអនាគតនាងនិងគេ
ស្រឡាញ់គ្នាប៉ុណ្ណា ។
ឡានក្រុងឈប់ដោយពួកគេកាន់ដៃគ្នាដេីរមករក​ផ្ទះរបស់នាងតូច
ទាំងសេីចសប្បាយនិយាយពីនេះនិយាយនោះ​ ប៉ុន្ដែចម្លែកត្រង់
នាងខ្លួនឯងប៉ុណ្ណោះ​ ម៉េចក៏មានអារម្មណ៍មិនស្ងប់អ៊ីចឹង ។
"​ អូនយ៉ាងម៉េចហ្នឹង​!! "​ ដោយឃេីញទឹកមុខសង្សារមិនស្រស់ចឹង
នាយប្រញាប់សួរក្រែងមានទុក្ខកង្វល់ក្នុងចិត្ដ​ ។
"​ អូនមិនអីទេ​!!ដល់ហេីយ​ "​ នាងតូចបង្អាក់ដំណេីរដោយបន្លឺប្រាប់
នាយថាមកដល់ផ្ទះរបស់ខ្លួនហេីយ ។
"​ ទីនេះធំណាស់​!! "​ ហ៊ូស៊ុង​សម្លឹងមេីល​ភូមិគ្រឹះ​ពីចម្ងាយមេីលទៅ
វាធំណាស់​ នាយចាប់ផ្ដេីម​រអៀសខ្លួន​ហេីយគេមិនបានមួយចំណិត
របស់នាងផងបែបជាថ្លេីមធំមកស្រឡាញ់នាងដូច្នេះ ។
"​ អូនចូលទៅផ្ទះហេីយបងទៅចុះ​!! "​ នាងប្រញាប់ដេញគេឲ្យទៅ
ស្មាននិងរៀងងងឹតហេីយណាមួយឡានក្រុងទៅយឺតបន្ដិចដេីរ
ទៅផ្ទះលេងហេីយ ។
"​ អ៊ីចឹងបងទៅហេីយណា​!! "
នាងតូចញញឹមស្រាលបម្រុងហ្នឹងឈានជេីងចូលផ្ទះហេីយស្រាប់
មានសំឡេងគ្រលរធំបន្ដិចពីក្រោយខ្នងរបស់នាង
"​ ជេអា​!!ឯងធ្វេីស្អីទៀតហេីយ​ អាម្សៀលនេះជាអ្នកណាគេ​ "
ជុងហ្គុក​បង្ហាញទឹកមុខមិនពេញចិត្ដរបស់ខ្លួនច្បាស់ៗលេីផ្ទៃមុខដឹង
ខ្លួនទេថាកំពុងធ្វេីស្អី​ ហេីយនៅមានមនុស្សប្រុសជូនមកផ្ទះទៀត
ស្មាននាយមិនដឹងឬ​ ឡានរបស់គេបេីកទៅយកនាងតែឃេីញ
នាងដេីរជាមួយ​អាម្សៀលនោះ​ថែមញញឹមញញែមដាក់វាសម្បេីម
ណាស់​ តេី​នាងនិងវាមាន​ទំនាក់ទំនង​ស្អី​ ?
"​ សង្សារខ្ញុំ​ "​ នាងបន្លឺដោយមានទំនុកចិត្ដ​ មិនអីទេគ្រាន់សារភាព
តាមការពិតនោះ​ វាជាជីវិតរបស់នាងមិនមែនរបស់គេឯណា ។
"​ សិទ្ធិយេីងជា​អាណាព្យាបាល​ឯងត្រូវតែបែកពីវាភ្លាម​ "​ ជុងហ្គុក​
ក្ដៅក្រហាយ​ភ្លាមៗ​ព្រោះអីនាងហ៊ានល្មេីសបញ្ជាគេផងនេះស្អី
សង្សារអ៊ីចឹងឬ​ ប្រាប់ហេីយប្រាប់ទៀតថាកុំយកនរណាមិនចង់ឲ្យ
វាស្លាប់ក្រោមដៃរបស់គេ​ នាងគិតថាសម្ដីរបស់គេជាកូនក្មេង
បៀមដៃមែនទេ ។
"​ លោកពូគ្មានសិទ្ធបញ្ជាខ្ញុំទេ​ "​ ជេអាស្រែកសម្លុតវិញជីវិតរបស់
នាងទេតេីហេតុអ្វីចង់បាច់បញ្ជានេះបញ្ជានោះ​ នាងធំហេីយនាង
អាចធ្វេីអ្វីដោយខ្លួនឯងបាន​ ។
"​ ចន​ ជេអា​!! "
រង់ចាំភាគបន្ដ
សូមទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
និពន្ធដោយ​:ហាណែល
កែសម្រួលផុសសារថ្មីដោយ៖ម៉ូ

លោកពូសម្អប់​ ( ចប់ )Where stories live. Discover now