ភាគទី11
បន្ទាប់ពីងូតទឹករួចរាល់រាងក្រាស់ក៏ចុះមកខាងក្រោមដើម្បីញ៉ាំអាហារពេលចូលមកដល់តុអាហាររាងក្រាស់ក៏បានឃើញរាងតូចនៅអង្គុតចាំខ្លួននៅនឹងតុអាហារស្រាប់គេក៏លេចស្នាមញញឹមដោយមិនដឹងខ្លួននោះទេពេលនេះគេពិតជាមិនយល់ពីខ្លួនឯងទេគេមិនដែលមានអារម្មណ៍បែបនេះជាមួយនឹងអ្នកណាម្នាក់នោះទេតែសម្រាប់ក្មេងប្រុសម្នាក់នេះវិញគ្រប់ពេលឲ្យតែគេបាននៅជិតរាងតូចគឺគេប្រែពីមនុស្សម្នាក់ដែលឃោរឃៅមកជាមនុស្សដែលស្លូតបូតផ្អែមល្ហែមទៅវិញ
<<យ៉ាងមិចចាំយូរដែលទេ...?!>>Taehyung ដើរមកឱនខ្សឹមសួររាងតូចពីក្រោយ
<<អួយ!!!!...លោកនេះមកលបៗដូចជាខ្មោចចឹង>>Hobi រាងតូចភ្ញាក់ស្រែកមួយអស់សម្លេងតែម្ដងព្រោះថារាងក្រាស់មកស្ងាត់ៗពីក្រោយរាងតូចបែបនេះ
<<ព្រលឹងខ្សោយណាស់...ន៎>>Taehyung
<<បើមកស្ងាត់ៗចឹងអ្នកណាក៏ភ្ញាក់ដែលហើយនៅខ្សឹមសួរដាក់ត្រចៀកទៀត>>Hobi និយាយទាំងសម្លក់ទៅអ្នកម្ខាងទៀត
<<សុំទោសណា...ឱ!ព្រលឹងបួនដប់អើយចូលមកវិញមក>>Taehyung ចាប់ក្ដោបមុខតូចៗរបស់Hobiរួចក៏និយាយធ្វើជាហៅព្រលឹងញោះអ្នកខាងនោះឲ្យកាន់តែក្ដៅថែមទៀត
<<ខ្ញុំឈប់ញ៉ាំជាមួយលោកហើយ...>>Hobi រាងតូចនិយាយហើយរៀបនឹងដើរចេញទៅតែក៏ត្រូវរាងក្រាស់ចាប់ឱបជាប់នឹងខ្លួន
<<កុំទៅអី...បើគ្មានឯងយើងញ៉ាំអីមិនចូលទេ>>Taehyung គេនិយាយដោយទឹកមុខបែបអង្វរករ
<<លែងខ្ញុំសិនទៅ...>>Hobi រាងតូចប្រឹងរើចេញពីដៃអ្នកម្ខាងទៀតតែគ្មានលិទ្ធិផលនោះទេព្រោះថាអ្នកខាងនោះមានកម្លាំងខ្លាំងជាងខ្លួនខ្លាំងណាស់
<<ម៉ោះ...មកអង្គុយញ៉ាំពីរនាក់>>Taehyung ចាប់លើករាងតូចពរដូចជាកូនក្មេងចឹងដោយជើងរាងតូចទាំងពីរគៀវចង្កេះរាងតូចជាប់ព្រោះខ្លាចធ្លាក់មុខរបស់រាងតូចខ្ទប់នឹងដើមទ្រូងហាប់ណែនរបស់រាងក្រាស់រួចក៏ដាក់គូទអង្គុយទៅលើកៅអី
<<លោក....ឲ្យខ្ញុំអង្គុយឲ្យស្រួលបួលសិនទៅណា....>>Hobi រាងតូចនិយាយទាំងងាកមុខចេញប្រុសម្នាក់នេះចំមែនហើយចូលចិត្តធ្វើឲ្យគេអៀនខ្លាំងណាស់
YOU ARE READING
រឿង សណ្តំស្នេហ៍ម៉ាហ្វៀកំណាច
Randomជាប្រភេទរឿងគំនុំសងសឹងចង់ចាញ់ចង់ឈ្នះការយល់ច្រឡំលាយឡំជាមួយឈឺចាប់ការស្រឡាញ់ពោពេញទៅដោយឱបគ្គសជាច្រើនភាពផ្អែមល្ហែមដែរដល់ពិសពុលគ្មានក្ដីមេត្តាបាញ់ប្រហា