+ ឆ្នាំ116 មុនគ.ស
ផ្ដើមរឿងបង្ហាញឲ្យឃើញទិដ្ឋភាពនៃផ្ទៃមេឃនាពេលថ្ងៃបាក់រសៀល គឺវាគ្របដណ្ដប់ដោយពពកនិងផ្ទៃមេឃពណ៍ក្រហមឆ្អិនឆ្អៅ គួរជាទីទាក់ភ្នែកដល់អ្នកដែលកំពុងតែឈរមើល៕
" ក្រាបទូល...ព្រះអង្គតើទ្រង់ហៅខ្ញុំម្ចាស់មកមានការអ្វីឬ??" សម្លេងស្រួយស្រឹបរបស់មនុស្សស្រីម្នាក់បានបន្លឺឡើងធ្វើឲ្យអ្នកដែលកំពុងតែឈរមើលទៅថ្ងៃដែលរៀបលិចរហ័សងាក៎មកមើលម្ចាស់ាម្លេងយ៉ាងលឿន៕
" មិនបាច់គួរសមទេ ម្ចាស់អូន!! ឆាប់ក្រោកឡើងវិញមក" ព្រះអង្គម្ចាស់ បានមានបន្ទូលឡើងព្រមទាំងឈោងដៃទៅទាញនាមជាអគ្គមសេហី របស់ខ្លួនឲ្យក្រោកឡើងវិញ៕
" !! តើព្រះអង្គហៅខ្ញុំម្ចាស់មកមានភារកិច្ចអ្វីឬ?? " នាមជាមហេសីបានក្រោកឡើងមកវិញ៕
" គឺបងហៅអូនមក គ្មានអ្វីនោះទេ គ្រាន់តែបងចង់ប្រាប់ម្ចាស់អូនឲ្យថែរព្រះកាយនិងរាជវាំងរបស់យើងផង ព្រោះថាបងត្រូវចេញទៅទំនាក់ទំនងជាមួយក្សត្រប្រទេសនៅប្រទេសឆ្ងាយរយៈពេលយូរ តែម្ចាស់អូនកំព្រួយអីគឺបងបានឲ្យNamjoon ជួយមើលការខុសត្រូវខ្លះៗហើយ" ព្រះអង្គJiwang eilywan (ជីវ៉ាង អីុលីវ៉ាន) បានរៀបរាប់ប្រាប់ទៅកាន់ព្រះមហេសីរបស់ទ្រង់៕
Kim Namjoon គឺជាមន្ត្រីធំក្នុងរាជវាំង ហើយក៏ជាជំនិតរបស់ព្រះមហាក្សត្រផងដែរ។ គេបានជួយរំដោះប្រទេសនិងជួយវាយយកជ័យជំនះក្នុងសង្រ្គាមកន្លងមកហើយ ហេតុនេះហើយធ្វើឲ្យគេគ្រប់គ្នាគោរពកោតសរសើលើnamjoonយ៉ាងខ្លាំង៕ សព្វថ្ងៃគេមានអាយុ30ឆ្នាំ (ជាមន្រ្តីថ្នាក់ខ្ពស់ដែលមានអាយុតិចជាងគេ) រាល់ថ្ងៃគេរបស់នៅជាមួយប្រពន្ធរបស់គេម្នាក់ តែអីដែលប្លែកនោះប្រពន្ធរបស់គេមិនមែនជាស្រីទេផ្ទុយទៅវិញគឺជាក្មេងប្រុសដែលមានរាងតូចៗ និងមុខមាត់ស្រដៀងស្រីស្បែកសរ ភ្លឺថ្លាគួរឲ្យចង់ណែបណិត៕ គេម្នាក់នោះមានឈ្មោះថាKim Seokjin អាយុ27ឆ្នាំ៕
[រាងភ្លៀវតិចហើយណាសុំទោស ព្រោះមិនសូវចេះសរសេរផ្ដើុមរឿង😅😪🙏]
" ខ្ញុុំម្ចាស់នឹងធ្វើតាមបណ្ដាំរបស់ព្រះអង្គឲ្យល្អ ក្រាបទូល" ព្រះនាងjisu eilywan (ជីស៊ូ អីុលីវ៉ាន) បានតបទៅស្វាមីវិញទាំងញញឹមស្រស់។
YOU ARE READING
🥀ព្រហ្មលិខិត ប្រល័យស្នេហ៍💔
Short Storyស្នេហាដែលស្មោះស្ម័គ្រឥតប្រែប្រួល តែត្រូវរាងរាំងនឹងបំបែកពីគ្នាដោយសារកំផែងវណ្ណៈនិងគ្រួសារ។ teahyung :ទោះជាកើតជាតិណា នៅទីណាក៏អូនសូុំផ្សងឲ្យជួបបងគ្រប់ៗជាតិ... Jungkook: បើមានជាតិថ្មីពិតបងសូមផ្សងបានរួមរស់ជាមួយអូនគ្រប់ជាតិ កុំឲ្យមានអ្នក...