"គឺបងចង់បានបុត្រម្នាក់ដើម្បីទុកធ្វជារាជទាយាទ តើមហេសីអាចឲ្យបងបានទេ?" ព្រះអង្គម្ចាស់៕
" រាជទាយាទ!!!!.." ព្រះមហេសីបន្លឺឡើងផ្ទួនៗគ្នា
" មែនហើយ! យើងមិននិយាយលេងទេ" ព្រះអង្គបានចូលមកអោបស្មានាមជាមហេសីបន្តិច៕
" មិនអីទេ បើព្រះអង្គចង់បានបុត្រនោះ ខ្ញុំម្ចាស់មិនហ៊ានជំទាស់ឡើយ" ព្រះនាងនិយាយទាំងញញឹមស្រស់ដាក់ស្វាមី៕
" សឺត... ល្អណាស់ប្រពន្ធបង" ព្រះអង្គអោនទៅថើបនាមជាមហេសីបន្តិច ទើបនិយាយ៕ បន្ទាប់ពីនោះ ពួកទ្រង់ក៏ចាប់ផ្ដើមធ្វើវា៕
(យាយពិននិងបានហើយ😒រឿងចាស់ៗក្មេងដូចយើងគេមិនឲ្យដឹងទេ😏យល់!!!)_________________
[ SKIP ]
+4ឆ្នាំបានកន្លងផុតទៅ🌚
" jungkook អា៎...បុត្រកុំរពិសពេកបានទេ" សម្លេងព្រះនាងjisu បានស្រែកហៅរាជបុត្រតូចរបស់ទ្រង់៕ អា៎...មែនហើយពេលនេះទ្រង់មិនត្រឹមតែជាម្ចាស់ក្សត្រីឬ អគ្គមហេសីដ៏ល្អនោះទេ ហើយពេលនេះទ្រង់ក៏បានក្លាយជាមាតាម្នាក់ដ៏ល្អម្នាក់ផងដែរ ដូចជាពេលនេះយ៉ាងអញ្ចឹង...
" ព្រូស...ហិហិ អួយ៎...មាតាបុត្រ ជឺ(ឈឺ)ណាស់ អួយ៎" និយាយមិនទាន់ផុតពីមាត់ផងសម្លេងយំរបស់រាជបុត្រតូចក៏បានបន្លឺឡើង ដោយសារតែរត់ជំពប់ជើងដួល៕
" ឃើញទេដួលហើយ មាតាហាមមិនស្ដាប់សោះពេលនេះយ៉ាងមិចហើយ រឹងក្បាលណាស់យើងនេះ" សម្លេងអ្នកជាម្ដាយបាន បន្លឺស្ដីថាឲ្យបុត្រដោយក្ដីបារម្ភផងនិងខឹងផង លាយចូលគ្នារកនិយាយមិនត្រូវ៕
" ហិហិ...បុត្រឈប់ ហឹងបាល(រឹងក្បាល🤣) ទៀតហៃមាតា" ដៃតូចៗរបស់ព្រះរាជបុត្រតូចបានលើកមកអង្អែលមុខមាតា បែបចង់លួងលោមកុំឲ្យខឹង៕
" អា៎...មិនអីទេៗ ម៉ោះ!!ត្រូវត្រង់ណាខ្លះមាតា សុំមើលបន្តិច" ព្រះនាងjisu និយាយបណ្តើរហើយក៏បង្វិលខ្លួនបុត្រាមើលបណ្ដើរ៕
"នួក៎ៗៗ...អូនថូវថង់នួក៎ ចេញឈាមទៀតហ៎" រាជបុត្រតូច ចង្អុលទៅរបួសរបស់ខ្លួនដែលមានជ្រាបឈាមចេញមករឹមៗ៕
YOU ARE READING
🥀ព្រហ្មលិខិត ប្រល័យស្នេហ៍💔
Short Storyស្នេហាដែលស្មោះស្ម័គ្រឥតប្រែប្រួល តែត្រូវរាងរាំងនឹងបំបែកពីគ្នាដោយសារកំផែងវណ្ណៈនិងគ្រួសារ។ teahyung :ទោះជាកើតជាតិណា នៅទីណាក៏អូនសូុំផ្សងឲ្យជួបបងគ្រប់ៗជាតិ... Jungkook: បើមានជាតិថ្មីពិតបងសូមផ្សងបានរួមរស់ជាមួយអូនគ្រប់ជាតិ កុំឲ្យមានអ្នក...