Short novel (1/2)
Taekook♨️
Jk top x Tae Btt
-just for fun-(Start)
[in Club]
នៅក្នុងក្លឹបកម្សាន្តមួយ មានភ្ញៀវចូលផឹកសុីយ៉ាងច្រើនកុះករ ។ ទីនោះជាកន្លែងល្បីមានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង ទាំងអ្នកមាន អ្នកក្រសុទ្ធតែមកកម្សាន្តនៅទីនោះទាំងអស់។ តែយើងមកក្រឡេកមើលក្មេងប្រុស2នាក់ អាយុប្រហែល18ឆ្នាំដែលគេចសាលាចូលក្លឹបរាំលេង ពួកគេទាំង2សុទ្ធតែជាក្មេងប្រុសមុខដូចស្រី ចង្កេះមួយក្តាប់ គូទទយ បើនិយាយពីរាំវិញក្រឡេងចង្កេះទន់ជាស្រីទៀត។។«អាថេ ហែងមើលម្នាក់នោះមើលហែងរហូត »ជីមីនជាមិត្តក៏កេះថេហ្យុងដែលរាំមិនខ្វល់អ្វីឲ្យមកងាកមើលតាមគេគេប្រាប់ ក៏ឃើញថាមានអ្នកសម្លឹងគេមែន ថែមទាណងជាបុរសវ័យខ្ទង់30ឆ្នាំទៀត ជាពិសេសបុរសនោះសង្ហាអស់ស្ទះ អង្គុយក៏ជះអំណាចដែរ ធ្វើឲ្យគីម ថេហ្យុងម្នាក់នេះលង់ស្រឹបៗតែម្តង
« មិនអន់ទេ ឯង »ថេហ្យុងងាកទៅប្រាប់ជីមីន ព្រោះមើលទៅបុរសម្នាក់នោះមានអំណាចណាស់ប្រហែលជាអ្នកមានហើយ ណាមួយគីម ថេហ្យុងនេះក៏ប៉ងចង់បានប្តីអ្នកមានដែរ😞
« មិនអន់យ៉ាងមិច? ចង់ចាប់ធ្វើប្តីឬ??»ជីមីនសួរព្រោះឃើញមិត្តរបស់គេញញឹមញញែមមិនឈប់
« ឱកាសបានប្តីអ្នកមានមកដល់ហើយត្រូវតែចេះក្តោបក្តាប់ »ថេហ្យុងញញឹមញាក់ចិញ្ចើមដាក់ជីមីន ធ្វើមិចបើព្រហ្មលិខិតកំណត់មកឲ្យគេចេះតែចង់បានប្តីសង្ហាហើយអ្នកមាននោះ ឥលូវបានជួបហើយ គ្មានឲ្យរួចខ្លួនទេ ព្រោះកំពុងមានអារម្មណ៍ពុះកញ្ជ្រោលចង់ចាប់គេធ្វើប្តីពេញខ្លួនបែបនេះហ៎
«ចាប់ទៅfri បានលុយចែកគ្នាចាយ»ជីមីននេះក៏ណយដែរ គាំទ្រឲ្យមិត្តចាប់គេធ្វើប្តីម៉ង
« អារម្មណ៍ចង់ចាប់បងធ្វើប្តី ហឹស »ថេហ្យុងនិយាយហើយញញឹមចុងមាត់ មិនដឹងមានគំណិតអីទេ (ពិលពុលហា៎ កូននឹង😩)
———————-
ក្រឡេកមើលនាយកម្លោះ30ក្រាស់នោះវិញ កំពុងអង្គុយមើលក្មេងរាំសុខៗ គ្រាន់តែភ្លេចខ្លួនបន្តិចក៏បាត់គេបាត់មិនដឹងទៅណា ចិត្តចង់តែទៅតាមតែមិនដឹងគេនៅឯណាផង មានតែអង្គុយមិនសុខម្នាក់ឯងនឹងហើយ ។