Ep : 1/3

6.6K 226 1
                                    

       Jeon Jungkook ជាកូនអ្នកមានមុខមាត់មួយរូបនៅទីក្រុង Seoul គេមានអាយុ 25 ឆ្នាំរូបរាងសង្ហាឥតទាស់ត្រង់កន្លែងណាឡើយរាងកាយមាំមួនសាច់ដុំហាប់ណែនសម្បុរសក្លិនខ្លួនក្រអូបដោយមិនចាំបាច់បាញ់ទឹកអប់អាចថាល្អគុណលើសប្រុសដទៃសព្វថ្ងៃគេជាម្ចាស់ក្រុមហ៊ុនមួយកន្លែងនិងជានាក់ Design ផ្ទះដែលគ្រប់គ្រងដោយប៉ាគេផ្ទាល់នៅ Seoul នេះផងដែរ ។

ម៉ោង 5 ព្រឹក!
       មេឃចាប់ផ្តើមបំភ្លឺឡើងនៅក្នុងវីឡាធំមួយកំពុងតែមមាញឹកនឹងកិច្ចការនៅក្នុងចង្រ្កាន្តបាយ ។ សំឡេងលាន់ឮសមល្មម ម្ហូបត្រី សាច់បន្លែផ្លែឈើមានគ្រប់សព្វសារពើនៅលើតុវែងថ្មថ្លាក្នុងផ្ទះបាយ អ្នកបម្រើខ្វែងខ្វាត់ប្រញាប់ញាប់ដៃញាប់ជើងជួយដល់អ្នកស្រី Jeon ដោយការជំនួសដៃជើងនៃការធ្វើអាហារនាព្រឹកស្រាំងៗទុកជូនកូននិងស្វាមី ។

       ចំណាយពេលជាងមួយម៉ោងអាហារក៏បានធ្វើរួចឯអ្នកបម្រើក៏រៀបចំឆ្ពេញឆ្ពបប្រមែលប្រមូលលើកយកទុកដាក់នៅលើតុពិសារអាហារយ៉ាងមានសណ្តាប់ធ្នាប់ ។
" Lymisa ទៅហៅ Jungkook និងក្មួយ Tae ឲចុះមកញាំអាហារពេលព្រឹក "Mrs Jeon
" ចាសអ្នកស្រី "Lymisa
" អរលោកបងមោះពិសារអាហារពេលព្រឹក "Mrs Jeon និយាយភ្ជាប់ជាមួយនឹងស្នាមញញឹមបញ្ចេញសេចក្តីសុខនឹងភាពរីករាយឲទៅស្វាមីស្របពេលឃើញគាត់ដើរចុះពីកាំជណ្តើរមក ។
" រួចចុះឯណា Jungkook និងក្មួយ Tae នោះពួកគេមិនទាន់ចុះមកទេហ្ហេស៎? "Mrr Jeon
" ខ្ញុំបានឲ Lymisa ទៅហៅមកហើយលោកបងអង្គុយចុះសិនទៅ "Mrs Jeon
" អឹម... "Mrr Jeon គាត់ងក់ក្បាលសឹមចូលមកតុកណ្តាលគេដែលជាមេគ្រួសារនោះរួចទើបដាក់គូទអង្គុយចុះ ។
       ម៉ោង 6 ព្រឹកជិត 7 ទៅហើយ Jungkook នឹង Taehyung ក៏កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នានៅឡើយដោយនាយជាម្ចាស់កំពុងតែងូចទឹកសម្អាតខ្លួនឯ Taehyung ដែលជាប្អូននោះក៏កំពុងតែបត់ខោអាវបងប្រុសដើម្បីរៀបទុកដាក់នៅក្នុងទូរសម្លៀកបំពាក់ឲបានត្រឹមត្រូវ ។
" Tae... "Jungkook ដើរចេញពីបន្ទប់ទឹកមកក៏ហៅរកឈ្មោះប្អូនភ្លាមក្រោយមានរឿងចង់ប្រើគេបន្តិច ។
" បាទ! Hyung មានការអី? "
" មកនេះចងក្រវាត់កឲបងបន្តិច "
" ចាំមួយភ្លែតខ្ញុំបត់អាវរួចសិន "Taehyung ដែលកំពុងឈរបត់ខោអាវនោះងាកមកនិយាយជាមួយរាងក្រាស់ហើយក៏ឈរបត់អាវបន្ត ។
" ហ៊ឹម... "
" អុស... "Taehyung លាន់មាត់ភ្ញាក់ពេលមានដៃក្រាស់ស៊កចូលចង្កេះតូចរបស់គេឱបពីក្រោយ Jungkook បានចិត្តដោយម្ចាស់សមីខ្លួនមិនប្រកាន់នោះនាយក៏ឆ្មក់ថើបថ្ពាល់ក្រពុំនោះមួយខ្សឺត ។
" សឺត... "
" បងលែងប្រយ័ត្នអ្នកមីងមកឃើញមិនល្អទេ "
" ឃើញក៏ឃើញទៅសឺត...សឺត... "Jungkook ឱនមកថើបគេលើសដើមកាន់តែហាមគេកាន់តែផ្គើននិងបានចិត្តរឹតតែខ្លាំងក៏ព្រោះតែការចង់ញោះឲអ្នកម្ខាងអៀន ។
" មើលលែងសិនទៅ "
" អត់! សឺត... "Jungkook ចាប់បង្វែគេឲបែរមករកខ្លួនវិញរួចក៏លើកដៃមាំបែកសរសៃក្រសោបថ្ពាល់ប៉ោងមកថើបក្រញិចយកទាល់តែមែនទែន ។
" អាយ...មើលប្រយ័ត្នគេមកឃើញបានហើយ Hyung "
       តុក !! តុក !!
" អ្នកប្រុស! "Lymisa
" មើលបានហើយ "Taehyung លើកដៃទប់មុខពេលឮសំឡេងគោះទ្វារបន្ទប់ ។
" អ្នកណា? "Jungkook
" គឺខ្ញុំ Lymisa អ្នកប្រុសអ្នកស្រីឲមកហៅអ្នកប្រុសទាំងពីរទៅពិសារអាហារពេលព្រឹកចាស "Lymisa
" អរចុះទៅក្រោមមុនទៅបន្តិចទៀតខ្ញុំទៅហើយ "Jungkook
" ចាសអ្នកប្រុស "
" មើលលែងទៅ "Taehyung រើចេញពេលដឹងថា Lymisa ដើរចេញទៅ ។
" បើឲបងលែងយប់នេះបងសុំណា "Jungkook
" អឹម...ដឹងហើយមោះខ្ញុំដាក់ក្រវាត់កឲបង "Taehyung បែរមកឈរទល់មុខរាងក្រាស់លើកដៃចងក្រវាត់កឲនាយ Jungkook ក៏ទាញចង្កេះអង្ក្រងរបស់គេយកមកអឹបជាប់ខ្លួនឯដៃក៏រេរាច្របាច់សាច់គូទទន់ៗនោះលេងតិចៗយ៉ាងប្រហើន ។
" បានហើយសង្ហាណាស់ "Taehyung
" សង្ហាបែបនេះទើបសមជាប្តីអូន "Jungkook
" ប្តី? ឆ្កួតបានហើយបងឆាប់ចុះទៅក្រោម
ទៅ "Taehyung
" ឈប់សិន សឺត... "Jungkook ឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺតទៀត ។
" ឆ្កួតទៅបានហើយ "Taehyung
" តោះ... "Jungkook កាន់អាវខ្មៅគ្រ័រហ្សេខាងក្រៅរបស់ខ្លួនដើរចុះមកខាងក្រោមជាមួយរាងតូចដោយក្នុងដៃមានកាន់កាបូបយួរដៃដែលជាឯកសារការងារបស់នាយនោះផងវាប្រៀបដូចជាតួនាទីដែលប្រពន្ធជាអ្នករៀបចំទុកដាក់ឲស្វាមីយ៉ាងអ៊ីចឹង ។
តុអាហារ!
" មកហើយហ្ហេស៎មោះមកញាំអាហារជុំគ្នាទៅ "Mrr Jeon
" បាទលោកប៉ា "Jungkook ពាក់អាវនឹងតុអាហារសឹមដាក់ខ្លួនអង្គុយចុះឯ Taehyung ក៏ដូចគ្នាដោយលោក Jeon នៅកណ្តាលអ្នកស្រី Jeon នៅខាងឆ្វេងដៃឯរាងក្រាស់និងរាងតូចអង្គុយខាងស្តាំដៃនៃតុអាហារដ៏សែនវែងនិងមានអាហាររៀបចំនៅខាងមុខយ៉ាងពេញបរិបូរណ៍ ។
" អ៊ំដួសបាយទៅ "Mrs Jeon
" ចាសអ្នកស្រី "អ៊ំ Fen ចាប់ផ្តើមដួសបាយរៀបដាក់ចានការបរិភោគអាហារពេលព្រឹកក៏ចាប់ផ្តើមកើតមាន ។

You must be under my Chest ( Completed✅ )Where stories live. Discover now