ព្រឹកថ្ងៃថ្មី!
រស្មីព្រះអាទិត្យចាំងចូលតាមចន្លោះស្បៃវាំងននសស្តើងបង្ហាញឲឃើញនៅរាងកាយមនុស្សពីរនាក់កំពុងតែគេងឱបគ្នាជាប់ដោយរាងតូចឱបចង្កេះរាងក្រាស់ពីក្រោយដោយពួកគេគេងបែរខ្នងដាក់គ្នា ។
" ហ៊ឹម... "សំឡេងស្រាលរបស់រាងតូចគ្រហឹមចេញពីដើមបំពង់កមកមុននឹងចាប់ផ្តើមបើកភ្នែកលើកដៃបាំងពន្លឺព្រះអាទិត្យដែលជះចូលមកប៉ះចំផ្ទៃមុខ ។
" នេះភ្លឺហើយហ្ហេស៎? "Taehyung និយាយឡើងមុននឹងគ្រវាសភ្នែកមកប្រសព្វនឹងអ្នកគេងនៅជិតខ្លួន នេះគាត់មិនទាន់ភ្ញាក់ទេ? ភ្លឺហើយមិនទៅធ្វើការងារទេឬយ៉ាងម៉េចនៀក រាល់ដងណាមិនដែលអ៊ីចឹងទេរាងក្រាស់មិនដែលថាងើបក្រោយគេទេតែថ្ងៃនេះប្លែក ។
" Jungkook ងើបឡើងភ្លឺហើយ "
" ... "
" Jung ហា៎ងើបឡើងភ្លឺហើយបងត្រូវទៅធ្វើការណា៎ "
" ហ៊ឹម... "Jungkook គ្រហឹមបន្តិចក៏ទាញភួយយកមកគ្របជិតក្បាលព្រោះតែយល់ថារងារខុសប្លែក ។
" ហ៊ើយបើចឹងបងគេងសិនទៅខ្ញុំចូលងូចទឹកមុន "Taehyung ចុះពីលើគ្រែទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ ។
15 នាទីក្រោយគេក៏ចេញមកវិញ Taehyung ដើរសម្តៅទៅទូរយកសម្លៀកបំពាក់មកពាក់រួចក៏យកខ្នោះដៃដែលនៅលើតុយកមកទុកក្នុងប្រអប់វិញយ៉ាងត្រឹមត្រូវ ។
" Jungkook ហា៎ងើបឡើងភ្លឺហើយ "Taehyung ដើរចូលមកដាស់នាយម្តងទៀតតែគេនៅតែមិនព្រមភ្ញាក់សោះក្បាលរឹងដល់ហើយ ។
" Jung ឆាប់ក្រោកឡើងងូចទឹក នេះ...បង-បងកើតអីហេតុអីក៏ក្តៅខ្លាំងថ្នាក់នេះ "Taehyung ចាប់ផ្តើមភ័យក្រោយទទួលដឹងឮថាខ្លួននាយគឺក្តៅខ្លាំងដូចភ្លើងប្រៀបដូចធ្យូងដែលកំពុងតែត្រូវរងើកយ៉ាងអ៊ីចឹង ។
" Jung ដឹងខ្លួនឡើងធ្វើយ៉ាងម៉េចទៅ? ចាំបន្តិចណាខ្ញុំយកទឹកមកជូតខ្លួនឲបង "Taehyung ថាហើយក៏ប្រញាប់យកទឹកមួយកូនចាននិងកន្សែងដើរចូលមកជិតរាងក្រាស់រួចក៏ចាប់ផ្តើមជូតខ្លួនឲដោយយប់មិញមិនបានស្លៀកពាក់ឲទើបងាយស្រួលក្នុងការជូតខ្លួន ។
" សុំទោសណា ខ្ញុំមិនដឹងពិតមែនថាវាទៅជាបែបនេះលើ...លើកក្រោយខ្ញុំលែងហ៊ានធ្វើបែបនេទៀតហើយ "Taehyung និយាយបណ្តើរជូតខ្លួនឲនាយបណ្តើរទាំងដឹងកំហុស បើគេស្តាប់នាយមិនព្រមធ្វើក៏គាត់មិនឈឺបែបនេះដែរនេះបើអ្នកមីងដឹងនោះងាប់មិនខានទេ ។
មិនប៉ុន្មាននាទីផងការជូតខ្លួននឹងប្តូរសម្លៀកបំពាក់ក៏រួចរាល់ Taehyung យកកូនកន្សែងនិងចានទឹកយកទៅទុកលើតុរួចក៏ដើរចុះមកខាងក្រោមដើម្បីយកអ្វីមកឲនាយញាំនឹងអាលបានលេបថ្នាំផង ។
" Tae ចុះមកហើយហ្ហេស៎រួចឯណាបងនោះ? "Mrs Jeon
" អឺគឺ Hyung គាត់ក្តៅខ្លួនអ្នកមីង "
" ហ្ហាស៎! Jungkook គេកើតអ្វីធ្ងន់ធ្ងរទេហើយពេលនេះយ៉ាងម៉េចហើយមីងនឹងទៅមើលគេ "
" មិនអីទេៗអ្នកមីងខ្ញុំបានជូតខ្លួនឲគាត់រួចរាល់
ហើយទើបខ្ញុំចង់មកធ្វើបបរយកទៅឲគាត់នឹងអាលលេបថ្នាំ "Taehyung ប្រញាប់ប្រកែកភ្លាមៗក្រោយឮបែបនេះបើសិនជាគាត់ទៅពិតមែនច្បាស់ជាចប់មិនខានទេ ។
" បានៗមោះមីងជួយនឹងឆាប់បានយកទៅឲកូន Jung "
" បាទអ្នកមីង "Taehyung ដើរចូលទៅក្នុងផ្ទះ
បាយជាមួយអ្នកស្រី Jeon រួចក៏ចាប់ផ្តើមធ្វើបបរដោយអ៊ំ Fen ក៏ជួយថែមម្នាក់ទៀតដែរ..
20 នាទីក្រោយមកការធ្វើបបរក៏រួចរាល់វាជា
បបរសាច់ត្រីមិនដាក់លាយអ្វីច្រើននោះទេជា
ពិសេសនោះគឺមិនបានដាក់គ្រឿងសមុទ្រឡើយ ។
" នេះយកទៅឲគេទៅបន្តិចទៀតមីងនឹងទៅមើលគេ "
" មិនអីទេអ្នកមីងនៅមើលលោកពូចុះខ្ញុំអាចមើលថែគាត់បាន "
" បើអ៊ីចឹងយកទៅៗនឹងអាលឲកូន Jung ឆាប់បានលេបថ្នាំផង "
" ត្រូវហើយអ្នកមីងខ្ញុំគិតថា Hyung គាត់ដើរមិនរួចទេអ្នកមីងជួយប្រាប់លោកពូឲដាក់ច្បាប់នៅក្រុមហ៊ុនឲគាត់ផង "
" ហេតុអីក៏ដើរមិនរួច? អឺៗមិនអីទេចាំមីងប្រាប់
ឥឡូវលើកបបរនេះទៅៗ "
" បាទអ្នកមីង "Taehyung ឆ្លើយរួចក៏លើកថាសបបរដែលមានទឹកនឹងថ្នាំជាមួយគ្នាយកដើរទៅខាងលើ ។
" Taehyung យកវាទៅណាហ្ហេស៎ក្មួយ? "Mrr Jeon ចៃដន្យដោយ Taehyung កំពុងតែដើរឡើងទៅខាងលើក៏ជ្រុសគ្នាជាមួយលោក Jeon ក៏សួរតែម្តង ។
" គឺខ្ញុំយកវាទៅឲ Hyung លោកពូបើចឹងខ្ញុំទៅ
សិនហើយ "និយាយចប់ក៏ប្រញាប់ឡើងទៅខាងលើណាមួយដើម្បីគេចផងនឹងខ្លាចគាត់សួរដេញដោលច្បាស់ជាមិនរស់ទេដែលហ៊ានធ្វើឲកូនប្រុសគាត់ឈឺបែបនេះ ។
ក្រាក! Taehyung បើកទ្វារបន្ទប់ដើរចូលមករួចក៏យកថាសបបរទុកលើតុរួចក៏លើកដៃមកស្ទាបថ្ងាសអ្នកគេងនោះចង់ដឹងថាបាត់ក្តៅឬនៅ ។
" លែងសូវក្តៅហើយ Hyung ហា៎ Hyung "
" ហ៊ឹម... "Jungkook គ្រហឹមក៏ចាប់ផ្តើមបើកភ្នែកឡើងម្តងបន្តិចៗសឹមសម្លឹងមើលទៅអ្នកនៅខាងមុខខ្លួន ។
" ដឹងខ្លួនហើយហ្ហេស៎មោះងើបឡើងញាំបបរសិនទៅនឹងអាលលេបថ្នាំ "
" Tae... "
" ហាមាត់ទៅ "Taehyung ដាក់ខ្លួនអង្គុយចុះជិតនាយរួចលើកបបរដួសយកមកបញ្ចុកនាយតែគេក៏ទឹកមុខឆ្ងល់មើលមុខគេភ្លឹះៗទៅវិញ ។
" បងកើតអី? រួចនេះម៉ោងប៉ុន្មានហើយ? "
" ម៉ោង 7 ជិត 8 ហើយ "
" ថាម៉េច? "
" មិនបាច់ស្រែកទេនេះហាមាត់ទៅអរមែនហើយការងារខ្ញុំបានសុំឲអ្នកមីងប្រាប់លោកពូឲដាក់ច្បាប់ឲបងហើយមិនបាច់បារម្ភទេ "
" ហេតុអ្វីក៏ដាក់ច្បាប់បងត្រូវទៅធ្វើការ "Jungkook ថាហើយបម្រុងនឹងងើបតែត្រូវរាងតូចឡើងអង្គុយពីលើភ្លៅនាយភ្លាមៗទាំងគេនៅសណ្តូកជើងត្រង់នៅឡើយ ។
" អូយ...Tae "Jungkook ធ្វើមុខជូរពេលគេមកអង្គុយលើភ្លៅធ្វើឲត្រង់កន្លែងនោះចាប់ផ្តើមឈឺវាជាលើកដំបូងនឹងជាលើកទីមួយក្នុងឆាកជីវិតគេហើយដែរត្រូវមនុស្សមាឌតូចដូចចាបមករំលោភបែបនេះអយុត្តិធម៌ខ្លាំងណាស់ ។
" បងដើរមិនរួចផងចង់ទៅធ្វើការស្អីនេះបងកំពុងឈឺណាឆាប់ហាមាត់មកខ្ញុំបញ្ចុក "
" មិនឃ្លានទេ "
" បើបងមិនញាំខ្ញុំនឹងរំលោភបងម្តងទៀតបង
កំពុងឈឺបែបនេះខ្ញុំនឹងចាប់អុកបងរហូតដល់
សន្លប់ម្តងទៀត "
" ហ៊ឹស...អាក្មេងឆ្កួត "
" ហាមាត់! "
" ... "
" ខ្ញុំប្រាប់ឲហាមាត់!!! "
" ចុះពីលើបង "Jungkook និយាយដោយទឹក
មុខរាបស្មើរហាក់គ្មានប្រតិកម្មអ្វីទាល់តែសោះតើនាយកំពុងខឹងឬ ។
" ទេបងហាមាត់ទៅ "
" កុំធ្វើខ្លួនត្រួតត្រាលើខ្លួនបងចុះពីលើបង "Jungkook និយាយសង្កត់សំឡេងធ្វើឲអ្នកស្តាប់ហើយអន់ចិត្តយកតែម្តង Taehyung ក៏រៀបនឹងចុះតែក៏ត្រូវរាងក្រាស់លើកដៃអោបចង្កេះគេជាប់វិញ ។
" បញ្ចុក! "Jungkook ហាមាត់រាងតូចក៏លើក
ដៃបញ្ចុកបបរគេទាំងមិននិយាយអ្វីមួយម៉ាត់ ។
" ឲលឿនបានទេ? "Jungkook
ជាង 10 នាទីក្រោយការញាំបបរនឹងលេបថ្នាំរួចរាល់ Taehyung ក៏ចុះយកថាសយកទៅទុកនៅក្រោមវិញទាំងមិនមាត់មិនកអ្វីឡើយប្រហែលជាអន់ចិត្តនៅពាក្យសម្តីមុននេះ ។
in Call !!
" ហាឡូលោកប៉ា "
( មានការអីមែនទេ? )
" ប៉ាអាចឲលេខាខ្ញុំយកឯកសារដែលត្រូវស៊ីញ៉ែ
មកឲខ្ញុំនៅផ្ទះយើងផងបានទេ? "Jungkook
( បានចាំប៉ាប្រាប់នាងរួចនេះបានធូរឬនៅ? )
" បានធូរហើយប៉ា បើអ៊ីចឹងប៉ុណ្ណឹងសិនបានហើយប៉ាខ្ញុំមិនចង់រំខានប៉ាធ្វើការទេ ជម្រាបលាលោកប៉ា "Jungkook និយាយចប់ក៏ចុចផ្តាច់ ។
ក្រាក!
" និយាយជាមួយអ្នកណា? "Taehyung ដែលបើកទ្វារដើរចូលមកក៏សួរ ។
" ប៉ាយ៉ាងម៉េចមិនបាន? "Jungkook ឆ្លើយកំបុតហីៗនេះគេនៅខឹងរឿងកាលពីយប់មិញនេះមិនទាន់បាត់នៅឡើយទេ គួរឲខឹងណាស់ហ៊ានធ្វើឲគេដេកឈឺនៅផ្ទះហើយថែមទាំងមិនបានទៅធ្វើការងារនៅក្រុមហ៊ុនទៀតខាតការងារគេអស់ហើយ ។
" ហេតុអីនិយាយគំរូសគំរើយដាក់ខ្ញុំ? "Taehyung ងើយមុខសួរទាំងពេបមាត់អន់ចិត្តតែ Jungkook មិននិយាយក៏ទាញទូរស័ព្ទយកមកលេងធ្វើមិនដឹង ។
" ខឹងក៏ខឹងទៅមិនចង់និយាយរកខ្ញុំក៏អត់ទៅមិនខ្ចីច្រលក់មាត់ជាមួយផង "Taehyung ថាហើយក៏ដើរចេញពីបន្ទប់ទៅគិតថាចេះខឹងតែឯងឬ ។
" ចំមែនហើយ ស៊ឺត...ឈឺម្លេះវ៉ើយ? "Jungkook ក្រវីក្បាលហួសចិត្តនឹងចរិកប៉ិនងរមួយនេះគេបម្រះខ្លួនថានឹងងើបតែក៏ឈឺត្រង់ចំណុចនោះម្តងទៀត ។
" យើងមិនគួរដល់ថ្នាក់នេះទេអា Kook អើយ... "
ទីង !! ទឺង !!
" អ៊ំអ្នកណាមករកអ្វីមែនទេទៅមើលមើល "Mrs Jeon
" ចាសអ្នកស្រី "អ៊ំ Fen ដើរចេញទៅមើល ។
" សួស្តី! អ៊ំស្រី "នារីរូបស្រស់ញញឹមទៅកាន់គាត់ទាំងសមសួនមើលទៅក៏ដឹងថាជាអ្នកមានចំណេះចេះដឹងបានជ្រៅជ្រះដែរ ។
" ចាសរួចនេះក្មួយមករកអ្នកណាដែរ? "
" គឺលោក Jeon Jungkook បានឲខ្ញុំមកទីនេះយកឯកសារក្រុមហ៊ុនមកជូនចាស "Moran
" អ៊ីចឹងទេហ្ហេ៎មោះៗចូលខាងក្នុងសិនទៅក្មួយ "អ៊ំ Fen ដោយដឹងថាជាអ្នកណាក៏បើកផ្លូវឲរួចក៏នាំនាងដើរចូលទៅខាងក្នុងផ្ទះ ។
" អ៊ំអ្នកណាមករកអ្វីឬ? "Mrs Jeon
" ជម្រាបសួរអ្នកស្រី "
" ចាសរួចនេះជា- "
" ខ្ញុំជាលេខារបស់លោក Jeon Jungkook
ឈ្មោះ Moran អ្នកស្រីគឺលោកប្រធានបានឲនាងខ្ញុំយកឯកសារមកជូនចាស "Moran
" អរមករក Jungkook ហ្ហេស៎គឺគេនៅក្នុងបន្ទប់ឯនោះ "
" បើអ៊ីចឹងខ្ញុំសុំផ្ញើឯកសារនេះយកទៅជូនគាត់ផងអ្នកស្រី "
" រឿងបែបនេះមីងថាក្មួយយកទៅឲគេដោយខ្លួនឯងទៅ Lymisa ជូនអ្នកនាង Moran ទៅបន្ទប់ Jungkook បន្តិចទៅ "
" ចាសអ្នកស្រីអ្នកនាងអញ្ចើញមកតាមខ្ញុំ "Lymisa
" ចាស! "
" មករកស្អី "Taehyung ដែលឈរបេះបន្លែនៅផ្ទះបាយនោះដៀងភ្នែកមើលមិនឈប់សម្លឹងមើលអ្នកកំពុងដើរទៅខាងលើតម្រង់ទៅបន្ទប់រាងក្រាស់ ។
" Tae កើតអ្វីមែនទេ? "Mrs Jeon ដើរចូលមកក្នុងផ្ទះបាយឃើញដូច្នេះក៏សួរ ។
" គឺអ្នកមីងអ្នកនាងម្នាក់នោះជាអ្នកណា? "Taehyung
" លេខារបស់កូន Jung នឹងណាគេយកឯកសារការងារមកឲ "Mrs Jeon
" អរ... "Taehyung ងក់ក្បាលហើយបន្តការបេះបន្លែតែក៏នៅតែមិនអស់ចិត្តគ្រាន់តែយកឯកសារមកឲចាំបាច់យកឲដល់បន្ទប់? មិនបានគេគួរតែប្រញាប់ឡើងទៅខាងលើមើល ។
តុក !! តុក !!
" អ្នកប្រុសអ្នកនាង Moran មកដល់ហើយចាស "Lymisa
" ឲនាងចូលមក "
" លោកប្រធាន "
" អរនាងមកហើយហ្ហេស៎? "
" ចាសលោកប្រធានកើតអ្វីធ្ងន់ធ្ងរដែរទេ? "
" ខ្ញុំមិនអីទេរួចឯកសារការងារនោះ? "
" នេះចាសលោកប្រធានវាជាឯកសារដែលលោកប្រធានត្រូវមើលនៅថ្ងៃនេះ ហើយនេះជាឯកសារដែលត្រូវស៊ីញ៉េនៅថ្ងៃនេះផងចាស "
" អរគុណលំបាកដល់នាងហើយ "
" មិនអីទេវាជាតួនាទីខ្ញុំស្រាប់បើអ៊ីចឹងខ្ញុំគិត
លាលោកប្រធានសិនហើយ "
" មិននៅផឹកអ្វីសិនទេហ្ហេស៎? "
" មិនអីទេលោកប្រធានខ្ញុំនៅមានការងារដែលត្រូវធ្វើទៀតចាសលាហើយលោកប្រធាន "
" អរគុណម្តងទៀត... "នាងញញឹមទទួលហើយក៏ងាកក្រោយដើរចេញតែមិនប្រយ័ត្នក៏..
" អូយ... "Moran ស្រែកឡើងពេលខ្លួនទាក់
ជើងព័ទ្ធចូលគ្នាធ្វើឲក្រឡាច់ដួលទៅលើកម្រាលឥដ្ឋ ។
ព្រូស !!
" Moran... "Jungkook ភ្លាត់សំឡេងឡើងបែបភ្ញាក់ផ្អើលមុននឹងដើរចុះមកមើលរួចជួយលើកនាងឡើង ។
" យ៉ាងម៉េចហើយ? "Jungkook
" ... "Taehyung ឈរនៅមុខទ្វារមើលសកម្មភាពនោះក៏ចាប់ផ្តើមរលីងរលោងមិញនេះគេនៅបេះបន្លែរហូតរួចទើបសុំអ្នកស្រី Jeon មកខាងលើតែក៏ចំពេលដែល Jungkook ស្និតស្នាលនឹងលេខាល្មម ។
" មិនអីទេអរគុណលោកប្រធានហើយមុននេះខ្ញុំមិនប្រយ័ត្នទើបបែបនេះ "Moran ចាប់ដៃរាងក្រាស់ដើម្បីទប់ខ្លួន ។
" មិនអីទេមែន? "Jungkook សួររួចក៏ប្រសព្វភ្នែកនឹងអ្នកឈរនៅខាងមុខបន្ទប់ ។
" មនុស្សកុហក... "
" Tae... "Jungkook និយាយឡើងតិចៗច្បាស់ណាស់ថានឹងមានការយល់ច្រឡំជាក់ជាមិនខាន ។
" មិនអីទេបើអ៊ីចឹងខ្ញុំលាលោកប្រធានសិនហើយអរគុណម្តងទៀត "Moran ញញឹមហើយក៏ដើរចេញទៅ ..
" Taehyung... "Jungkook បម្រុងនឹងដើរចេញទៅប្រាប់ថាកុំឲយល់ច្រឡំតែក៏ប្តូរចិត្តវិញ.. ។
" ទេយើងមិនគួរទៅលួងទេដោយសារគេទើបឯងឈឺកុំទៅ "Jungkook គិតរួចក៏យកឯកសារដើរទៅតុធ្វើការគេដាក់ខ្លួនអង្គុយ ។
" អូយ...ចុកចង្កេះ "Jungkook
មកដល់បន្ទប់ខ្លួន Taehyung រលីងរលោងចង់ចេញយំយ៉ាងខ្លាំងនាយគំរូសគំរើយនឹងគេប៉ុន្តែបែរជាទៅស្និតស្នាលនឹងអ្នកផ្សេងទៅវិញ ។
តុក !! តុក !!
" អ្នកណា? "
" ខ្ញុំ Lymisa អ្នកប្រុសគឺអ្នកស្រីឲមកហៅអ្នកប្រុសចុះទៅខាងក្រោមចាស "
" បងចុះទៅមុនខ្ញុំទៅបន្តិចទៀតខ្ញុំនឹងទៅតាមក្រោយ "
" ចាសអ្នកប្រុស "Lymisa ថាហើយក៏ដើរចុះ
ទៅក្រោមវិញឯ Taehyung ក៏ទាញទ្វារបិទវិញ ។
" មិនមកលួងឬបងឈប់ស្រឡាញ់ខ្ញុំហើយហ្ហេស៎? "Taehyung ឈប់និយាយក៏ជូតទឹកភ្នែកចេញមុននឹងដើរចុះទៅខាងក្រោម ។
" អ្នកមីង! "
" មកហើយហ្ហេស៎នេះមីងមានរឿងចង់ពឹងក្មួយបន្តិច "
" អ្វីទៅបាទ? "
" គឺ Tae យកបង្អែមទៅឲបងនៅបន្ទប់ជំនួសមីងផងបានទេ? "
" បាទបានអ្នកមីង "Taehyung ចូលមកលើក
ថាសបង្អែមយកឡើងទៅខាងលើដោយមិនប្រកែកឃើញដូច្នេះរាងចំណាស់ក៏ញញឹមឡើង ។
ក្រាក!
" ខ្ញុំយកបង្អែមដែលអ្នកមីងធ្វើយកមកឲ Hyung "Taehyung បើកទ្វារចូលមកយកថាសបង្អែមទៅទុកនៅលើតុជិតនាយដែលកំពុងតែមើលឯកសារនោះ ។
" ទុកត្រង់នឹងហើយ "
" បើអ៊ីចឹងខ្ញុំសុំចុះទៅខាងក្រោមវិញហើយ "
" ខឹងយើងមែនទេដឹង? "ម៉ោង 7 យប់!
តុក !! តុក !!
" Jungkook នេះគឺប៉ាណា៎ "Mrr Jeon
" ចូលមកប៉ាខ្ញុំអត់បានចាក់សោរទេ "
" យ៉ាងម៉េចហើយ? "
" ខ្ញុំមិនអីទេប៉ារួចនេះប៉ាពិសារអាហាររួចហើយ
មែនទេ? "
" នៅទេទើបមកពីក្រុមហ៊ុនរួចក៏មកមើលអាកូន
ជើងល្អឯងហ្នឹង "
" ខ្ញុំធូរហើយប៉ាកុំបារម្ភអី "
" បែបនេះល្អហើយបើអ៊ីចឹងប៉ាទៅបន្ទប់សិនហើយនឹងអាលបានចុះទៅខាងក្រោម "
" បាទប៉ា! "Taehyung នៅអង្គុយលេងលើសាឡុងតាមធម្មតាប្លែកតែគេមិនសូវមាត់កឬនិយាយអ្វីដូចរាល់ដងឡើយនេះតាំងតែពីថ្ងៃមកស្ងាត់បាត់មាត់ឈឹង ។
" Taehyung ទៅមើលបងមើលគេញាំអ្វីរួចឬនៅ "Mrs Jeon
" បាទអ្នកមីង "Taehyung
" អូន...នេះក្មួយកើតអ្វីមែនទេស្ងាត់ម្លេះ? "Mrr Jeon ចាប់ដឹងខ្លួននៅពេលឃើញទឹកមុខមិនសូវស្រស់របស់ក្មួយក៏កើតចិត្តឆ្ងល់ទើបចោទសួរទៅអ្នកជាប្រពន្ធ ។
" អូនក៏មិនដឹងដែរប្រហែលជាអន់ចិត្តរឿងអ្វីមួយហើយ "+ ដោយសារវាច្រើនចឹងខ្ញុំបែងចែកជាពីរភាគ!