Part:
ទោះបីកេីតចេញពីរក្នុងផ្ទៃម្តាយតែម្នាក់ក៏ដោយក៏មិនប្រាកដថាពួកគេអាចស្រលាញ់គ្នាមានភាពស្និទ្ធស្នាលនិងគ្នាបានដែល។ ចំណង់បងប្អូនរបស់ពួកគេហាក់ផ្ទុយស្រឡះពីការគិតរបស់មនុស្សគ្រប់គ្នា។ បងប្អូនភ្លោះកេីតមកថ្ងៃតែមួយពេលតែមួយម្តាយតែមួយមុខមាត់តែមួយ ប៉ុន្តែ...ចរិតពួកគេគឺពីរផ្សេងគ្នា ដូចចក្រវាលក្រឡាប់ចាក់អ៊ីចឹង។គ្រួសារត្រកូលគីម បានទទួលអំណោយដល់ធំក្នុងថ្ងៃបួងសួងព្រះចន្ទ អ្នកស្រីគីមជុងអុីន បានបង្កើតកូនប្រុសដល់ទៅពីរនាក់ក្នុងពេលតែមួយ ពួកគេត្រូវបានរំពឹងថាទៅពេលអនាគតមរតកត្រកូលគីមនិងមានទាយាទបន្តវេនដ៏មានឥទ្ធិពល....
ថេហ្យុង គីមជាកូនច្បងកេីតមុនដូឃ្គីតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ថេហ្យុង ជាក្មេងចិត្តក្តៅរឹងរូសពិបាកនិងពុតមានចិត្តមានះបេីគេចង់បានហេីយអ្នកណាហ៊ានជំទាស់?
ដូឃ្គី គីម ជាកូនពៅមុខមាត់ដូចគ្នាបេះបិទជាមួយថេហ្យុង។ ដូឃ្គីជាក្មេងពូកែល្បិច fake ជាទីស្រលាញ់របស់លោកគីមអ្នកស្រី ហេីយក៏ជាសណ្វប់ចិត្តលោកតាផងដែល។
មនុស្សចាស់ពិតជាលំអៀងណាស់...រាល់កំហុសដូឃ្គី ថេហ្យុងសុទ្ធតែជាអ្នកទទួលទាំងអស់ ដោយហេតុផសថេហ្យុងជាក្មេងរឹងរូសក្លាយជាចៅសម្អប់ជាកូនសម្អប់ ។
«25Year ago"»
តារាសម្ដែងស្រីល្បីឈ្មោះដេីរចូលក្នុងក្រុមហ៊ុនSBSជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញក្នុងប្រទេសនិងក្រៅប្រទេសក្រុមហ៊ុនមួយនេះក៏មានឈ្មោះល្បីល្បាញទៅដល់អឺរ៉ុបផងដែល ជាក្រុមហ៊ុនផលិតរថយន្តគ្រួសារគីម។
ប៉ុន្តែក៏មានបុគ្គលិកមកឃាត់មិនអោយនាងចូលទៅខាងក្នុង
"ខ្ញុំមករកថេហ្យុង"
"អ្នកនាងមានបានណាត់ដែលទេ"
"សម្ថភាពរបស់ខ្ញុំមិនបាច់ណាត់ទុកមុនក៏អាចជួបបានដែល ថយចេញ"លីអ៊ីយ៉ុង ជាតារាសម្ដែងល្បីឈ្មោះមាននាមជាស្រីកំដរថេហ្យុងប៉ុន្តែនាងបែបជាគិតថាខ្លួនជាស្រីដែលថេហ្យុងខ្វះមិនបានទៅវិញ តែងតែតង្កេីនខ្លួនដូចជាម្ចាស់នៅទីនេះ
"សុំទោស បេីគ្នានការណាត់ជាមុនទេអ្នកនាងមិនអាចចូលទៅបានទេ"
"ឯងស្ដាល់យេីងទេយេីងមានទំនាក់ទំនងពិសេសជាមួយម្ចាស់ក្រុមហ៊ុននេះ បេីចង់មានការងារធ្វើឆាប់ថយចេញ"
"ជាអ្វីក៏ដោយប៉ុន្តែខ្ញុំធ្វើតាមតួនាទី"
"(.....ចេញ" លីអីយ៉ុង មិនស្ដាប់បែបជាខឹងទៅវិញនាងរុញលេខាថេហ្យុងអោយខ្ទាតទៅម្ខាងដេីរក្រវីគូទទៅការិយាល័យរបស់ថេហ្យុងទោះបីជាលេខានាយតាមពន្យល់យ៉ាងណាក៏នាងមិនបានខ្វល់ដែល
ក្រាក់.,,,.
ថេហ្យុង...! " សំឡេងរបស់នាងធ្វើឲ្យថេហ្យុងដែលកំពុងពិនិត្យឯកសារប្រញាប់ងេីយទៅមេីល
ហេតុអ្វីមិនលេីកទូរសព្ទអូន? "
"អ្នកណាអនុញ្ញាតឱ្យនាងចូល? "ថេហ្យុងមិនតបសួរបកទៅនាងវិញទាំងមុខស្មើៗ
"ឆ្លើយនិងអូនមិចបានជាមិនលេីកទូរសព្ទអូនអូនcallមកបងច្រើនដងហេីយណា"លីអីយ៉ុង
"ហេតុអី ខ្ញុំត្រូវលេីក? "ថេហ្យុង
"បងត្រូវលេីកលេខរបស់អូនក្នុងនាមអូនជាប្រពន្ធបង"លីអីយ៉ុង បេីកភ្នែកធំៗនិយាយជាមួយថេហ្យុង នាងរាងស្រងាត់ចិត្តមិនស្ទើរទេពេលដែលបានលឺសំណួរថេហ្យុង
"នាងនិយាយអ្វី? "ថេហ្យុង
"លោកត្រូវទទួលខុសត្រូវលេីខ្ញុំ បេីមិនដូចនោះទេខ្ញុំនិងបកអាក្រាតពីលោក"លីអីយ៉ុង នេះជាមូលហេតុដែលនាងមកស្រែកឡូឡានៅទីនេះក៏ព្រោះ ថេហ្យុងនិងនាងបានឡេីងគ្រែជាមួយគ្នា នាងលេីកហេតុផលមកនិយាយគំរាមថេហ្យុងគិតថានាយម្នាក់នោះខ្លាចហេ៎?
ទទួលខុសត្រូវលើនាង? ចាំបានថាពេលនោះខ្ញុំបានអោយលុយទៅនាងហេីយ របស់មិនបរិសុទ្ធកុំមកទាមទារតម្លៃពីខ្ញុំ"ថេហ្យុងជាមនុស្សសដ្ធនិយមណាស់ដូចមនុស្សអ៊ីចឹងបេីនាយពេញចិត្តក៏ទុកក្បែរខ្លួនអោយយូរបន្តិចតែបេីនាយមិនពេញចិត្តគ្រាន់តែសាកហេីយក៏បោះលុយអោយរួចគឺចប់សម្រាប់គេ ប៉ុន្តែបេីភាគីម្ខាងទៀតមិនព្រមនោះចឹងមានតែជម្រើសមួយតែប៉ុណ្ណោះ.....
"លោកនិយាយបានន័យថាមិច លោកចង់បោះបង់ខ្ញុំមិនបានទេ" លីអីយ៉ុងចាប់ផ្ដើមមុខក្រហមស្រែកខ្លាំងៗទៅថេហ្យុង នាងមិនសុខចិត្តទេ
"លេខា ជីមីន"ថេហ្យុង
"បាទលោក"
"ហៅសន្តិសុខអូសនាងចេញទៅ"ថេហ្យុង មិនសាំញាំច្រេីនហៅលេខាខ្លួនអោយហៅសន្តិសុខអូសលីអីយ៉ុងចេញព្រោះនាងរំខានការងារគេខ្លាំងណាស់។នាយមិនបានខ្វល់ពីអីយ៉ុងដែលត្រូវគេអូសចេញនោះទេ នាយអង្គុយធ្វើការធម្មតាធ្វើដូចជាអម្បាញ់មិញនេះគ្មានរឿងអ្វីកើតឡើងទាំងអស់.....។

YOU ARE READING
💫🌼Twin Stars🌼💫
Fantasyកាលពីរមុនឯងដណ្ដើមយេីងពេលនេះយេីងនិងដណ្ដើមរបស់ឯងវិញ។ របស់ដែលឯងកាន់តែហួងហែងខ្លាំងយេីងកាន់តែចង់បាន...ព្យាយាមការពារវាទៅព្រោះបន្តិចទៀតវាលែងជាកម្មសិទ្ធិរបស់ឯងទៀតហេីយ គីមដូហ្គី ប្អូនប្រុសសម្លាញ់... ជុងហូស៊ុក&គីមថ...