💫🌼Twin Stars🌼💫

131 33 7
                                    

ភាគ​0២

ប្រាវ...​!

អា​ចង្រៃ​..."​ ថេយ៉ុង​គប់​កែវ​ស្រា​ទៅ​ប៉ះដង្គេច​និង​កញ្ចក់​ក្នុង​បន្ទប់មួយ​ទំហឹង​​បែក​កែវ​ទៅជា​បំណែក​តូចៗ​រីឯ​កញ្ចក់​ទោះបី​ជា​មិនបែក​បាក់​ជា​កំម្ទេច​ក៏ដោយ​តែវា​ក៏​ប្រេះស្រាំ​មេីល​មិន​យល់​ ដូច​និង​ថេយ៉ុង​នៅពេលនេះ​ចឹង​សភាព​នាយ​មិន​ខុស​ពី​កញ្ចក់​នោះ​ទេមេីលទៅ​រឹង​មាំ​ណាស់​ទោះមិន​បែក​ខ្ទេច​ក៏​ប្រេះស្រាំ​ដែល

យេីង​បាត់​បង់​មក​អស់​ច្រើន​ហើយ​ ឬ​នៅ​មិន​គ្រប់​គ្រាន់​ទៀត​ ហេតុ​អីជា​វា​ ហេតុ​អី​ទៅ​សូម្បី​តែ​ស្លាប់​ទៅហេីយ​ក៏នៅតែ​គិត​ពី​វាជាង​​ខ្ញុំ​ដែរហេស៎...."ថេយ៉ុង​ស្រែក​ខ្លាំង​ៗ​ដាក់​រូប​ថត​របស់​លោក​ជុង​និង​អ្នក​ស្រី​ជុង​ ស្រែក​ទាំង​ឈឺ​ផ្សារ​ នាយ​សឹង​តែ​ឆ្កួតម្តងៗ​រាល់​ពេល​នឹក​ឃើញ​ដល់​ប្អូន​ប្រុស​បង្កើត​ដែរជា​សាច់​ឈាម​តែមួយរបស់នាយ​

កុំអោយ​យេីង​ចាប់​​បាន​ចំណុច​ខ្សោយ​ឯង​អោយ​សោះ​ យេីង​សុំ​ស្បថ​និង​ធ្វើ​អោយ​ឯង​ឈឺ​ជាង​យេីង​ឈឺ1មុឺន​ដង...ប្រាវ...​! "​ នាយ​ក្រាស​ងាកទៅ​មេីល​កញ្ចក់​ចាប់​ទុក​មុខ​ខ្លួន​ឯង​នៅក្នុង​កញ្ចក់​ជា​ដូហ្គី​ប្អូន​ភ្លោះ​របស់​ខ្លូន​មុននិង​យារ​ដៃ​ដាល់​កញ្ចាក់​ដែល​ប្រេះស្រាំ​បែក​ខ្ចាយ​ឈាម​ហូរ​ចេញ​ពី​ដៃមក​រហាម​ នាយ​មិន​បាន​ឈឺ​សូម្បី​តែ​បន្តិច​ព្រោះ​តែ​ចិត្ត​ខឹង​ស្អប់​ប្អូន​ភ្លោះរបស់ខ្លួន​ដល់​កំពូល​ទៅ​ហេីយ

ស្តាយ​ណាស់​ដែរអ្នក​ស្លាប់​ទៅ​មុន​ មិន​ចឹង​ទេ​អ្នក​និងបាន​ឃើញ​ភាព​វិនាស​របស់​អា​ដូហ្គី​ដោយ​ផ្ដាល់​ភ្នែក​.."​ ថេយ៉ុង​ងាកទៅ​និយាយ​ជាមួយ​រូបថត​ម្តង​ទៀត​លេីក​នេះ​និយាយ​ទាំង​កំណាច​ដំណក់​ឈាម​ដែរ​ហូរ​ចេញ​ពីរ​ដៃ​តក់​ៗស្រក់ទៅ​លេី​ការ៉ូ​រហាត់មុន​និង​បោះ​ជំហាន​ចេញ​ពី​ភូមិ​គ្រឹះ​
_______________
កាត់​មក​ដេគូ​
ទោះបី​ជា​ផ្ទះ​របស់​ដូហ្គី​នៅ​ដាច់​ពី​ទីក្រុង​ពិតមែនតែ​ទីនេះ​មាន​ការ​តុបតែង​ស្អាត​ណាស់​ នៅ​ខាងក្រោយផ្ទះ​មិន​ប៉ុន្មាន​ម៉ែត្រ​មា​ន​ចម្ការ​ផ្លែស្តូបឺរីយ៉ាង​ធំ​ល្វឹងល្វើយ​ មាន​ទឹក​មាន​ភ្លើង​រស់​នៅ​បាន​យ៉ាង​សុខ​ស្រួល​ គេ​គួរតែរស់​នៅទីនេះ​បាន​យ៉ាង​សប្បាយ​​ចាំបាច់​អី​ត្រូវ​ត្រលប់​ទៅ​ដណ្តើម​ក្រុមហ៊ុន​ពី​ថេយ៉ុង​ទៀតទៅវិញ​។

You've reached the end of published parts.

⏰ Last updated: Jun 17, 2022 ⏰

Add this story to your Library to get notified about new parts!

💫🌼Twin Stars🌼💫Where stories live. Discover now