Jakehoon
Sunghoon top«អាយ៎៎...... »សំឡេងស្រែកចាចពីមាត់ទ្វារ
លាន់លឺពេញថ្នាក់រៀន12A ធ្វើឲសិស្សក្នុងថ្នាក់
ស្លន់ស្លោភ័យមិនតិចនិងសំឡេងនោះទេមែនហើយសំឡេងនោះពួកគេចាំច្បាស់ណាស់ថា
ជាសំឡេងអ្នកណា មិនឲចាំយ៉ាងមិចទៅលោក
អើយ នេះជាសំឡេងសង្សារកំពូលឆ្នាស់
ប្រធានថ្នាក់ប្រុសពួកគេនោះអី ។«ផាក ស៊ុងហ៊ុន... បងកំពុងធ្វើនិង»សំឡេង
អម្បាញ់មិញនោះបន្លឺសួរឡើងម្តងទៀត មិនសួរ
ធម្មតាទេគឺស្រែកសួរយកតែម្តងស៉ីម ជេយ៉ុន អាយុ17ឆ្នាំរៀនថ្នាក់ទី11Bជាសង្សារ
របស់ផាក ស៊ុងហ៊ុន ។ ឃើញរាងតូចតែមួយទេ
តែសំឡេងវិញមិចបាច់និយាយ។«ជេយ៉ុននី»ស៊ុងហ៊ុនងើបពីតុសម្លឹងមុខសង្សារ
ដែលកំពុងខឹងនិងគេឡើងក្រហមមុខ«អូនសួរថាបងកំពុងធ្វើអីមិចមិនឆ្លើយ»ជេយ៉ុនដើរ
ទៅរកស៊ុងហ៊ុន មុននិងងាកទៅសម្លក់ទៅសិស្សស្រី
ដែលអង្គុយជិតនិងសង្សាររបស់ខ្លួន«ជេយ៉ុនមិនដូចអូនគិតទេ នាងជាសិស្សថ្មីទើបប្តូរ
មក នាងមិនយល់លំហាត់ខ្លះៗទើបបងជួយបង្រៀន
នាង»ស៊ុងហ៊ុនព្យាយាមបកស្រាយ មិនចឹង
រាងតូចចំពោះមុខនិងធ្វើរឿងឆ្កួតៗដូចមុនមិនខាន(ជេយ៉ុនធ្លាប់វៃមនុស្សស្រីដែលព្យាយាមមក
រញែរញៃនិងស៊ុងហ៊ុន ហើយក៏ចូលទីចាត់ការច្រើន
ដងដែរ) ចាហាវណាស់ ក'ជេគ«ចុះអ្នកផ្សេងមិចមិនសួរទៅ ចាំបាច់អីត្រូវសួរបង»
ជេយ៉ុនសួរទៅសំឡេងខ្លាំងៗមិនខ្មាស់ពីមនុស្ស
ដែលមើលមកទេ«ពិតមែន ខ្ញុំនិងគាត់គ្មានអ្វីទេ»សិស្សស្រីម្នាក់នោះ
និយាយសម្រួល ព្រោះនាងនិងស៊ុងហ៊ុនពិតជាគ្មាន
អ្វីពិតមែន«បិទមាត់របស់នាងទៅ ខ្ញុំមិនបានសួរទេ»ជេយ៉ុន
និយាយខ្លាំងៗដាក់នាង ធ្វើឱ្យនាងឱនមុខចុះ
ហើយងើបដើរទៅតុរបស់នាងវិញ«ស៊ុងហ៊ុនបងចង់ទៅណា បងមិនទាន់ឆ្លើយសំណួរ
របស់ខ្ញុំទេ»ជេយ៉ុនសួរទៅសុងហ៊ុនខណ:ឃើញ
គេបម្រុងនិងដើរចេញពីថ្នាក់