សង្សាររោគចិត្ត Ep:3/7 Jayke

827 78 5
                                    

ព្រឹកព្រលឹមស្រាងៗជេយ៍ក៏ប្រាស់ខ្លួនងើបតិចៗព្រោះ
មិនចង់ឲនាយតូចនៅជិតត្រូវភ្ញាក់ គេមិនទាន់ទាំងងើបបានផង ជេគក៏កម្រើកត្របកភ្នែកហើយបើកសម្លឹងទៅជេយ៍ទាំងមិនទាន់អស់ងងុយ

«បងធ្វើឲអូនភ្ញាក់មែនទេ ជុប»ជេយ៍ក៏ឱនទៅថើប
មាត់នាយតូចថ្នមៗទាំងញញឹម

«ទេ អូនភ្ញាក់ខ្លួនឯង»ជេគក្រវីក្បាល

«បងចូលងូតទឹកហើយធ្វើអាហារឲអូនញ៉ាំ»ជេយ៍ថា
ហើយក៏ងើបពីគ្រែ

«អឹម»ជេគញញឹមសម្លឹងផែនខ្នងជេយ៍ ពេលឃើញ
ជេយ៍ចូលទៅក្នុងបន្ទប់ទឹកបាត់ក៏សម្លឹងទៅទូរស័ព្ទលើតុទឹកមុខក៏ប្រែជារាបស្មើ ទឹកមុខដែលមិនធ្លាប់បានឃើញពីមុនមក

______

ជេយ៍ក៏ដុតដៃដុតជើងធ្វើអាហារពេលព្រឹក វាជាទម្លាប់
ទៅហើយដែលគេធ្វើអាហារទាំងនេះ សុខៗក៏មានដៃ
ស្រឡូនមួយគូរលូកមកអោបចង្កេះគេពីក្រោយ ជេយ៍
ញញឹមព្រោះដឹងថាជាដៃអ្នកណា

«ងូតទឹករួចហើយហ៎»ជេយ៍សួរឯដៃក៏កំពុងមមាញឹក
និងការងារ

«ហ៉ឹម»ជេគងក់ក្បាលហើយថើបខ្នងជេយ៍មួយខ្សឺត

«ទៅអង្គុយទៅណា បងឆាបាយជិតរួចហើយ»ជេយ៍
និយាយរួចនាយតូចក៏ដើរចេញពីផ្ទះបាយ ទៅតុអាហារ

«មកដល់ហើយបាទ បាយឆាឆ្ងុយៗ»ជេយ៍លើកចាន
បាយ2ចានមកមួយសម្រាប់គេនិងមួយទៀតសម្រាប់
នាយតូច ពួកគេទាំង2ក៏ញ៉ាំបាយជាមួយគ្នាទាំងរីករាយ

«អ៎រ..បងភ្លេចប្រាប់ថាថ្ងៃនេះបងមានការងារខ្លះៗនៅខាងក្រៅ បងនិងត្រឡប់មកវិញហើយធ្វើអាហារថ្ងៃត្រង់ឲអូនញ៉ាំណា»ជេយ៍និយាយឡើងនាយតូចក៏
ងើបមុខមកហើយតបទៅវិញ

«ថ្ងៃនេះអូនចង់ចេញក្រៅ នៅផ្ទះគួរឲធុញណាស់
បងមិនបាច់មកធ្វើអាហារឲអូនក៏បាន អូនទៅលេង
ផ្ទះមិត្តភក្តិអូន»ជេគញញឹមតបទៅវិញ ប៉ុន្តែធ្វើឲជេយ៍ឆ្ងល់ជាខ្លាំង មិត្តភក្តិ!!ជេគមិនដែលប្រាប់គេថា
មានមិត្តមកពីណាទេ ជេគបាត់បង់ប៉ាម៉ាក់តាំងពីក្មេង
គេធ្លាប់ដឹងថាជេគមានតែបងធម៌ម្នាក់ឈ្មោះ
ស៊ុងហ៊ុន

Prettyz x Tall line (KH)Where stories live. Discover now