Ep 2: ល្ងង់!!!

418 44 4
                                    

ប៉ារបស់Jiminបានមករុករកពេញបន្ទប់របស់រាងតូចដើម្បីរកមើលប្លង់ចម្ការផ្ការ

< ប៉ា!!!នេះប៉ាចង់ធ្វើអីនឹង??>Jimin ចៃដន្យអីគេមកធ្វើអាហារថ្ងៃត្រង់ឲ្យប៉ារបស់គេ តែបែរជាឃើញប៉ាគេរុករកមើលអ្វីមិនដឹង

< ប៉ា!!!ប៉ាយកប្លង់ចម្ការទៅណា ហុឹក....ឲ្យមកកូនវិញមក>Jimin ព្យាយាមដណ្តើមប្លង់ដីចម្ការមកពីMr.parkវិញ តែមិនបានសម្រេចបែរជាត្រូវគាត់ច្រានឲ្យដួលទៅវិញ

< ឯងកុំចេះដឹងរឿងរបស់អញ អញចង់យកទៅធ្វើអីជារឿងរបស់អញ ឯងគ្មានសិទ្ធមកប្រដៅអញទេ!!!>Mr.park

< ហុឹក...តែវាប្លង់ចម្ការដែរម៉ាក់ស្រឡាញ់ណា ហុឹក...ប៉ាកុំយកវាទៅបញ្ចាំទៀតអី>Jimin និយាយទាំងទឹកភ្នែកទៅកាន់ប៉ារបស់គេ គេដឹងច្បាស់ណាស់ ថាគាត់គ្មានយកទៅធ្វើអីក្រៅពីលេងល្បែងទេ

< កុំមកចេះប្រដៅក្បាលអញ ណាមួយម៉ាក់ឯងវាស្លាប់យូរហើយ មិនបាច់ខ្វល់ពីវាទៀតទេ>

< ហុឹក...ចុះកូន??កូនជាកូនប៉ាណា!!!ប៉ាមិនអាណិតកូនខ្លះទេហ៎េស...ហុឹក>

< បើឯងជាកូនរបស់យើងក៏រកលុយមកចិញ្ចឹមយើងទៅ>ថាហើយគាត់ក៏ចេញទៅលេងល្បែងជាមួយនឹងប្លង់ដីចម្ការនៅក្នុងដៃ

< ហុឹក....ប៉ា!!!!ហេតុអីក៏វ៉ាដាច់ចិត្តបែបនេះ???ហុឹក...ហុឺ...ប៉ាធ្លាប់ខ្វល់ពីម៉ាក់និងកូនទេ ហុឹក....ប៉ាធ្លាប់ស្រឡាញ់កូននឹងម៉ាក់ខ្លះទេ ហុឹក....>Jimin ឱនក្បាលជង្គង់យំម្នាក់ឯងនៅក្នុងបន្ទប់ ពេលនេះប្លង់ដីក៏ត្រូវប៉ាគេយកទៅលេងល្បែងបាត់ តើពេលនេះឲ្យគេធ្វើយ៉ាងម៉េចទៀត សូម្បីតែដីដែរម៉ាក់គេស្រឡាញ់បំផុតក៏ការពារមិនបានបែបនេះ!!!

< កូនសូមទោសម៉ាក់ ហុឹក....កូនសូមទោស>

_ត្រឡប់មកកាន់កាលពី6ឆ្នាំមុន_

នៅក្នុងគ្រួសារមួយកំពុងតែមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរវាងម្តាយនិងឪពុករបស់រាងតូច

< នេះបងយកលុយខ្ញុំទៅលេងល្បែងទៀតហើយហ៎េស???>Mrs.park ស្រែកខ្លាំងៗទៅកាន់អ្នកជាប្តី

< ហើយវាយ៉ាងម៉េច!!!!ខ្ញុំចង់យកទៅណាជារឿងរបស់ខ្ញុំ!!!>

< ប៉ាម៉ាក់កូនមកពីសាលារៀនវិញហើយ>Jimin កាលនោះមានអាយុ16ឆ្នាំ ជាវ័យដែលកំពុងពេញសិក្សារៀនសូត្រ ថ្ងៃនេះគេបានត្រឡប់មកផ្ទះវិញហើយក៏បានឃើញការឈ្លោះប្រកែកគ្នារវាងប៉ានិងម៉ាក់គេជាខ្លាំង

ល្បិចស្នេហ៍ម្ចាស់ចម្ការ🍀🦋Where stories live. Discover now