Ep:11(មែនទេបងប្រុស?!)

147 15 0
                                    

ក្នុងនាមជាម្ដាយទោះចាកចោលកូនក្នុងហេតុផលណាក៏ដោយពេលត្រលប់មកវិញឃើញកូនធំធាត់មានសុខភាពល្អចិត្តជាម្ដាយប្រកដជារង្គោះរង្គើ។

អ្នកស្រីហេណាម្ដាយជុងគុកគ្រាន់តែឃើញកូនភ្លាមទឹកភ្នែកក៏ចាប់ផ្ដើមស្រក់។ គាត់ងើបមកស្ទាបមុខកូនទាំងដៃរញីរញ័រហាក់អររំភើបដែលបានជួបកូនដោយផ្ទាលបែបនេះព្រោះរាប់ឆ្នាំហើយដែលគាត់បានត្រឹមមើលរូបថតដែលអោយគេលួចតាមដានកូនពីចំងាយ។

<<ជុង..ជុងគុក>>អ្នកស្រីហេណាហៅឈ្មោះកូនទាំងត្រដិតព្រោះអ្នកជាកូនបែរមុខទៅម្ខាងហាក់មិនស្វាគមន៍វត្តមានអ្នកមានឈ្មោះជាម្ដាយដែលចាកចោលអោយគេទាំងគ្មានអាល័យគិតដល់ថ្ងៃដែលគាត់ចាកចោលផ្ទះគេខំយំផងអង្វរផងក៏គាត់មិនស្រណោកស្រណោះស៊ូរបេះដៃកូនចេញហើយលើងឡានជាមួយប្ដីថ្មីមិនសូម្បីក្រលែកមើលមុខគេ

<<ទីនេះមិនស្វាគមន៍អ្នកស្រីទេ>>ជុងគុកថយក្រោយបម្រុងនឹងដើរចេញតែក្រលេកឃើញក្មេងស្រីតូចពាក់ឈុតព្រះនាងព្រិលសដែលអ្នកស្រីហាណានាំមកជាមួយបន្តិចទើបដើរទៅក្រៅហាងបាត់៕ ឃើញបែបនេះថេហ្យុងបម្រុងនឹងទៅតាមតែប៉ាគេចាប់ដៃរួចក្រវីក្បាលហាក់បញ្ចាក់ថាទុកអោយគេនៅម្នាក់អែងសិនទៅ។ ចំណែកអ្នកស្រីហាណារត់ចេញទៅតាមជុងគុកចង់និយាយជាមួយគេក៏ដូចជាចង់ពន្យល់គេរឿងដែលកើតឡើងប៉ុន្មានឆ្នាំមុនរត់តាមមួយសន្ទុះអ្នកស្រីហេណាក៏ក្រលាច់ជើងដួលព្រោះគាត់ពាក់ស្បែកជើងកែង

<<ជុងគុកចាំ ម៉ាក់ផង អូយ* សុឺត*>>អ្នកស្រីហេណា
ជុងគុកលឺសម្លេងស្រែកត្អូញអ្នកស្រីហេណាទើបងាកមកមើលឃើញគាត់អង្គុយនៅនឹងដីអត់មិនបានគេក៏ដើរបកក្រោយជួយគ្រាគាត់ព្រោះយ៉ាងណាគាត់ក៏ជាម្ដាយជាអ្នកផ្ដល់កំណើតបង្កើតគេមកអស់ឈាមទាំងត្នក់ស្ដាប់គាត់និយាយបន្តិចក៏មិនអីដែរព្រោះទោះយ៉ាងណាគេក៏គេចមិនផុតនឹងទៅនៅជាមួយគាត់ក្រោយបញ្ចប់កាសិក្សារដែរ

<<ម៉ាក់ថាយើងទៅនិយាយគ្នាក្នុងហាងជិតនេះសិនទៅម៉ាក់មានរឿងច្រើនណាស់ចង់ពន្យល់កូន>>អ្នកស្រីហេណាត្រូវបានជុងគុកគ្រាចូលហាងកាហ្វេជាប់មាត់ផ្លូវចូលផ្ទះគេរួចអង្គុយចាំស្ដាប់ការពន្យល់ពីមូលហេតុដែលគាត់ចាកចោលគេកាលប៉ុន្មានឆ្នាំមុន

Love only U 🏡Where stories live. Discover now