ផ្ដើមស្នេហ៍ក្នុងមហាវិទ្យល័យEp1

160 12 0
                                    

សួរស្តីខ្ញុំឈ្មោះ គីមថេយ៉ុង ខ្ញុំជាសិស្សដែលមិនសូវជារៀនពូកែប៉ុន្មានទេ ហុឹស ហុឹស ចំណង់ចំណូលចិត្តរបស់ខ្ញុំនោះគឺ ស្ដាប់តន្ត្រី និង អានប្រលោមលោក ប្រុសនិងប្រុស ហើយខ្ញុំក៏មានបុរសដែលខ្ញុំលួចស្រលាញ់យូរហើយ គេមានឈ្មោះថា ជុងគុក គេសង្ហារណាស់ ទម្រង់មុខដូចជាព្រះរាជបុត្រមកពីឋានព្រះចន្ទចឹង រៀនក៏ពូកែ ប៉ុន្តែ គេជាមនុស្សដែលសោះកក្រោះ មនុស្សអត់បេះដូង យកតែចិត្តខ្លួនឯង ហើយគេតែងតែបដិសេធជាមួយនិងមនុស្សណាដែលសុំស្រលាញ់គេរួមទាំងខ្ញុំផងដែល ប៉ុន្តែខ្ញុំនៅតែមិនចុះចាញ់

" ន៎ែ កាថេឯងកំពុងគិតស្អី " ជីននី ស្រែកហៅនាក់ជាមិត្តរបស់ខ្លួនដែលកំពុងតែអង្គុយអន្លង់អន្លោតម្នាក់ឯងមិនដឹងជាគិតស្អីខ្លះទេ ស្ទើរតែមិនចង់ដកដង្ហើមទៅហើយ

"ឯងបំភ័យយើងស្លាប់ហើយ" ថេយ៍ គ្រាន់តែឮសម្លេងស្រែករបស់គេភ្លាមធ្វើអោយខ្លួនភ្ញាក់កំជ្រោងធ្វើអោយការគិតទាំងអំបាញ់មិញរលុបចេញបាត់អស់

"ក៏ឃើញឯងដូចជាផ្លឹកៗនិងណា"ជីននី និយាយហើយក៏ដាក់ខ្លួនអង្គុយក្បែរថេយ៉ុង

"គឺយើងគិតរឿងខ្លះៗ"ថេយ៍ តបទៅវិញទាំងមុខស្មើរធេង

" គិតពីគេម្នាក់នោះមែនទេ " ជីននី ធ្វើជាសួរទាំងដឹងហើយថាមិត្តរបស់ខ្លួននឹកគិតដល់បុរសដែលមិនដែរខ្វល់ពីគេ

" គ្មានទេ តោះទៅទិញអីញុាំ " ថេយ៍ ពេលដែលមិត្តខ្លួនចាប់បានថាខ្លួនកំពុងគិតដល់គេក៏និយាយបង្វែររឿងវិញ

" យើងដឹងណាថាឯង..យើងខ្ជិលនិយាយណាស់ តោះទៅទិញអីញុាំវិញ " ថាហើយពួកគេក៏ដើរទៅ ម៉ាតនៅជិតនោះហើយបន្ទាល់ផ្លូវជាមួយនិង ជុងគុកផងដែល ប៉ុន្តែនាយដើរហួសធ្វើដូចជាមិនឃើញអ្នកដែលឆ្លងកាត់គេនោះ ចំណែកឯនាយតូចក៏គេមិនថាអី ព្រោះជាទំលាប់ទៅហើយដែលនាយធ្វើបែបនេះដាក់ខ្លួន

" អ៎ូ! ថេយ៉ុងមកទីនេះទិញអ្វីដែល "ហេយ៉ុង ដែលដើរចេញពីម៉ាតក្រោយជុងគុកឃើញនាយតូចកំពុងតែឈរនៅទីនោះទើបគេក៏ដើរមកសួរនាំថេយ៉ុង តែក៏បញ្ឈប់ដំណើរមនុស្សសោះកក្រោះអោយមកងាកមើលពួកគេវិញទាំងមុខគេចងបាញ់

ផ្ដើមស្នេហ៍ក្នុងមហាវិទ្យាល័យWhere stories live. Discover now