ផ្ដើមស្នេហ៍ក្នុងមហាវិទ្យាល័យEp2

50 12 0
                                    

ការនិយាយសំណេះសំណាលគ្នារវាងសិស្សប្អូននិងសិស្សច្បងមានភាពស្និតស្នាលជាខ្លាំង ពួកគេនិយាយគ្នាបានបន្តិចក៏វាដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះរៀងខ្លួន អ្នកទាំងពីរក៏លាគ្នាទៅវិញទៅមកហើយក៏បំបែកគ្នារៀងខ្លួន ។

ថេយ៉ុងក៏ដើរទៅរកឡានដែលចតនៅមុខរបងសាលាដែលមកទទួលខ្លួនទៅផ្ទះនោះ អ្នកបើកឡានក៏ប្រញ៉ាប់បើកទ្វាឡានខាងក្រោយយ៉ាងលឿនពេលដែលជើញនាយតូចដើរមុននិងបិទវិញពេលដែលនាយតូចចូលក្នុងឡានហើយក៏បើកទៅភូមិគ្រឹះ គីមវិញ

.....

ចំណាយពេលប្រហែល20នាទីឡានដែលទទួលនាយតូចពីសាលាក៏បានមកដល់អ្នកថែសួនក៏ប្រញ៉េប្រញ៉ាប់បើកទ្វារបងផ្ទះដើម្បីអោយគេជិះចូលមក

"កូនថេយ៍បងដល់ហើយហ៎ ឆាប់ឡើងទៅងូតទឹកទៅនិងអាងញុាំ "លោកស្រីគីម ងាកមកនិយាយជាមួយកូនប្រុសតែមួយរបស់គាត់ពេលដែលឃើញគេដើរចូលមក

"បាទអ្នកម៉ាក "ថេយ៉ុង ដើរទៅអោបអ្នកជាម្ដាយរបស់ខ្លួននិងមិនភ្លេចថើបគាត់មួយខ្សឺតដែល ទើបគេដើរឡើងទៅខាងលើបន្ទប់របស់គេ ថេយ៉ុងមកដល់លើបន្ទប់រៀបចំខោអាវដាក់ទៅលើពូកមុននិងទាញ
កន្សែងចូលក្នុងបន្ទប់បាត់ទៅ។

រយះពេលមិនយូរប៉ុន្មាននាយតូចក៏ចេញមកវិញជាមួយនិងកន្សែងរុំលវែងខាងក្រោមបញ្ចេញរាងកាយស្រលូនដូចមនុស្សស្រីរបស់គេ នាយតូចក៏ស្លៀកពាក់និងវិះទៅខាងក្រោមដើម្បីទទួលទានអាហារជាមួយគ្រួសារ។

"មកហើយហ៎កូន មោះឆាប់មកញុាំបាយមក "លោកស្រីគីម ក៏ហៅកូនប្រុសរបស់ខ្លួនដែលដើរចុះពីខាងលើមក

"អ្នកម៉ាក់ ឯណាលោកប៉ាទៅ "នាយតូចក៏ចោទទៅអ្នកជាម្ដាយពេលមិនឃើញឪពុករបស់ខ្លួនមករួមតុជាមួយ

"លោកប៉ានៅខាងលើបន្តិចទៀតគាត់ចុះមកហើយ"លោកស្រីគីម ប្រាប់ទៅកូនប្រុសរបស់គាត់ មិនយូរប៉ុន្មានគាត់ក៏ចុះមកខាងក្រោមដើម្បីទទួលទានអាហារ គាត់ក៏ទាញកៅអីនៅកណ្ដាលដែលជាតំណាងមេគ្រួសារ..ពួកគេក៏ចាប់ផ្ដើមទទួលទានអាហារទៅ

"យ៉ាងមិចហើយកូន រឿងរៀន "លោកគីម ក៏ចោទសួរទៅកាន់កូនប្រុសតែមួយរបស់គាត់

ផ្ដើមស្នេហ៍ក្នុងមហាវិទ្យាល័យWhere stories live. Discover now