ភាគទី១~ មនុស្សប្រុស Omegaនៅឯណា?

469 32 21
                                    

   ជំងឺខ្លះជាជំងឺតំណរពូជ ហើយវាអាចធ្ងន់ធ្ងរជាងមុនក៏ថាបាន។ ការព្យាបាលជំងឺតំណរពូជខ្លះវាមិនប្រាកដថាដូចគ្នានោះទេហើយវាក៏អាចខុសគ្នាទាំងស្រុងក៏ថាបាន។
   ប៉ុន្តែមិនថាខុសគ្នាយ៉ាងណាទេ បើវាជាជំងឺតំណរពូជនោះប្រាលដជាមានចំណុចអ្វីមួយដែលដូចគ្នា ដូចជានាយសង្ហារម្នាក់នេះ គេទទួលជំងឺចម្លែកពីប៉ាធំរបស់គេហើយអការៈដែលអាចកត់សម្គាល់បាននោះគឺថាគេត្រូវរកអ្នកណាម្នាក់ដើម្បីមកសម្រួលជំងឺរបស់គេតាមរយៈការឡើងគ្រែជាមួយគ្នា ហើយអ្វីដែលសំខាន់គឺម្នាក់នោះត្រូវតែជាមនុស្សប្រុស ហើយគេក៏កំពុងរកមនុស្សប្រុសដែលមានធាតុ Omega ដូចប៉ាតូចរបស់គេដើម្បីព្យាបាលជំងឺចម្លែកមួយនេះ។
«តើរកបានដំណឹងអ្វីខ្លះទេ?» សម្លេងធំគ្រល៎ត្រជាក់ស្រេបបានបន្លឺឡើងសួរទៅកូនចៅក្រោមគំនាប់។
«គឺអត់នោះទេចៅហ្វាយ» អ្នកជាកូនចៅតបមកវិញដោយឱនក្បាលជាប់ ព្រោះធ្វើការងារមិនបានសម្រេច។
«អត់បានការមែន...មិនអីទេរកបន្តទៀតមិនថាយ៉ាងណាទេត្រូវតែរកឱ្យឃើញឆាប់ៗ» អ្នកជាចៅហ្វាយនេះក៏មិនស្តីអីឱ្យខ្លាំងនោះដែរ ព្រោះគេដឹងថាវាមិនងាយស្រួលនោះទេក្នុងការតាមរកមនុស្សប្រុស Omega ។
«បាទចៅហ្វាយ...! ប៉ុន្តែថ្ងៃនេះជាថ្ងៃសម្ភោធរូបគំនូរមកពីក្រៅស្រុក ចៅហ្វាយមិនទៅមើលទេ?»
«អឺ...យើងប៊ិសនឹងភ្លេចទៅហើយ មិនអីទេបន្តិចទៀតយើងទៅ ឯងរៀបចំឡានទៅ»
«បាទចៅហ្វាយ» និយាយចប់អ្នកជាកូនចៅក៏ដើរចេញទៅបាត់។
   ក្រោយកូនចៅចេញទៅបាត់អ្នកជាចៅហ្វាយនេះផ្អែកក្បាលនឹងសាឡុងទាំងដកដង្ហើមធំ។
«ហ៊ើយ...តើឯងទៅលាក់ខ្លួននៅឯណាទៅ ពេកណាទើបយើងរកឯងឃើញ?» នឹកឃើញរឿងនេះម្តងៗនាយចង់តែក្រឡាប់ផែនដីរកមនុស្សម្នាក់នោះទេ គេតាមរកជាងកន្លះជីវិតមកហើយ។
«បើយើងរកឯងឃើញ ឯងមិនបានរស់ស្រួលនោះទេ» នាយក្រោកឈរក្តាប់ដៃទាំងកំហឹង ហើយក៏ដើរទៅរៀបចំខ្លួនដើម្បីទៅកម្មវិធី។
    វ៉ាង សៀវអ៊ីង នាយសង្ហារវ័យ ២៧ ឆ្នាំ កម្ពស់១.៨៣ម៉ែត្រខ្ពស់ស្រឡះ កែវភ្នែកមុត ទាស់បន្តិចនាយម្នាក់នេះមិនសូវចេះញញឹមនោះទេប៉ុន្តែយ៉ាងណាក៏គេនៅតែសង្ហារដែរ។
   នាយដើរចេញពីបន្ទប់ជាមួយសម្លៀកបំពាក់ជា CEO និងទឹកមុខមាំដូចទៅធ្វើសង្គ្រាមប៉ុន្តែមិនមែនទេគឺគេទៅចូលរួមកម្មវិធីសម្ភោធគំនូរដ៏ធំមួយ ហើយក៏ប្រហែលជាដេញថ្លៃយកមកដែរ។
   នៅតាមផ្លូវកម្លោះសង្ហារយើងដូចជាមិនសូវមានកម្លាំងកំហែងសោះ មុខវិញរឹតតែងាប់ទ្វេរដងដូចគេយកទៅបាញ់ចោលអញ្ចឹង។
«ចៅហ្វាយរកអីញ៉ាំសិនទេ មើលទៅចៅហ្វាយដូចជាល្វើយដល់ហើយ» អ្នកបើកឡានឃើញមុខចៅហ្វាយតាមកញ្ចក់ក៏បារម្ភ។
«អ្ហឹម...ចូលហាងកាហ្វេខាងមុខនេះទៅ» ដោយសារតែរឿងរកមនុស្សប្រុស Omega ធ្វើឱ្យនាយសង្ហារភ្លេចបាយទឹកអស់ហើយ។
«បាទចៅហ្វាយ ឯងចុះទៅទិញទៅ» មកដល់មុខហាងអ្នកបើកឡានក៏ប្រើទៅដៃគូនៅម្ខាងទៀតដោយសារគេនៅកៀនផ្លូវស្រាប់។
«ឯងជាស្អីមកប្រើយើងទៅខ្លួនឯងទៅ» នាយដៃគូនេះមិនសុខចិត្តដែលកូនចៅដូចគ្នាមកបញ្ជារ។
«ហ្អេស៎! នៅខាងហ្នឹងហើយចុះបន្តិចទៅវើយវាងាប់?»
«មិនងាប់តែយើងមិនទៅ ឯងទៅៗ»
«ពួកឯងត្រូវការឱ្យយើងចុះទៅទិញខ្លួនឯងទេ?» រាងសង្ហារអង្គុយខាងក្រោយទើសនឹងជម្លោះរវាងកូនចៅពីរនាក់នេះជាខ្លាំងចង់តែធាក់ទម្លាក់ឡានទេ។
«អ៎...អត់ទេចៅហ្វាយខ្ញុំទៅទិញឱ្យចៅហ្វាយ // ខ្ញុំទៅបានចៅហ្វាយ ហិៗ...» កូនចៅទាំងពីរនាក់ធ្វើមុខមិនសូវសមហើយក៏ចុះទៅទិញទាំងពីរនាក់កុំឱ្យបញ្ចាំគ្នា។
«អ្នកលក់សុំអាមេរិកកាណូបីកែវមក» 
«បាទ! សូមអញ្ញើញចាំបន្តិច» កម្លោះសង្ហារបុគ្គលិកហាងកាហ្វេញញឹមដាក់ភ្ញៀវហើយក៏រៀបចំដាក់តាមការកម្មង់។
«នេះអាមេរិកកាណូទាំងបីរបស់លោក...»
«នេះលុយ...តោះយើងចៅហ្វាយត្រូវប្រញាប់ទៅការតាំងពិពណ៌គំនូរផង» កូនចៅម្នាក់យកកាហ្វេពីរកែវហើយក៏ប្រញាប់ដើរចេញទៅ។
«នេះរបស់ចៅហ្វាយ...» មកដល់ក្រៅហាងកូនចៅក៏ប្រទះនឹងចៅហ្វាយដែលឈរចាំនៅក្រៅឡានយកកាហ្វេពីកូនចៅហើយនាយក៏យកមកផឹក។
«អាក៎...ពិបាកលេបណាស់ដូចកាហ្វេថ្មពិល? ប្រូស» ផឹកបានមួយក្អឹកនាយក៏ទម្លាក់កែវកាហ្វេចោលហើយឡើងឡានទៅបាត់។
«ពិតជាសង្ហារខ្លាំងណាស់!» បុគ្គលិកម្នាក់នោះឃើញស៊ាវអ៊ីងមានអារម្មណ៍ថាលង់តែម្តង ជាមួយរូបរាងដ៏ឥតខ្ចោះរបស់គេគេក៏ចេញមកក្រៅរើសកែវកាហ្វេមកកាន់ជាប់ដៃ។
«ការតាំងពិពណ៌គំនូរ...!» នឹកដល់កន្លែងនេះបុគ្គលិកម្នាក់នោះក៏នឹកឃើញរឿងមួយគឺគេបានដាក់ពាក្យជាបុគ្គលិកនៅកន្លែងគេតាំងពិពណ៌នោះនៅពេលយប់តែគេមិនទាន់ដល់ម៉ោងចេញពីហាងទេ។
«មេការខ្ញុំសុំចេញមុនម៉ោងបានទេ?» នាយក៏រត់មករកម្ចាស់ហាងដោយកាន់ដៃគាត់ជាប់។
«ឯងមានបញ្ហានៅផ្ទះមែនទេ?» ម្ចាស់ហាងជាអ៊ំស្រីចាស់ម្នាក់គាត់ស្រឡាញ់នាយម្នាក់នេះណាស់។
«អត់ទេវាមានការសំខាន់ជាងនេះទៅទៀត...»
«មិនអីទេទៅចុះយើងបិទហាងតែម្តងទៅ»
«បាទ! ចាំស្អែកខ្ញុំនឹងថែមម៉ោងឱ្យអ៊ំស្រីវិញ» មិនបាច់ខ្ញល់ទេមួយហាងនឹងមានតែបុគ្គលិកម្នាក់ហ្នឹងឯង ទាំងម្ចាស់ហាងទៀតគឺពីរនាក់គត់ព្រោះជាហាងតូចមួយ។
«ខ្ញុំលាហើយមេការ...» និយាយចប់នាយក៏ហៅតាក់ស៊ីទៅកន្លែងតាំងពិពណ៌។

If i dont have se* i'll get sick 2Where stories live. Discover now