My Vampire mazer.( 18+)

26.1K 231 18
                                    

រឿងខ្លី

ថ្ងៃស្អែកនៅសាលាមានកម្មវិធីជប់លាងដែលសិស្សទាំងអស់ស្លៀកពាក់ Cosplayជាអ្វីក៏បានតាមចំណូលចិត្ត។ ដោយសារតែការចូលចិត្តពន្យាពេលរបស់ថេយ៉ុងទើបជាហេតុនាំឲ្យគេត្រូវរត់ត្រដាបត្រដួសរកប្រធានថ្នាក់ដើម្បីយក assignment ទៅឲ្យគេ។

"Mazir នៅឯណាទៅ?" ថេយ៉ុងមិនចង់ចួបមុខគេប៉ុន្មានទេ ព្រោះជាធម្មតាគេម្នាក់នេះមានឫកពារដូចជាដុំទឹកកកអង់តាកទិចយ៉ាងអ៊ីចឹង ត្រជាក់ស្រេប មុខមាំគួរឲ្យខ្លាច នៅមានសំឡេងធ្ងន់ៗគ្រលធំទៀតស្ដាប់ហើយព្រឺសម្បុរ។ នេះបើមិនមែនជាការចាំបាច់ថេយ៉ុងគេមិនទៅជ្រលក់រកទេប្រាប់ឲ្យដឹងចុះ..។
មិនមែនថាស្អប់អីទេ តាមពិតទៅលួចមានចិត្តលើគេយូរហើយ Typeរបស់គេគឺបុរសទឹកកកបែបនេះហើយ ប៉ុន្តែដោយសារភាពសោះអង្គើយរបស់ប្រធានថ្នាក់ម្នាក់នេះទើបធ្វើឲ្យថេយ៉ុងខ្លាចមិនហ៊ានមើលមុខគេ។

ក្រោយចំណាយពេលតាមរកគេយ៉ាងយូរទីបំផុតក៏បានឃើញគេកំពុងអង្គុយអានសៀវភៅដាក់កាសនៅក្រោមដើមឈើមួយឆ្ងាយដាច់ពីភ្នែកសិស្សដទៃសោះ។ ថេយ៉ុងអោបក្រដាសកិច្ចការជាប់ទ្រូងប្រញាប់រត់តម្រង់ទៅប្រធានថ្នាក់ចិត្តទឹកកកម្នាក់នោះ។

"អូយ!" ភាពសស្លាក់សស្លើតរបស់គេមិនប្តូរមែន! ថេយ៉ុងដួលព្រូសនៅនឹងមុខនាយកម្លោះមាត់របស់គេស៊ីស្លឹកឈើគួរឲ្យអស់សំណើចតែមិនបានធ្វើឲ្យនាយប្រធានម្នាក់នេះញោចសូម្បីស្នាមញញឹមបន្តិច

"អត់ចិត្តមែន.." ថេយ៉ុងក្រោកឈរបោសដីពីខោអាវមុននឹងរើសឯកសារមកតម្រៀបសារថ្មីឲ្យទៅគេ

"Mazir នេះជាកិច្ចការ ខ្ញុំភ្លេចយកឲ្យពីម្សិលមិញ" គេដោះកាសចេញពីត្រចៀកងើយមុខមើលទៅថេយ៉ុង

"ដៃឯងឈាមហើយ" ថេយ៉ុងលាត់ដៃអាវមើលក៏ឃើញថាវារលាត់មានឈាមពិតមែន តែមិនខ្លាំងនោះទេ។

"មិនអីទេ! Mazirទទួលក្រដាសផង"គេមិនមាត់រួចឆក់ក្រដាសមកបើកមើលម្តងមួយទំព័រៗ មួយសន្ទុះក៏តបទៅគេវិញដោយរក្សាទឹកមុខស្មើដូចទឹករបស់គេដដែល

"ឯងភ្លេចចំណុចចុងក្រោយហើយ" ទឹកមុខដែលញញឹមសង្ឃឹមថានឹងរួចខ្លួនក៏ទម្លាក់ចុះវិញក្រោយឮសម្ដីរបស់គេ

TAEKOOK / ONE SHOT/ 18+Where stories live. Discover now