Warning⚠⚠
21+
ពាក្យធ្ងន់ៗសកម្មភាពធ្ងន់ៗនិងលម្អិត
មិនសាកសមសម្រាប់អ្នកអានរឿងបែប soft smuts
សូមអានដោយការប្រុងប្រយ័ត្ននិងទំនួលខុសត្រូវ។
.......តុ!តុ!
"ថេយ៉ុង! បងនៅទេ?" សំឡេងគ្រលបន្លឺពីមុខបន្ទប់គំនូរនៅក្នុងភូមិគ្រឹះស្កឹមស្កៃនៃត្រកូលអភិជនមួយ។ បុរសមាធមាំសង្ហារស្ថិតក្នុងវ័យ27ឆ្នាំសព្វថ្ងៃជាស្ថាបនិកវ័យក្មេងរបស់ក្រុមហ៊ុនធំៗចំនួន3នៅក្នុងប្រទេសកូរ៉េ។ ទាំងក្មេង ទាំងសង្ហារ ទាំងឆ្លាតនិងមានសមត្ថភាព អាយុតិចមួយសោះមានទ្រព្យសម្បត្តិរីកដុះដាលចាយមួយជីវិតមិនអស់។ វាក៏មិនបានកើតឡើងឯងៗដែរ វាជាមរតកដែលលោកប៉ាអ្នកម៉ាក់ប្រគល់ឲ្យកូនប្រុសតែមួយរបស់ខ្លួន។គេល្អគ្រប់យ៉ាងបើនិយាយតាមធម្មតាគឺគេហៅថា perfect ប៉ុន្តែមានម្យ៉ាងដែលទាស់ចិត្តគឺ គេមិនចាប់អារម្មណ៍លើនារីណាម្នាក់ឡើយប៉ុន្តែបែរជា បងប្រុសជីដូបមួយរបស់ខ្លួនទៅវិញ។
គេគឺថេយ៉ុងនេះហើយ! អាយុ32ឆ្នាំគិតទៅមើល?បងគេរហូតដល់ទៅ5ឆ្នាំប៉ុន្តែសម្រស់គេវិញញាក់ណាស់ គឺថាក្មេង18សុំចាញ់ហើយ។
គេរស់នៅជាមួយគ្រួសារជុងហ្គុកតាំងតែពីអាយុ20ឆ្នាំក្រោយពីបាត់បង់ប៉ាម៉ាក់ ចំណែកលោកស្រីចនដែលជាអ៊ំក៏យកគេមកនៅជាមួយត្បិតអីត្រកូលខាងគាត់ក៏មានតែគាត់ដែលបានរៀបការក្នុងគ្រួសារមហាមានបែបនេះ។កាលនោះជុងហ្គុកទើបតែ15ឆ្នាំប៉ុណ្ណោះប៉ុន្តែចិត្តធំហ៊ានចាប់អារម្មណ៍លើកម្លោះដែលវ័យបងខ្លួនថែមទាំងប៉ងចង់បានគេមកក្បែរលើសពីពាក្យថាបងប្អូន។ថេយ៉ុងមានចំណូលចិត្តខាងគំនូរហើយសព្វថ្ងៃគេជាអ្នកបង្កើតគំនូរ digital artworkផ្សេងៗដែលអាចរកចំណូលបានក្រែលគួរសម។ គេមានបំណងរើចេញពីផ្ទះនេះព្រោះតែមិនចង់រស់នៅពឹងផ្អែកគ្រួសារអ៊ំស្រីរហូត ណាមួយគេក៏អាចមានលិទ្ធភាបរស់នៅខ្លួនមួយបានដែរ។
ប៉ុន្តែបញ្ហាត្រង់ថា ឲ្យតែនិយាយរឿងនេះពេលណាជុងហ្គុកតែងជំទាស់និងងរងក់ដាក់គេដូចជាកូនក្មេងយំតាមម្តាយទៅផ្សារជាមួយអ៊ីចឹងដែរ។ហើយក៏ព្រោះរឿងនេះហើយទើបនាំឲ្យអ្នកកម្លោះរាងស្ដើងរវៃអង្គុយគូររូបក្នុងបន្ទប់គំនូរដើម្បីរំសាយភាពតានតឹងខ្លះ ប៉ុន្តែមិនស្មានថាអ្នកខ្លះដែលជាមេបញ្ហាក៏បង្ហាញខ្លួនឡើងទៀតហើយ។
YOU ARE READING
TAEKOOK / ONE SHOT/ 18+
FanfictionJust a collection of Taekook 18+ one shot. Read at your own risk!! You have been warning.