នៅក្នុងក្លឹបរាត្រីមួយកន្លែងនាពេលយប់មានមនុស្សម្នាគ្រប់វណ្ណៈតូចធំសុទ្ធសឹងតែចូលរួមទាំងអស់ ។សម្លេងបាស់លានឮកន្រ្ទាក់អារម្មណ៍ទ្រហឹងពេញត្រចៀក ។ យុវវ័យសម័យនេះតែងតែចូលចិត្តដើរតាមគ្នា ភ្លក់អ្វីដែលថ្មីនិងល្បីតៗគ្នាជានិច្ចមិនថានៅកន្លែងណា មានស្ថានភាពយ៉ាងក៏ដោយចុះ ។
នៅតុសាទ្បុង VIP មួយជ្រុងនៃក្លឹបយើងក៏ឃើញថាមានបុរសវ័យកណ្តាលតាមការស្ទង់មើលប្រហែលជា ២៨ ឆ្នាំអីហើយ នាយគ្រោងឈុតគ្រ័រហ្សេមើលទៅទំនងជាអ្នកមានដែលចាយលុយមិនខ្វះ ។
«បង» ស្រីៗបម្រើនៅក្នុងក្លឹបក៏ដាក់ខ្លួនអង្គុយឆ្វេងស្តាំព្រមទាំងលើកដៃមកអង្អែលទ្រូងគេដើម្បីយកចិត្ត យកថ្លើម ។
«នឹកណាស់» នាយសង្ហារដែលមានក្រវិលចោះនៅចិញ្ចឹមឱនមកថើបថ្ពាល់ពួកនាងៗទាំងញញឹម ។
«អូនក៏នឹកបងដូចគ្នាណា» នាងផ្តេកផ្តួលលើទ្រូងគេ ។
«ប្អូន» នាយសង្ហារលើកដៃទ្បើងហៅអ្នករត់តុ ។
«បាទ ! សួស្តីលោក Jeon» អ្នករត់តុឱនមកគោរពយ៉ាងរហ័សនេះជាលោក Jeon Jungkook ជាអ្នកវិនិយោគដ៏ល្បីល្បាញដែលមានអាយុតិចតែមហិច្ឆតាមិនតិចដូចជាអាយុទ្បើយ ។
«យកស្រាឲ្យខ្ញុំមួយដបមក» Jungkook
«បាទ សុំចាំមួយភ្លេត»
____បែរមកមើលនៅខាងមុខក្លឹបនេះវិញហើយក៏ឃើញថាក្រុមប្រុសៗមួយក្រុមទៀតក៏ដើរចូលមកតែសុទ្ធតែតែងខ្លួនបែបសុិចសុីនិងទាក់ទាញទាំងអស់តាមការតែងខ្លួននិងចរិតមើលក៏ដឹងថាសេរី bottom ដែរ ។
«Tae កក់សាទ្បុងគេហើយឬនៅ?» Jimin ដែលមិត្តភក្តិបែរមកសួរមិត្ត ។
«ហើយៗកុំបារម្ភ» ម្ចាស់សំនៀងក៏បែរមុខមកឲ្យឃើញពីសម្រស់ល្អឯកដូចជារូបគំនូរ ។
គេមានឈ្មោះថា Kim Taehyung ជាកូនអ្នកធំក្នុងប្រទេសកូរ៉េខាងត្បូងមួយរូប ។ រាល់ថ្ងៃនេះក្រៅពីមានការងារផ្ទាល់ខ្លួនហើយគេក៏យកលុយនេះមកចាយសប្បាយលើជីវិតគេទាំងអស់ ។
សម្រស់របស់ Taehyung ប្រៀបដូចជាក្ងានសួគ៌យ៉ាងអ៊ីចឹងឯងមិនដឹងថាជាតិមុនសាងអ្វីមកនោះទេទើបជាតិនេះល្អ ស្អាត ផូរផង់យ៉ាងនេះនោះ ។