សិស្សានុសិស្សវិទ្យាល័យកំពុងស្កេកស្កះផ្តុំគ្នានៅមុខទីលានសាលាក្នុងទីប្រជុំជនខេត្តព្រះសីហនុ។
"ថ្ងៃនេះជាបេីកបវេសនកាលចូលរៀនថ្ងៃដំបូងទេតេី អញ្ចឹងហេីយទេីបបានជាមានសិស្សសាលាមកកកកុញណែនខ្លាំងបែបនេះ" អ្នកដំណេីរតាមដងផ្លូវនិយាយ
"កត្យា! " សំឡេងស្រួយស្រេសស្រែកហៅមិត្តបុរសពីចម្ងាយដោយក្តីនឹករលឹកព្រោះថាបែកគ្នាមួយវ៉ាកងធំទៅហេីយ
"អេ៎ នរាទេតេី ឥឡូវសង្ហារមានមន្តស្នេហ៍ដល់ហេីយនៀក៎ តិចខាបចិត្តក្រមុំៗនៅសាលាយេីងអស់ខានទៅ" នាយនរាញាក់ចិញ្ចេីមបែបជឿជាក់
"យេីងសង្ហារយូរហេីយទេតេី ឯងទេីបតែដឹងរឺ?" នរាចាក់បណ្តោយទៅកត្យាវិញបែបលេងសេីចភាគទី១:
រឹងៗៗ....
សុខៗស្រាប់តែសម្លេងកន្តឹងបន្លឺឡេីងពញ្ញាក់កំលោះសង្ហារមិនចាញ់គ្នារបស់យេីងទាំងពីររហ័សដេីរចូលបរិវេណសាលាយ៉ាងឆាប់រហ័ស
បេីយេីងក្រឡេកមកក្នុងបរិវេណខាងក្នុងសាលានៃខេត្តព្រះសីហនុវិញ គឺជាសាលាបែបសំណង់ចាស់បុរាណសល់តាំងពីសម័យបារាំងមកម្ល៉េះដែលកាលពីដេីមទីនេះគឺជាមន្ទីរពេទ្យដាក់អ្នកជម្ងឺដ៏ធំមួយនៅក្រុងព្រះសីហនុតែមកទល់សព្វថ្ងៃនេះវិញគេបែគេកែប្រែមកធ្វេីជាសាលាអោយសិស្សានុសិស្សក្រេបយកចំណេះវិញ។
សិស្សស្រីវ័យជំទង់ម្នាក់អាយុប្រហែលខ្ទង់16 17ឆ្នាំដេីរចូលមកក្នុងទីលានសាលាយ៉ាងស្វាហាប់បែបតម្រង់ចូលទៅទីចាត់ការនៃសាលាក្នុងគោលបំណង់អ្វីក៏មិនដឹង។
"ជម្រាបសួរលោកគ្រូចាស៎!" នាងក្រមុំហេីបបបូរមាត់ពណ៌សុីជម្ពូរបែបធម្មជាតិឡេីងបង្ហេីរសំឡេងយ៉ាងស្រទន់បែបនារីសុភាពរាបសារស្គាល់ចាស់ទុំព្រមទាំងលេីកដៃសំពះយ៉ាងគួរសមថែមទៀតផង។
"បាទ! ជម្រាបសួរលេីកដៃថ្វាយព្រះកូនស្រី" លោកគ្រូមិនបង្អង់យូរប្រញាប់លេីកដៃសំពះទៅកាន់នាងវិញជាការរាក់ទាក់ព្រមទាំងញញឹមយ៉ាងស្រស់បញ្ជាក់ពីភាពកក់ក្តៅពីខាងក្នុងរបស់គាត់
"មានការអ្វីរឺកូនស្រី ទេីបបានជាមករកលោកគ្រូដល់ទីចាត់ការបែបនេះ" ស្របគ្នានោះដែរលោកគ្រូក៏មិនភ្លេចសួរនាំពីដំណេីរដេីមទងដែរនាំក្មេងស្រីម្នាក់នេះមករកគាត់ផងដែរ។
"ចាស៎គឺខ្ញុំមកសុំចុះឈ្មោះចូលរៀនលោកគ្រូ ខ្ញុំជាសិស្សទេីបនឹងផ្ទេរមកពីខេត្តសៀមរាប" នាងវាចាតបយ៉ាងទាន់ភ្លន់តាមទម្លាប់
យេីងស្លេះត្រឹមនេះសិនហេីយយេីងសូមបង្វែរចំណាប់អារម្មណ៍អ្នកអានមកមេីលក្នុងថ្នាក់កំលោះសង្ហារយេីងទាំងពីរវិញម្តងនៅក្នុងថ្នាក់ឯណេះវិញលឺសូរតែសំឡេងអ៊ូអ៊ែមេីលតែផ្សារលក់ត្រី ព្រោះថាជាធម្មតាថ្ងៃចូលរៀនដំបូងបែបនេះមិនទាន់មានគ្រូចូលបង្រៀននៅឡេីយទេ
"អ៎េពួកយេីងស្ងាត់លោកគ្រូនាយកដេីរមក ថែមទាំងមានសិស្សស្រីម្នាក់ដេីរមកតាមពីក្រោយថែមទៀតផង" សិស្សម្នាក់ក្នុងថ្នាក់រាយការណ៍ព័ត៌មានទៅកាន់មិត្តរួមថ្នាក់ ធ្វេីមេីលតែអ្នកសារព័ត៌មានអាជីព
"មិនដឹងថាចូលថ្នាក់យេីងរឺថ្នាក់គេទេ សំណាងគេរឺសំណាងយេីងណ៎" និយាយហេីយសិស្សប្រុសម្នាក់នោះក៏ប្រញាប់រត់ចូលតុភ្លែត
"សួស្តីកូនៗទាំងអស់គ្នា" សិស្សទាំងអស់ក្រោកឈរលេីកដៃប្រណមជម្រាបសួរតាមទម្លាប់ដោយស្រុះគ្នាយ៉ាងស្ងៀមស្ងាត់បំផុត
សុខៗស្រាប់តែសិស្សម្នាក់ហាមាត់និយាយខ្សិបៗថា "សំណាងយេីងហេីយវេុីយ យេស៎!"
"ស្ងាត់!"លោកគ្រូងាកក្រសែភ្នែកសំឡឹងទៅចំសិស្សរពិលរប៉ូចម្នាក់នោះដោយក្រសែភ្នែកត្រជាក់បែបទាយមិនដឹងថាគាត់កំពុងគិតអ្វី
"លេីកគ្រូលឺណាស់ថាកូននិយាយអ្វី" ការនិយាយរបស់សិស្សម្នាក់នោះមិនអាចគេចផុតពីត្រចៀកដ៏រវៃរបស់លោកគ្រូសង្ហាររបស់យេីងបានហេីយនិយាយខ្សឹបប៉ុណ្ណាក៏គាត់នៅតែស្តាប់ឮបានដែរ(កុំជោរ xd) ។
សិស្សគ្រប់គ្នាឈរត្រង់ភ្លឹង សឹងមិនហ៊ានសូម្បីដកដង្ហេីមរួមទាំងក្មេងប្រុសម្នាក់នោះផង នៅសាលានេះអ្នកណាមិនស្គាល់ដឹងឮនូវកិត្តនាមរបស់លោកគ្រូនាយករងម្នាក់នេះថាគាត់ជាមនុស្សបែបណានោះ បេីសិស្សស្រួលក៏ស្រួលទៅវិញ បេីសិស្សធ្វេីឲគាត់ពិបាកនិយាយគ្នាគាត់ក៏សម្របទៅតាមនឹងដែរ។
"អង្គុយចុះ" គាត់មិនបានប្រកាន់នឹងក្មេងប្រុសម្នាក់នោះព្រោះជាប់រវល់ត្រូវណែនាំសិស្សថ្មីអាចថាជាសំណាងរបស់ក្មេងម្នាក់នោះក៏បានព្រោះបេីមិនចឹងទេក្មេងប្រុសម្នាក់មុខជាត្រូវទៅកម្តៅសាច់ដុំនៅទីចាត់ការបាត់ហេីយ
"អ្នកទាំងអស់គ្នាបាទ! ថ្ងៃនេះគ្រូនាំមិត្តថ្មីមកណែនាំ រាប់អានគ្នាផងទៅណ៎ា" លោកគ្រូមិនបង្អង់យូរក៏ប្រញាប់ណែនាំមាណវីទៅកាន់សិស្សក្នុងថ្នាក់
"ណែនាំខ្លួនទៅកូនស្រី" លោកគ្រូញញឹមទៅកាន់ស្រីស្រស់របស់យេីង
"ចាស៎សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះកន្យា នារីខ្ញុំមកពីខេត្តសៀមរាប រីករាយដែរបានស្គាល់អ្នកទាំងអស់គ្នាសុំរាប់អានផងចាស៎" មាណវីញញឹមយ៉ាងពព្រាយទៅកាន់មិត្តរួមថ្នាក់គួបផ្សំនឹងសម្លេងដ៏ស្រទន់របស់នាងផងធ្វេីឲមិត្តរួមថ្នាក់ញញឹមរអ៊ូជីបអូចៗថាចូលចិត្តនាងគ្រប់គ្នាក្នុងចំណោមនោះក៏មានមាណពយេីងម្នាក់កំពុងតែគយគន់សម្រស់នាងម្នាក់នេះមិនណយដែរបែបពេញចិត្តនឹងនាងក្រមុំម្នាក់នេះហេីយមេីលទៅ តែបេីមិត្តអ្នកអានសង្កេតឲជាក់ច្បាស់ទេីបយេីងដឹងថាមានក្មេងកំលោះម្នាក់ស្ងាត់ស្ងៀមមិនចាប់អារម្មណ៍នឹងនាងបន្តិចណ៎ាសោះព្រោះតែនាយកំពុងតែលង់លក់នឹងសុបិន្តមិនបានខ្វល់ខ្វាយចាប់អារម្មណ៍ដឹងឮនូវបរិយាយអ៊ូអែក្នុងថ្នាក់នេះឡេីយ។ សិស្សគ្រប់គ្នាស្ងាត់គ្រូកំពុងកត់សម្គាល់ឃេីញអ្វីម្យ៉ាងខុសប្រក្រតី សុខៗស្រាប់តែ...
"អ៎េ អានរាៗ គ្រូៗដេីរមករកតុយេីងហេីយវេុីយ ណ៎ែភ្ញាក់ឡេីងលឿងឡេីងកៀកៗហេីយវេុីយណ៎ែបេីមានបញ្ហាអីកុំបន្ទោសយេីងថាមិនបានដាស់ឯងណ៎ាអាសម្លាញ់"
ផាំង!! សិស្សគ្រប់គ្នាស្រឡាំងកាំងគិតស្មានថាគ្រូវៃរឺទះកំផ្លៀងអ្នកកំលោះហេីយទេតេី តែតាមពិតគ្រូទះតុសោះ ហុឺយធូរទ្រូងបន្តិច
"ជួយៗផង ភ្លេចសាខោអាវ នេះមេឃភ្លៀងហ៎េ!"សិស្សកម្លោះភ្ញាក់បេីកភ្នែកភ្លាមមិនទាន់ហេីបបបូរមាត់ស្រែកឈ្លេឈ្លាដូចមាន់រកពង ធ្វេីឲមិត្តរួមថ្នាក់ផ្ទុះសំណេីចក្អាកក្អាយព្រមទាំងនាងក្រមុំយេីងក៏ទប់សំណេីចមិនចង់ជាប់ដែរ
"សេីចអ្វី? កំប្លែងខ្លាំងឬ?" គ្រូផ្តេីមនិយាយចាក់ដោតជាសំណួរទៅកាន់សិស្សក្នុងថ្នាក់
ម្ចាស់ដេីមហេតុធ្វេីមុខស្លេស្លឺបែបមនុស្សមិនដឹងខ្យល់
"ឯងចុះទៅក្រោមជាមួយគ្រូ" គ្រូចង្អុលទៅនាយកំលោះរូបស្រស់របស់យើង
"បាទ! ខ្ញុំ?"
"អឺយ៉ាងមិចមានបញ្ហា?"
"គឺៗគ្មានទេបាទ"
"បេីគ្មានទេតោះ ទៅជាមួយគ្រូ"
"ឈប់..." នាងក្រមុំរបស់យេីងក៏មកបង្អាក់ដំណេីរនាយកំលោះនឹងគ្រូ
"អត់ទោសលោកគ្រូ លោកគ្រូចង់នាំគេម្នាក់នេះទៅណា ទៅដាក់ទោសមែនទេ? បេីចង់ដាក់ទោសៗខ្ញុំជំនួសមកចុះ កុំធ្វេីអីគេម្នាក់នេះអី" នាយកំលោះមេីលមុខនាងក្រមុំម្នាក់នេះបែបងឿងឆ្ងល់ នាងឆ្កួតទេឬដែរចង់មកទទួលកំហុសជំនួសគេនោះ?
"ដាក់ទោសជំនួស? ឯងចង់បានបែបនឹងហ៎េ? អូខេទៅទទួលទោសទាំងពីរនាក់តែម្តងទៅចឹង តោះ!" គ្រូនាំគេទាំងពីរចេញផុតបាត់សិស្សគ្រប់គ្នានាំគ្នាអេីតកច្រហរមាត់តាមមេីលគ្រប់គ្នាដោយអាការៈចង់ដឹងចង់ឮ
កំលោះម្នាក់ទៀតរបស់យេីងឯណេះវិញធ្វេីមុខយ៉ាងមាំបែបលាក់គំនួចអ្វីម្យ៉ាងក្នុងចិត្តដែរគ្មានអ្នកណាអាចស្មានដឹង
ក្រឡេកមកទិដ្ឋភាពខាងក្រោមវិញម្តងកំលោះក្រមុំយេីងដេីរមកតាមពីក្រោយគ្រូ ដោយនិយាយគ្នាស្អីមិនដឹងជីបអូចៗ
"ណ៎ែនាងឆាប់សុំទោសគ្រូហេីយត្រឡប់ទៅថ្នាក់វិញទៅ កុំមកចង់ធ្វេីវីរៈនារីជិះសេះខ្មៅអីនៅទីនេះ"
"វីរៈនារី? នេះនាយឡប់ទេហ៎នេះខ្ញុំខំមានចិត្តចង់ជួយនាយ តែនាយបែរជាគិតខ្ញុំក្នុងន័យអវិជ្ជមានបែបនេះឬ?"
"ធ្វេីគុណបានទោសពិតមែន ឆឺស៎" នាងនិយាយរអ៊ូល្មមស្តាប់ឮតែម្នាក់ឯង
"និយាយស្អីរងូ៉វៗម្នាក់ឯង និយាយអោយលឺបន្តិចទៅមេីលបានខ្ញុំស្តាប់ដែរ កុំបានតែ..." នាយកំលោះមិនទាន់ទាំងបញ្ចប់ប្រយោគស្រួលបួលផងស្រាប់តែ...
"និយាយស្អីឯងទាំងពីរ? ត្រូវដៃជេីងគ្នាល្អណាស់ណ៎ឯងពីរនាក់នេះ" គ្រូញញឹមចុងមាត់
មកដល់ទីចាត់ការ...
"ហក៎យកបញ្ជីនេះទៅ មិនមែនយកទៅទុកចោលយកទៅស្រង់ជីវប្រវត្តិសិស្សថ្នាក់ទី12គ្រប់ថ្នាក់អោយគ្រូ ធ្វេីយ៉ាងណាឲហេីយក្នុងមួយអាទិត្យ"
"បេីមិនចឹងដឹងគ្នាមិនខានឯងទាំងពីរ ចែកគ្នាយ៉ាងមិចក៏ចែកទៅសំខាន់ត្រូវធ្វេីយ៉ាងណាអោយកិច្ចការនេះហេីយ ហាមហួសថ្ងៃកំណត់ជាកំហិត"
"បាទ! ចាស!"
"ទៅបានហេីយអញ្ជេីញ យាង!" កំលោះក្រមុំទាំងពីរដេីរចេញមកខាងក្រៅយ៉ាងហួសចិត្តគិតមេីល
"អ្នកណាទៅធ្វេីទាន់ត្រឹមមួយថ្ងៃកន្លះនោះ អច្ឆរិយពេកហេីយទេដឹង ហុឺស!"
"គិតយ៉ាចមិចឥឡូវនេះ? គិតយ៉ាងណាទៅនៀក៎" មាណពសង្ហារនិយាយ
"គឺជួយគ្នាធ្វេីអោយឆាប់ហេីយនឹងហេីយ ចេះនិយាយធ្វេីដូចមិនដឹងខ្យល់ទៅកេីត" នាយមាណពដៀងកន្ទុយភ្នែកសម្លក់នាងក្រមុំបន្តិចបែបគ្រឺតក្នាញ់
"អឺ!"នាយខ្ជិលនិយាយច្រេីនក៏ប្រញាប់បែងចែកថ្នាក់បញ្ជីរាយឈ្មោះតាមថ្នាក់ពាក់កណ្តាលម្នាក់
"ណ៎ែ! ធ្វេីអីនឹង?" នាងក្រមុំយេីងនៅក្បែរនោះធ្វេីមុខបែបមិនដឹងខ្យល់អី
"ចេះសួរទៅកេីត ភ្នែកមានទេ? មិនមេីលទេអីថាគេកំពុងធ្វេីអី? គឺកំពុងចែកបញ្ជីជាពីរដេីម្បីងាយស្រួលធ្វេីនោះអី" នាងក្រមុំសម្លក់
"ចែកគ្នា? ចុះបេីខ្ញុំធ្វេីមិនទាន់ថ្ងៃកំណត់ គិតឬថានាយអាចរួចទោសម្នាក់ឯង?" នាយកម្លោះចង់អស់សំណេីចបន្តិចអីបន្តិច
"ណ៎ែ! នាងបេីនាងដឹងខ្លួនថាធ្វេីមិនចង់ទាន់ប្រញាប់ទៅធ្វេីពីឥឡូវនេះទៅនៅឈរជំទាលស្រែកដូចកញ្ចែដែកដល់ណាទៀត"
"នេះ! នាយ..." នាយកំលោះដេីរចេញទាំងញញឹមឌឺដងមិននៅចាំស្តាប់នាងក្រមុំយេីងបញ្ចប់ប្រយោគឡេីយ
នាងក្រមុំយេីងសែនគ្រឺតក្នាញ់នឹងកំលោះម្នាក់ខ្លាំងនេះណាស់
មួយអាទិត្យកន្លងផុតទៅពេលវេលាគឺលឿនបែបនេះហេីយធ្មេចបេីកៗតែមួយពព្រិចភ្នែកសោះក៏ដល់ថ្ងៃបាត់ទៅហេីយ តែអ្វីដែរគួរឲកត់សម្គាល់នោះគឺទំនាក់ទំនងរវាងកម្លោះក្រមុំយេីងមួយគូនេះវិញគឺកាន់តែមេីលទៅស្និតស្នាលគ្នាទៅៗធ្វេីឲអ្នកណាៗក៏ច្រណែននឹងគូរនេះដែរអាការៈធ្វេីដូចជាគូរសង្សារនឹងគ្នាយ៉ាងអញ្ចឹងបរិយាកាសពោរពេញទៅដោយភាពរីករាយសេីចក្អាកក្អាយពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាបែបនេះពិតជាមានន័យណាស់ដែរយេីងគួរតែចងចាំវាទុកជាអនុស្សាវរីយស្នេហ៍វិទ្យាល័យ។ អនុស្សាវរីយ៍ល្អៗកម្រមានអស់ទាំងនេះនឹងក្លាយទៅជាអតីតកាលនៅពេលអនាគតជាក់ជាមិនខាន។ បេីយេីងចង់ធ្វេីអ្វីគួរតែរួសរាន់ប្រញាប់ធ្វេីអោយហេីយទាន់នៅមានឱកាសកុំឲខកចិត្តស្តាយក្រោយទៅថ្ងៃមុខទៀត។
ដំណេីរបោះជំហានរបស់លោកគ្រូកំលោះនាយករងយេីងដេីរមួយៗបែបស្វាហាប់ឆ្ពោះទៅកាន់ថ្នាក់សិស្សកម្លោះក្រមុំប្រុសស្រីពីរនាក់ដែរស្គាល់ជាក់ច្បាស់ថាជំពាក់កិច្ចការជាមួយគាត់ហេីយក៏ដល់ថ្ងៃកំនត់ត្រូវយកផងដែរ។ចង់អានតទៀតអត់? បេីចង់ខមិនប្រាប់ផងស្រួលសារ៉េសារ៉ាងរកពេលសរសេរតទៀតអោយហិហិ។

YOU ARE READING
ស្នេហ៍ដំបូង
Roman d'amourស្នេហាដំបូងរបស់ខ្ញុំអាចថាជាស្នេហាកាំរន្ទះឃេីញភ្លាមស្រឡាញ់ភ្លេតក៏បាន តែវាក៏បានផ្តល់នូវបទពិសោធន៍ ការឈឺចាប់និងអនុស្សាវរីយ៍ល្អៗជាច្រេីនដែរជាមួយគេផងដែរ។