ថ្ងៃនេះសាលាខ្ញុំមានការប្រកួតកីឡា ( បាល់ទាត់ ទះនិងបោះប៊ូល ) ប្រហែលជាម៉ោងពីរអីនឹងគេចាប់ផ្ដេីមមុនគេគឺបាល់ទះ គេអ៊ូអរចឹងគ្រូអត់មកបង្រៀនទេ ខ្ញុំក៏ចុះទៅមេីលបាល់ទះនឹងគេដែរ ( កីឡាមេីលទាំងអស់ អោយតែនៅសាលាតែអត់ដឹងខ្យល់ស្អីទេ បាល់ទាត់វិញ បាល់ជ្រុង បាល់កាច់ ប៉េណាំងទី កាតក្រហមស្អីនឹងឮតែគេយាយដឹងមិចហង តែបេីមានគេលេងនៅសាលាញុម be like : ឃូលីបទៅឃូញុមចង់មេីលបាល់ តែកីឡាករអត់ស្គាល់សូម្បីម្នាក់🥲 )
លេីកនេះវាពិសេសជាងកាលមុនៗ កាលមីក'វីតមិនទាន់មក*ញុមទៅឈរលេីបង់មេីលម៉ង បេីទៅក្រោយគេ បន្ទាប់មកញុមដេីរទៅខាងជិតខាង ក្រុមស្រុកផ្សេងនោះវិញ ពេលទះចឹង បេីសាលាញុមចូល(មិនដឹងគេយាយមិចទេ🦭) គេហ៊ោឡេីងព្រៀត តែខាងសាលាគេនោះ មានតែកីឡាករនិងគ្នាគេមកន្មាននាក់ មេីលទៅមិនសមទេ អាណិតអ្នកប្រកួតដែរ តែបេីយេីងទៅហ៊ោអោយខាងគេក៏វាមិនស្នំដែរណ៎🥲 ត្រូវនឹងមីនោះវាថាអោយសាលាគេថា ហា!អត់មានអ្នកហ៊ោឲ្យហា ញុមអាយាយមែនស្ដាប់ទៅមិនសមទេ 🙏 ដល់ពេលខាងនោះចូលវិញ ញុមសេីចញញឹម មិនបានទះដៃឬស្រែកទេ អោយកម្លាំងចិត្តតាមស្នាមញញឹមក្នុងម៉ាស់🤣
រហូតដល់គេប្រកួតមិនទាន់ចប់ ទៅក៏ទៅថ្នាក់សិនមិនប្រាកដថាគ្រូមិនរៀនទេពេលហ្នឹងហ៎ ដល់បាល់ទះចប់បាត់ទាត់ចាប់ផ្ដេីម ញុមរត់ត្រុយទៀតហេីយពីថ្នាក់ទៅបេីឃេីញគេរត់ប្រសាចដូចzombieដេញ មិនញ័រដែរ alone ទេ ( ញុមពូកែអន់ចិត្តពេកអត់អ្នករាប់ 😮💨 គិតមេីលសូម្បីកីឡាករខាងគេក៏មីញុមនេះអន់ចិត្តជំនួសទៀត អាមិនស្គាល់គេផង គួរដឹងហេីយថាញុមកម្រិតណា 👄 )
មានណាពុងដេីរសុខៗគេហៅ (សាលាគេ)🙏
បងលេខ៥ : អូន
ញុម : ( អត់ឮ អត់ល្បីអត់យាយមួយ🗿 )
បងលេខ៥ : អូនអាវផ្កាឈូក!
ញុម : still អត់ឮ ( យាយទៅធ្លាប់ហៅគេ មួយម៉ែត្រពីគ្នាគេអត់ឮ ចឹងតែល្មមៗអីញុមធ្វេីអត់ឮដែរហេីយ sometimes ធ្វេីអត់ឮ ☺️ )
រហូតដល់គាត់ប៉ះស្មាញុម ញុមក៏ងាកមក ប៊ិសថេីបទ្រូងបង ញុមខ្ពស់ដែរត្រឹមកគាត់ 🤓
ញុម : ចាស! ញុមជ្រុះលុយមែន? 🥲
បងលេខ៥ : មានណា
ញុម : មិចចុះ?
បងលេខ៥ : ពេលបងទះចូលអូនឯងអាញឹមរហូត ភ្នែកអូនឯងស្អាត
ញុម : ហេីយមិច?
បងលេខ៥ : សុំfbតិចមក ( អាញឹម him អត់ពាក់ម៉ាសទេ )
ញុម : ហឺ!យកធ្វេីអី? ( ទឹមមានគេសុំfbលេីកដំបូងហ៎បងប្អូន បេីមុខញុមដូចគេបាញ់ 🤓 )
ញុម ( ត ) : ញុមអត់ដែរលេងFbផង
បងលេខ៥ : ( សេីច ) មិនដែលទេ២០២២ហេីយពៅ
ញុម : មែនតេី ! មានតែញុមអត់ដែរលេងទេ
បងលេខ៥ : ធ្វេីខ្លួនចឹងកាន់តែcute ដឹងខ្លួនអត់? (😭)លូវIG ក៏បាន
ញុម : ហឺ! *ហៅឈ្មោះអោយ
IG ញុមមានរូបពីរសន្លឹកគត់ រូបព្រៃឈេីអង្គរវត្តទាំងពីរpost ចឹងបានអោយហ៎🥲
And then ញុមក៏ថា អស់អីហេីយមែនញុមទៅហេីយ *រត់ឡេីងអគារជាន់ទី៣ត្រុយព្រោះមេីលក្រោមមេីលមិនឃេីញទេ អេីតតាមបង្អួចពីលេីមកត្រជាក់ភ្នែកស្លប់ ។តិចថាsisអត់ចេះមេីលផងខំមេស ទៅមេីលបាល់ក៏មេីលប្រុស ចា៎ញុមមេីលទាំងបាល់មេីលទាំងប្រុសកុំអោយខាត យាយលេងទេ វាចឹងតាំងបឋម តែគេទាត់បាល់ដឹងមកវិទ្យាល័យហេីយ ហួចខ្ចីទូរស័ព្ទគេcallទៅម៉ាក់ សុំមេីលបាល់កន្លះម៉ោងសិនបានទៅផ្ទះ 🤣