ភាគទី ៤ : បងលែងមានបេះដូងយូរមកហើយ

1.7K 157 2
                                    

           ដល់ត្រើយហើយក៏ខ្ជាក់ទឹកវេទមន្តចូលក្នុងខ្លួនTae យ៉ាងច្រើន Jungkook ក៏រៀបចំខ្លួនត្រឡប់ទៅវិញ ខណៈរាងតូចអង្គុយឱបក្បាលជង្គង់ទាំងអាក្រាតកាយលើគ្រែផ្អែកខ្នងនឹងជញ្ជាំង ហើយពោលតិចៗហាក់គ្មានវិញ្ញាណក្នុងខ្លួន។
           “លោកម្ចាស់...លោកម្ចាស់មិនបានស្រឡាញ់ទូលបង្គំទេ.....ព្រោះនេះមិនមែនជាស្នេហា”
           “កុំនិយាយផ្ដេសផ្ដាសឆាប់សម្រាកទៅ!”
           “លោកម្ចាស់មិនធ្លាប់ខ្វល់ពីទូលបង្គំទេ....”
           ទឹកភ្នែកពោរពេញដោយភាពជូរចត់ស្រក់ចុះសារជាថ្មី តែម្ដងនេះម្ចាស់វាចិត្តខ្លាំងលើកដៃជូតចេញម្ដងហើយម្ដងទៀត។ ពេលសម្លឹងខ្លួនឯងនៅក្នុងកញ្ចក់ គេច្រណែនមនុស្សក្នុងកញ្ចក់ម្នាក់នេះណាស់ តើគេសាងអ្វីពីមុនមកទើបអាចទទួលបានក្តីស្រលាញ់ធំធេងបែបនេះ សូម្បីតែស្លាប់ទៅហើយ នៅអាចធ្វើឲ្យមនុស្សម្នាក់ទៀតងប់ងុលបំភ្លេចមិនបាន។
           “បងមិនស្រលាញ់អូនបានយ៉ាងម៉េចទៅ? បងតាមចិត្តអូនគ្រប់យ៉ាងព្រោះបងស្រលាញ់អូនហ្នឹងហើយ”
           រាងក្រាស់បិទឡេវអាវហើយចូលទៅក្បែររាងកាយតូចដែលព្យាយាមគេចតែទល់ខ្នងនឹងជញ្ជាំងទៅណាមិនរួច។
           “លោកម្ចាស់មិនបានតាមចិត្តព្រោះស្រឡាញ់...តែព្រោះមិនខ្វល់ច្រើនជាង”
           “បង-បងមិនធ្លាប់មិនខ្វល់ពីអូនទេ...”
           “តាំងពីពេលណា ដែលទូលបង្គំចូលចិត្តអានសៀវភៅ? ទូលបង្គំមិនចេះអក្សរទេ តើពណ៌ក្រហមវាស្រស់ស្អាតត្រង់ណាទៅ? ហេតុអ្វីម្ហូបទូលបង្គំមានតែបន្លែគ្រប់ពេល? សម្លៀកបំពាក់ស្ដើងៗបញ្ចេញសាច់ទាំងនេះធ្វើឲ្យទូលបង្គំរងារខ្លាំងណាស់ លោកម្ចាស់ក៏មិនធ្លាប់អោបយទូលបង្គំដល់មេឃភ្លឺ....នៅម្នាក់ឯងវាគួរឱ្យខ្លាចណាស់....”
           Tae ឱនមុខយំ ពោលពាក្យនៅក្នុងចិត្ត ដែលហាក់ប្រហារសតិអ្នកម្ខាងទៀតឲ្យគាំងធ្មឹង ហើយគ្រវីក្បាលតតាត់ ទ្រង់ធ្វើបែបនេះព្រោះក្តីស្រលាញ់ ព្រោះស្រលាញ់គេខ្លាំងពេក ទើបចង់ផ្គាប់ចិត្តគេឲ្យបានល្អបំផុត ដូច្នេះកន្លងមកទ្រង់ធ្វើខុសមករហូតឬ? តើក្តីស្រលាញ់របស់ទ្រង់ចំពោះគេធ្វើឲ្យ Tae ឈឺចាប់ដល់ថ្នាក់នេះឬ?
           “អូនមិនមែនប្រាប់អ្នកបម្រើថាអូនចូលចិត្តបែបនេះទេអ្ហេស៎? ពីមុនអូននិយាយថាចង់នៅម្នាក់ឯង អូនមិនអាចគេងលក់បើមានមនុស្សគេងក្បែរ អូនចូលចិត្តសម្លៀកបំពាក់ស្អាតៗបែបនេះ....”
           “ទ្រង់ចាំខុសហើយ.....អត់ទេ! ទ្រង់ចាំត្រូវ តែនោះជាគូស្នេហ៍របស់ទ្រង់ មិនមែនមនុស្សជំនួសដូចទូលបង្គំឡើយ.... ទូលបង្គំម៉េចនឹងអាចមានចរិតថ្លៃថ្នូរដល់ថ្នាក់នោះទៅ?”
           ការសន្ទនាប្រែជាស្ងប់ស្ងាត់ ទុកឱ្យពេលវេលាដើរកន្លងទៅយឺតៗ គូស្នេហ៍ទាំងពីរសម្លឹងមុខគ្នាដោយមិននិយាយអ្វីទាំងអស់។ ពេលនេះទើប Jungkook អាចយល់ពីទំនាក់ទំនងរវាងទ្រង់និង Taehyung ដូចដែលមាតារបស់ទ្រង់មានបន្ទូល... ទ្រង់បានបាត់បង់ស្នេហាមួយនេះ តាំងពីពេល Tae បំផ្លាញបេះដូងរបស់ទ្រង់មកម្ល៉េះ អ្វីដែលទ្រង់នៅសេសសល់ គឺមានតែការចងចាំ ដែលប្រាប់ថាទ្រង់ចង់បានគេមកថ្នាក់ថ្នម និងនៅក្បែរ តែមនុស្សគ្មានបេះដូង ម៉េចនឹងអាចយល់ពីក្តីស្រលាញ់ទៅ? ទ្រង់អាចធ្វើតាមតែការចង់ចាំរបស់ទ្រង់ប្រាប់ប៉ុណ្ណោះតែពាក្យសម្ដីមិនអាចស្មើនឹងទង្វើឡើយ ទ្រង់និយាយថាស្រឡាញ់ Taehyung តែជាក់ស្ដែងទ្រង់បែរជាធ្វើទារុណកម្មផ្លូវចិត្តគេរាល់ថ្ងៃ ទ្រង់គួរតែដោះលែងគេយូរហើយ Tae ពិបាកណាស់ហើយដែលត្រូវរស់នៅជាមួយមនុស្សគ្មានបេះដូង។
           “ដូច្នេះ...អូនស្អប់បង..ត្រូវទេ?” រាងក្រាស់ក្រសោបប្រអប់ដៃរបស់គូស្នេហ៍ឱ្យមកស្ទាបទ្រូងខាងឆ្វេងរបស់ទ្រង់ វាស្ងប់ស្ងាត់ដូចទឹកទន្លេ មិនរង្គោះរង្គើមិនឮសំឡេងលោតរបស់បេះដូងឡើយ “បងលែងមានបេះដូងយូរហើយ... បងមិនយល់ពីស្នេហា ហើយក៏មិនដឹងថាគួរស្រលាញ់អូនបែបណាដែរ”
           “ទូលបង្គំ ..ស្អប់ទ្រង់...”
           រាងតូចក្តាប់ដៃណែន ពោលពាក្យកុហក ជាមួយដំណក់ទឹកភ្នែកដែលស្រក់ចុះ  តែទំនាក់ទំនងរវាងម្ចាស់និងទាសករមិនបានជួយគេឡើយ គ្រាន់តែពាក្យកុហកលាន់ចេញពីបបូរមាត់ Tae ភ្លាម ច្រវ៉ាក់ទណ្ឌកម្មក៏លេចរូបរាងឡើង មករួបរឹតគេឱ្យឈឺចាប់ភ្លែត ដោយវាតភ្ជាប់ជាមួយបាតដៃរបស់ Jungkook ដូច្នេះទ្រង់អាចដឹងយ៉ាងច្បាស់ថាគេកុហក តែ Tae នៅតែជំនះការឈឺចាប់ ព្រោះ Jungkook ក៏កំពុងនិយាយកុហកដូចគ្នា ទ្រង់មានបន្ទូលថាទ្រង់មិនយល់ពីស្នេហា តែទ្រង់តែងតែបង្ហាញតាមកាយវិការថាស្រឡាញ់ Taehyung ពីមុនខ្លាំងប៉ុណ្ណា ទ្រង់មិនចេះស្រឡាញ់គេនៅពេលនេះ តែទ្រង់ចេះស្រឡាញ់អតីតម្ចាស់រាងកាយមួយនេះ។
           “ទូលបង្គំស្អប់ទ្រង់....អ្ហា៎!” Tae ស្រែកខ្លាំងៗ ព្រោះកាន់តែកុហក ទណ្ឌកម្មនឺងកាន់តែឈឺចាប់ តែគេមានៈមិនព្រមឈប់ “ទូលបង្គំស្អប់ទ្រង់ខ្លាំងណាស់មិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ សូម្បីតែបន្តិច....អ្ហា៎....អ្ហា៎!!” Tae ឈឺដួលទៅលើគ្រែមួយរំពេច គេផ្កាប់មុខមុខនឺងគ្រែ ក្តាប់ច្រវ៉ាក់លើ ក យ៉ាងវេទនា វាប្រៀបដូចរាងកាយទាំងមូលកំពុងតែស្ថិតក្នុងភ្នក់ភ្លើង ហើយត្រូវវាយនឹងដើមបន្លារាប់លានរំពាត់វាពិបាកទ្រាំខ្លាំងណាស់។
           “អ្ហា៎!!”
           “ឈប់និយាយកុហកទៅ Tae...ឈប់ទៅ!” 
           Jungkook ចាប់បង្វិល Tae សង្កត់គេ ឲ្យមើលមុខទ្រង់ តែគេបិទភ្នែកខាំមាត់ជាប់រហូត។
           “ទេ! ទូលបង្គំស្អប់លោកម្ចាស់!”
           រាងតូចខាំមាត់រហូតដល់បែកឈាម គេចង់ស្អប់ទ្រង់ គេត្រូវតែស្អប់ទ្រង់ឱ្យបាន តែគេមិនហ៊ានបើកភ្នែកឡើយ បើបានឃើញកែវភ្នែកពណ៌មាសដ៏ទន់ភ្លន់មួយគូនោះ គេច្បាស់ជាមិនអាចបង្ខំខ្លួនឯងឱ្យស្អប់ទ្រង់បានឡើយ។
           “និយាយថាអូនស្រឡាញ់បង.... Taehyung! និយាយទៅ!”
           Jungkook ចាប់សង្កត់ដៃរាងតូចទាំងសងខាងផ្អឹបនឹងពូក ព្រោះគេនៅមិនព្រមឈប់កុហកទោះបីត្រូវឈឺចាប់រហូតដល់ញ័រខ្លួនក៏ដោយ។
           “ទូលបង្គំស្អប់ទ្រង់....ចេញពីទ្រង់...ទូលបង្គំនឹងចេញពីទ្រង់អ្ហា៎!!”
           ខ្សែច្រវ៉ាក់ប្រែជាពណ៌ក្រហមដូចត្រូវដុតនឹងភ្លើង Taehyung ខ្សោយកម្លាំងកាន់តែខ្លាំង ខ្លួនប្រាណញ័រទទ្រើក គេគ្មានកម្លាំងស្រែកទៀតឡើយ សភាពរបស់គេធ្វើឱ្យ Jungkook តក់ស្លុត ធ្លាក់ថ្លើមដល់ដី។ ដៃរឹងមាំលើកក្ដាប់ច្រវ៉ាក់លើបាតដៃ  រាងក្រាស់បិទភ្នែកមួយសន្ទុះ ច្រវ៉ាក់ក៏បែកខ្ចាយរលាយចេញពីករបស់ Tae និងបាតដៃរបស់ទ្រង់ ហើយយកដៃខ្ទប់មុខក្រោកចេញពីរាងកាយតូចរបស់អ្នកម្ខាងទៀត ដែលហាក់បានស្បើយពីការឈឺចាប់ សំងំស្ងៀមលើគ្រែ។
           “អ-អត់ទេ...”
           Tae ស្ទាបកខ្លួនឯងដែលលេងមានច្រវ៉ាក់ជាប់តទៅទៀត Jungkook បានផ្ដាច់ទំនាក់ទំនងម្ចាស់និងទាសកររបស់ពួកគេ តែគេមិនចង់បានបែបនេះទេ គេចង់នៅជាទាសកររបស់ទ្រង់រហូតទៅ។
           “បើចង់ចេញពីបងពេលណា...ចេញចុះ!”
           រាងក្រាស់ទុកខ្សែកបណ្តោងចង្កូមចចកមួយក្បែរជើង Tae ហើយចាកចេញទៅបាត់ ទ្រង់បានរៀបចំវាដើម្បីការពារ Tae ពេលគេចេញទៅខាងក្រៅ បើមានក្លិនរបស់ទ្រង់ជាប់ខ្លួនគេ សត្វព្រៃកាចសាហាវប៉ុណ្ណា ក៏មិនហ៊ានមកក្បែរឬយាយីគេដែរ ខ្សែកមួយនេះនឹងការពារសុវត្ថិភាពរបស់គេ។
           “ខ្ញុំ....មិនចង់បានបែបនេះទេ....”
           សម្លឹងមើល Jungkook ចាកចេញទៅដោយស្ងប់ស្ងាត់ Taehyung បន្តអង្គុយយំមិនព្រមឈប់ គេគ្រាន់តែចង់ធ្វើបាបខ្លួនឯងបន្តិច តែមិននឹកស្មានថា Jungkook ធ្វើដល់ថ្នាក់នេះឡើយ ជាទាសកររបស់ទ្រង់ ជាវិធីតែមួយគត់ដែលអាចអនុញ្ញាតឲ្យគេរស់នៅទីនេះ បើវាលែងមានទៅហើយ គេគ្មានជម្រើសក្រៅពីចាកចេញដែរ។

មនុស្សចចក [Completed]Where stories live. Discover now