ភាគទី៨

260 7 2
                                        

ផាំង
សម្លេងផ្គរបន្លឺឡេីងខ្លាំងៗធ្វេីអោយរាងស្តេីងភ័យខ្លាចឡេីងញ័រខ្លួនអស់ហេីយមកតែម្នាក់ឯង គ្មានអ្នកមកជាមួយបែបនេះនាងរឹងខ្លួននៅនឹងតែម្តង កំពុងភ័យនឹងសំឡេងរាងក្រាស់ផងមកផ្គររកភ្លៀងទៀតនាងគាំងមួយកន្លែង ក្នុងចិត្តភ័យឡេីងចង់យំហេីយតែយំមិនចេញបានត្រឹមតែឈរញ័រខ្លួននៅនឹង ចំណែករាងក្រាសកំពុងតែធ្វេីការក៏អត់មានអារម្មណ៍អីដែលព្រោះគិតថារាងស្តេីងនឹងទៅបន្ទប់អន់ចិត្តនឹងគេបន្តិចប៉ុណ្ណោះមិនគិតថានាងភ័យខ្លាចនឹងគេឡេីងដល់ក្រៅផ្ទះហេីយទេ

" ហឹកៗ ហ្គុកគី បងនៅណា មកយកអូនវិញមកអូនឈប់រឹងក្បាលឈប់ងក់ងរនឹងបងទៀតហេីយ ហឹកៗ " ភ្លៀងក៏បានធ្លាក់មកធ្វេីអោយនាងតូចយំយកតែម្តង ឯណា ហ្គុកគី គេក៏មិចបានអត់មកយកនាងចឹងអោយនាងនៅតែម្នាក់ឯងនៅក្រៅផ្ទះបែបនេះ នាងយំឡេីងចង់ទន់ខ្លួនទៅហេីយ

ផាំងៗ សម្លេងផ្គរលាន់លឺបន្លឺឡេីងបន្ថែមទៀតធ្វេីអោយនាងភ័យខ្លាចយកដៃមកបិទត្រជាក់ញ័រខ្លួនដូចកូនសត្វ សម្លេងស្រែកយំរបស់នាងគ្មានអ្នកលឺទេព្រោះមេឃភ្លៀងខ្លាំងៗនាងបានត្រឹមតែយំម្នាក់ឯងគ្មានអ្នកដឹងថាបាត់នាងទៅណា

" ហឹកៗ លោកអាក្រក់ណាស់ខ្ញុំស្អប់លោក មិចបានទុកខ្ញុំចោលចឹង ហឹកៗ " លីសា នាងក៏បានឈានជេីងដេីរទៅមុខបណ្តេីរយំបណ្តេីរខឹងចិត្តជាមួយរាងក្រាស់ដែលទុកនាងហា ភ្លៀងចោល  តែម្នាក់ឯង

មកមេីល ជុងហ្គុកវិញគេកំពុងតែមមារញឹកនឹកការងាបានមួយសន្ទុះការងាររបស់គេក៏ធ្វេីរួចរាល់ គិតក្នុងចិត្តថាប្រហែលស្មារនេះរាងស្តេីងនាងកំពុងតែគេងលង់លក់ស្រួលហេីយ ដោយមិនគិតថានាងកំពុងតែយំញ័រខ្លួនដូចកូនសត្វដែលត្រូវការគេនោះទេ  ជុងហ្គុកក៏បានងេីបដេីរសម្តៅទៅបន្ទប់រាងស្តេីង

ក្រាក...

សម្លេងទ្វាបានបន្លឺឡេីងដោយដៃរាងក្រាសបានបោះជំហ៊ានចូលក្នុងបន្ទប់ដែលងងឹតឈឹងមេីលមិនសឹងឃេីញថាមានមនុស្សក៏អត់ផង នាយបានដេីរចូលនឹងបេីកភ្លេីងមេីលថារាងស្តេីងគេងរឺនៅ តែវាធ្វើអោយគេភ្ងាក់ផ្អេីលបេីកភ្នែកធំៗពេញពងទាទៅវិញ នៅក្នុងបន្ទប់គ្មានវត្តមានរាងស្តេីងឡេីយ មានត្រឹមតែបន្ទប់ទទេប៉ុណ្ណោះធ្វើអោយចិត្តរបស់គេនៅមិនស្ងៀមសោះនេះយប់ជ្រៅហេីយបាត់នាងទៅណាស្លាប់ជាមិនខានទេប្រហែលជានាងខឹងអន់ចិត្តនឹងគេអិមួយហេីយតែខួរក្បាលនេះគិតមិនចេញទាល់តែសោះហេីយ មេឃភ្លៀងទៀតតេីអោយនាងតូចដេីរទៅណាកេីតហេីយមិនដឹងថានាងទៅណាទៀត រាងក្រាស់ក៏ប្រញាប់ខលអោយកូនចៅគេតាមរកនាងពេញខាងក្នុងផ្ទះចំណែកគេកំពុងគិតពីកន្លែងដែលនាងត្រូវទៅហេីយគិតពីមូលហេតុដែលបណ្តាលអោយនាងចាកចេញបែបនេះទៀត នាងទៅតែខ្លួនមែនទេដោយមិនយកខោអាវទៅហេីយរបស់របរក៏នៅទីនេះដែលចឹងគេមិនគិតទេថានាងចាកចេញឆ្ងាយពីគេ

< យ៉ាងមិចឃេីញនាងទេ >

< បាទ ចៅហ្វាយរកមិនឃេីញទេ >

< ឯងរកគ្រប់សព្វរឺនៅ >

< រកសព្វពេញនឹងហេីយនៅតែមិនឃេីញអ្នកនាង >

< អេីយយយ វិលខួរឡូវហេីយអញ > ជុងហ្គុក ក៏បានយកដៃមកញឺសក់ក្បាលខ្លួនសឹងតែជ្រុសអស់ទៅហេីយពេលនេះគេឈឺក្បាលសឹងតែស្លាប់ចិតុតបារម្ភពីនាងសឹងតែឆ្តួតហេីយមិនដឹងថានាងទៅណាទេ តែបែបៗនេះបីបួនដងទៀតគេឆ្តួតល្មមហេីយ

< ពួកឯងចេញទៅអោយតេីងនៅតែម្នាក់ឯងសិន > ជុងហ្គុក ក៏បានដេញពួកគេទៅវិញរួចក៏ដេីរមកឈរនៅមាត់បង្អួតក្នុងបន្ទប់រាងស្តេីង ឈរគិតតែម្នាក់ឯងយប់បែបនេះហេីយគេគេងមិនកេីតទេបារម្ភពីនាងខ្លាចនាងគ្រោះថ្នាក់ខ្លាចនាងមានរឿងអីកេីតឡេីងទៅលេីនាង ភ្នែកក៏មេីលចុះឡេីងនៅខាងក្រៅ ( បញ្ជាក់ខាងក្រៅក៏មានអំពូលដែលគេបេីកតែពេលយប់ទេដេីម្បីអោយភ្លឺទោះភ្លៀងក៏នៅតែដំណេីរការែល )
     ក្រលៀសភ្នែកចុះឡេីងក៏បានប្រទះភ្នែកជាមួយរាងស្តេីងដែលកំពុងតែដេកលង់លក់អោបដៃញ័រខ្លួននៅលេីកៅអីជិតសួនផ្កាដែលមានដំណក់ទឹកភ្លៀងកំពុងហូរមកកាត់ផ្ទៃមុខដងខ្លួនសព្វរាងកាយនាងសេីមខ្ទេចមេីលមកពីលេីអាចឃេីញតែបេីរកមេីលគឺមិនឃេីញតែម្តងព្រោះសួនផ្កាវាធំណាស់ចឹងហេីយកន្លែងដែលនាងនៅនោះអាចអត់មានអ្នករកឃេីញបានទេ

< លីសា!!! > ជុងហ្គុក មិនខាំយូរទេប្រញាប់ប្រញាលទៅយកនាងហេីយទៅជាមួយកន្សែងធំមួយដែលព្រោះឃេីញដូចនាងកំពុងញ័រខ្លួនប្រហែលជារងាខ្លាំងហេីយឃេីញហេីយគេអស់បារម្ភខ្លះដែលព្រោះនាងមិនបានចេញទៅខាងក្រៅ

  រាងក្រាស់ក៏បានទៅដល់បានឃេីញនាងគេងញ័រខ្លួននៅកណ្តាលភ្លៀងឃេីញហេីយគេសឹងតែទៅសម្លាប់ខ្លួនឯងចោលទេហេតុអីក៏បណ្តោយអោយនាងធ្វេីបែបនេះ នេះមិនដឹងថានាងចេញមកពីពេលណាផងមុខមាត់ស្លេកស្លាំងខ្លាំងណាស់ មិនចាំយូរគេក៏បានលេីកបីត្រកងរាងកាយរបស់នាងទៅក្នុងផ្ទះ យកនាងទៅបន្ទប់ដាក់អោយនាងគេងអោយបានស្រួល ដៃក៏បានអង្អែលលេីក្បាលនាងតិចៗ

< ខ្សឺត...បងសុំទោស > រាងក្រាស ក៏បានអោនទៅថេីបថ្ងាសនាងបន្តិចរួចក៏ពោលពាក្យសុំទោសឡេីងមកគេក៏បានងេីបទៅរៀបចំរបស់របរដេីម្បីយកមកជូតខ្លួនអោយមាងនឹងប្តូរសម្លៀកបំពាក់អោយនាង so... គេមិចហ៊ានដោះសម្លៀកបំពាក់ផ្លាស់ប្តូរអោយនាងទៅគេមិនហ៊ាននោះទេ តែគេក៏មិនចង់រំខានអ្នកបម្រេីរឺម៉ែដោះដែលព្រោះយប់ជ្រៅដែលហេីយស្មារនេះអ្នកបម្រេីគេងអស់ហេីយនឹង

< ធ្វើយ៉ាងមេចទីបអាចប្តូរសម្លៀកបំពាក់អោយនាងបាន...!!? >

   អាចពឹងអូនបាន😚

     

ភរិយាសម័យថ្មីWhere stories live. Discover now