ភាគទី1:ស្របតាមបញ្ជា

332 16 4
                                    

ភូមិគ្រឹះចន.......

    រាងចំណាស់អ្នកស្រី ចន សូហុី អង្គុយផ្អែកសាឡុងក្រោមអំពូលភ្លើងចិញ្ចាំងចញ្ចាចនៃភូមិគ្រឹះដ៏ស្កឹមស្កៃ ក្នុងចិត្តគឺពោរពេញដោយទុក្ខកង្វល់ ក្រោយ លោក ចន ហ្វាងជុង លាចាកលោកព្រោះអំពើឧក្រិដ្ឋកម្ម កូនប្រុសស្នងមរតកតែម្នាក់គត់ ចន ជុងគុក ក៏ធ្លាក់ខ្លួនរស់ក្នុងភាពខ្មៅងងឹតអស់រយៈពេល5ឆ្នាំមកនេះ ក្នុងខ្លួនមានតែកំហឹងនិងការតាមព្យាបាថសងសឹក ចិត្តកប់ជ្រៅក្នុងរណ្តៅគំនុំដែលគ្មានថ្ងៃអាចស្រោចស្រង់បាន នរណាអាចបំភ្លេចនៅទិដ្ឋភាពស្រស់ៗដាបដោយឈាម គ្រាប់កាំភ្លើងបាញ់ទម្លុះថ្ងាសនាមជាឱពុកសាចឈាមពេញផ្ទៃឥដ្ឋចំពោះមុខ ក្មេងប្រុសវ័យ16ឆ្នាំ ម្តេចនិងអាចធ្វើចិត្តទទួលយកហេតុការតក់ស្លុតក្នុងជីវិតបាននោះ!!

ងុឺត!!  សន្ធឹករថយន្តសេរីទំនើបចុះចតមុខភូមិគ្រឹះបណ្តាលចិត្តអ្នកស្រីចន តម្រង់ទិសទៅរកម្ចាស់រូបរាងសង្ហាត្រូវជាកូនប្រុសរបស់គាត់ នាយក្រាស់គ្រងឈុតពណ៌ខ្មៅជាមួយវែនតាខ្មៅក្រឹបបិតបាំងស្នាមផ្លែពណ៌ត្នោតនៅក្រោមរង្វង់ភ្នែកជិត។ស្នាមក៏បង្កឡើងចំថ្ងៃនោះដែរ ក្រុមឃាតករយកអំបែងមកភ្ជុងនាយចុះៗឡើងឥតរអា ដៃទាំងពីរក៏ជាប់ចំណងស្រាយមិនចេញ នាមជាកូនប្រុសស្រក់ទឹកភ្នែកតក់ៗក្រោយឃើញឱពុកដេកស្លាប់ចំពោះមុខ ញាំងអោយចិត្តវិលវល់បំបុកឆូតអូសនិងអំបែង គ្មានឈឺអ្វីឡើយគោលបំណងគឺចង់រុកភ្នែកខ្លួនអោយខ្វាក់បឈ្ឈប់នូវការមើលឃើញរាល់សកម្មភាពចាក់ទម្លុះបេះដូង វាឈឺចាប់ដែលបានត្រឹមអង្គុយមើលអ្នកមានគុណខ្លួនស្លាប់យ៉ាងអាណោចអធ័ម។

«គេយល់ព្រមទេ កូនប្រុស»ជំហានជើងឈានចូលក្នុងផ្ទះ អ្នកស្រីចនក៏ស្វាគមន៍កូនប្រុសជាមួយសំណួរដែលគាត់ទន្ទឹមរងចាំអស់ជាយូរ។ថ្ងៃនេះគាត់បានរើសស្រីៗជាច្រើននាក់ដើម្បីអោយនាយសម្រាច់ចិត្តយកមកធ្វើជាគូរស្រករ ដើម្បីអាចនាំយក ចន ជុងគុក ពីមុនត្រឡប់មកវិញ មិនមែនដូចបច្ចុបន្បន្នមុខមិនរីក ដកខ្លួនចេញពីសង្គមខាងក្រៅមួយថ្ងៃៗសម្ងំក្នុងកាសុីណូស្វែងរកភស្តុតាំងដើម្បីវែកមុខឃាតករអញ្ចឹងឡើយ។

❤️ជម្រើសបេះដូង✨Where stories live. Discover now