ភាគទី2:គ្មានជម្រើស

105 11 0
                                    

«គ្មានអ្វីគួរអោយខ្លាចឡើយ មុខលោកណាបើនរណាមិនស្គាល់គេថាជនពិការឫជាងផ្សាដែកហើយ វែនតាខ្មៅក្រឹបមួយចំហៀងសឹងបុិនក្បាលខ្ញុំ»រាងតូចពោលពាក្យឡើងរហូតធ្វើអោយអ្នកម្ខាងទៀតគាំងភ្លឹកស្មានមិនដល់ទៅលើក្មេងប្រុសម្នាក់ ដែលហ៊ានប្រឈមមុខនិងភាពកំណាចនាយ។

"ក្រឹប"សម្លេងនៃកាមេរ៉ាបន្លឺឡើងខណៈនាយតូចថេហ្យុងឈ្លៀតឱកាសហូតទូរសព្ទយកមកថតរូបជុងគុកទុកប៉ុន្តែគេបែរជាចោលម្សៀតភ្លេចបិទPlus ក្នុងចិត្តគឺបុកពោះភ័យមិនស្ទើរឡើយទើបប្រញាប់ប្រញាល់ប្រេជើងរត់។

«ចាំង!!»គ្រប់យ៉ាងប្រែប្រួលត្រឹមមួយរំពេចPlus cameraពិតជាធ្វើអោយជុងគុកប្រតិកម្មជាខ្លាំងរហូតនាយធ្វើអោយជ្រុសវែនតាធ្លាក់ទៅដីជាលើកទីពីរ នាយក្រាស់មិនអាចប្រឈមមុខបានឡើយក្រៅពីបង្អាក់គ្រប់សកម្មភាពទន់ជង្គង់ចុះ រាវរកវែនតាចុះឡើយតែដៃម្ខាងប៉ុណ្ណោះចំណែកដៃឆ្វេងក៏បិទភ្នែកខ្លួនចៀសវាងឃើញនៅពន្លឺអម្បាញ់មិញ នេះហើយចំណុចខ្សោយរបស់  ចន ជុងគុក!!

«លោក...លោកកើតអ្វី»សម្លេងស្រទន់ពោលឡើងដោយទឹកមុខបារម្ភ ជើងទាំងពីរពិតជាមិនអាចបន្តដំណើរទៅមុខបានក្រោយឃើញរាងក្រាស់ដួលយ៉ាងលំបាក គេរហ័សដៃជួយគ្រានាយឡើយតែគ្មានបានការឡើយប្រុសម្នាក់នេះចចេសណាស់។

«វែនតា..វែនតាយើង»ដោយយល់ន័យ រាងតូចភ្នែករហ័សស៊កដៃម្ខាងឆ្កឹះវែនតាដែលខ្ទាតទៅម្ខាង បំពាក់ទៅលើផ្ទៃមុខនាយថើរៗ។ដៃមាំចាប់កាន់ដងវែនតាទាំងធូរចិត្តមុននិងពាក់វាឡើងមក។

«ឈប់!!»

«ឯងមិនអាចចាកចេញបានឡើយ»ទឹកមុខមាំបញ្ចេញឡើងសារជាថ្មីក្រោយឃើញរាងតូចរតលចេញតាមមាត់ច្រក។ នាយងើបឡើងសម្រួលអារម្មណ៍មុននិងចេញមកដោយដំណើរអង់អាច មិនខ្វល់ពីថេហ្យុងដែលរត់ចេញសោះព្រោះអ្វី?

«ហ្ហឹស...ឯងគិតហេស៎ថារួចផុតពីកណ្តាប់ដៃយើង»នាយក្រាស់ស៊កហោប៉ៅឡកលើយទៅអ្នកម្ខាងដែលត្រូវកូនចៅនាយចាប់ដៃជាប់ធ្វើអ្វីមិនបានក្រៅពីសម្លក់នាយដោយខ្សែភ្នែកពិឃាត។

គេឆ្ងល់ណាស់ម្តេចខួរក្បាលខ្លួនល្ងង់ម្លេះ សុខៗក៏យកខ្លួនចូលក្នុងរូងខ្លា កន្លែងផ្សេងមិនតាមថតបែរជាចូលទៅក្នុងទឹកដីគេ សមហើយដែលគេចាប់បាន គ្រាន់តែរាងសង្ហាចុចតេឡេសម្ងាត់ភ្ជាប់និងនាឡិកាបញ្ជាតែបន្តិចសូម្បីពន្លឺព្រះអាទិត្យក៏មិនចាំងចូល
កាសុីណូផង។

You've reached the end of published parts.

⏰ Last updated: May 16, 2022 ⏰

Add this story to your Library to get notified about new parts!

❤️ជម្រើសបេះដូង✨Where stories live. Discover now