EP 1 : ផ្គើន......

110 12 0
                                    

ភពផែនដីស្រស់ត្រកាល រងនូវពន្លឺព្រះអាទិត្យដែលរះបញ្ចេញរស្មី គ្រប់ទិសទីបង្ហាញអោយឃើញសកម្មភាពមនុស្សម្នាជាច្រើនហូរហែរនាំគ្នាធ្វើកិច្ចការរៀងៗខ្លួន

វិមានខ្ពស់ត្រដែត ធំស្កឹមស្កៃ ចំកណ្ដាលទីក្រុង សេអ៊ូល មានសម្លេងស្រែកចេចចាច មិនដាច់មួយម៉ាត់ទាល់តែសោះ

< ប៉ា !!! ប៉ាយកគាត់នេះមកធ្វើការក្នុងផ្ទះឬ !? > នាយល្អិតកម្ពស់ស្ទើរងើយមុខសួរឪពុករបស់ខ្លួន ដែលឈរមើលមកខ្លួនដោយធុញថប់ ធុញអី !? ធុញចរឹកហ្នឹង .....

< ក៏ពិត !!! ចង់អោយបញ្ជាក់ប៉ុន្មានដងទៀត !?> លោក ក្លិសហ្វីរ៉ា ឆ្លើយបញ្ជាក់នឹងកូនប្រុសជាលើកទី6ដោយក្ដីធុញថប់

< គេមកពីណាដែរ ? > នាយតូចច្រម៉ក់បន្តសួរបន្ថែម ពេលនេះនាយពោរពេញទៅដោយចម្ងល់ ឪពុករបស់ខ្លួនទៅបានប្រុសម្នាក់នេះមកពីណា ហើយប៉ារបស់គេនេះទៅយកបុរសរូបនេះមកពីណា !?

< មកពីតាម ខេត្ត !!! > លោកក្លិសហ្វីរ៉ា តបទាំងលើកដៃជ្រោងសក់ទៅក្រោយ ធុញថប់កាន់តែខ្លាំងហើយនេះ កូនប្រុសមួយនេះអីក៏យ៉ាប់យ៉ាងនេះ សួរមិនចេះហត់ !!!

< តាមខេត្ត !? ប៉ាចេះយក ប្រុសសំរ៉ែនេះមកធ្វើការទៅកើត !!! មើលការតែងខ្លួនចុះ !!! > សម្លេងស្រួយស្រឹបបំភ្លឺឡើងលឺជាងរាល់ដងគ្រាន់តែលឺថាតាមខេត្តភ្លាមគេសឹងដាច់ផ្ងា....

< មែនតាមខេត្ត !!! មានអីឬ !? កូនគិតចង់អោយប៉ាយកអ្នកធំខ្ពស់មុខមាត់មកធ្វើអ្នកបម្រើឬ បានអ្នកនៅតាមខេត្តគឺល្អបំផុតហើយ >
លោកក្លិសហ្វីរ៉ា បង្វិលភ្នែកមួយជុំ

< ប៉ា !!!!! > ដោយអស់ពាក្យប្រកែកតវ៉ាជាមួយឪពុក នាយល្អិតបោះជំហ៊ានវែងៗ វិនាទីបន្ទាប់រត់ទៅប្រុយ

< នោះគឺ អ្នកប្រុសតូចមែនទេ !? > នាយកម្លោះមាឌធំចោទសំណួរទាំងអោនមុខចុះ មិនហ៊ាមិនហ៊ានប្រសប់ភ្នែកជាមួយចៅហ្វាយថ្មីថ្មោងរបស់ខ្លួន

< មែនហើយ !!! គេគឺ ជីមីន ផាក
ក្លិសហ្វីរ៉ា កូនប្រុសតែមួយរបស់ខ្ញុំ !! > លោកក្លិសហ្វីរ៉ា តបដោយសម្ដីធម្មតាៗ ចៅហ្វាយភាគច្រើននិយាយពាក្យថា យើង ប៉ុន្តែសម្រាប់លោកក្លិសហ្វីរ៉ា វិញគឺ មិនដែលសោះឡើយលោលនិយាយជាមួយមនុស្សគ្រប់គ្នាដោយប្រើពាក្យថាខ្ញុំ សម្រាប់សម្គាល់ខ្លួនឯង

មនោសញ្ចេតនា ស្នេហ៍Where stories live. Discover now