ព្រឹកព្រលឹមថ្ងៃថ្មី បញ្ចាំងរស្មីលើផែនដីចាស់បំភ្លឺផែនដីដូចសព្វមួយដង
រាងតូចចុះមកខាងក្រោមដោយគ្រងឈុតឯកសណ្ឋានសាលាមកជាស្រេច នាយបោះជំហ៊ានមួយៗសម្ដៅទៅកាន់ តុ អាហារ ដែលមានអ្នកជាឪពុករង់ចាំជាស្រេច
< អរុណសួស្ដីលោកប៉ា > ជីមីននិយាយ រាក់ទាក់សម្ដីទៅកាន់ឪពុកមុននឹង ទាញកៅអីមកដាក់បង្គុយនៅខាងឆ្វេងដៃ របស់ឪពុក លោកក្លិសហ្វីរ៉ា ញញឹមតបកូនប្រុស ភ្លាមនោះផងដែរក៏បង្ហាញនូវវត្តមានរបស់ប្រុសសង្ហាដើរចូលមក អង្កុយរួមតុជាមួយ
< អរុណសួស្្ដី លោកប្រុស និង ចៅហ្វាយតូច > បុរសសង្ហាសម្លេងពិរោះរណ្ដំដាក់បង្គុយលើកៅអីខាងស្ដាំដៃរបស់ លោក ក្លិសហ្វីរ៉ា ទល់មុខជាមួយនឹងជីមីន ទាំងញញឹមញញែមសឹងតែរហែកមាត់
< ប៉ា !? > ជីមីនហាក់ទើសទាល់ចិត្តជាខ្លាំង នាយហៅឈ្មោះរបស់ឪពុក ជំនួសដោយសំណួរមហាវែងឆ្ងាយរបស់ខ្លួន លោក ក្លិសហ្វីរ៉ា ដោយយល់ហេត គាត់ក៏ តបទៅកាន់កូនប្រុសថា ÷
< ប៉ា ជាអ្នកហៅគេមក !!! > ស្នាមញញឹមនៅលើផ្ទៃមុខហាក់មិនប្រែ បន្តិចណាសោះឡើយ លោកក្លិសហ្វីរ៉ាតែងតែញញឹមចំពោះកូនប្រុសជានិច្ច ប៉ុន្តែពេលណាដែលរាងតូចរឹងទទឹងនិយាយមិនស្ដាប់លោក ក៏បណ្ដោយតាមអារម្មណ៍ខ្លះទៅ នរណាទៅញញឹមរហូតនោះ !?
< មើលអី !? > ជីមីនបែរមុខចេញពីប៉ារបស់ខ្លួនមកប្រទាក់នឹងខ្សែភ្នែកមុតរបស់ជុងហ្គុកដែលសម្លឹងមកកាន់ខ្លួន នាយក៏បោះសម្ដីសោះកក្រោះគ្មាន ក្បាល ឥតកន្ទុយ
< គ្មានអីទេបាទ > ជុងហ្គុកតបទាំងញញឹមហើយសម្លឹងមើលអ្វីផ្សេង បន្ទាប់មកអាហារពេលព្រឹករវាងមនុស្ស3នាក់បានចាប់ផ្ដើមរហូតដល់បញ្ចប់វិញ
< ហឹម... មីននី ថ្ងៃនេះប៉ាមាន ភារកិច្ចធំ ត្រូវទៅដល់ប្រទេស ជប៉ុនឯណោះ កូននៅទីនេះ ជាមួយអ្នកបម្រើតើបានទេ !? > កម្លោះវ័យចំណាស់មុខក្មេងយកកន្សែងតូចមកជូតមាត់មុននឹង រៀបរាប់ប្រាប់កូនប្រុស
< ប៉ាទៅយូរទេ !? > ជីមីនមិនបានឆ្លើយនឹងប៉ារបស់ខ្លួននាយបែរជាបកសំណួរទៅវិញ
YOU ARE READING
មនោសញ្ចេតនា ស្នេហ៍
Short Storyមើលងាយ ដៀលត្មិះ ប៉ុន្តែក៏ក្លាយជាមានចិត្តស្រឡាញ់រស់ខ្វះគ្នាសឹងមិនបាន វេលាមួយក៏បែកបាក់.......