ផ្តើមរឿង(Position~💓🥀)

251 25 10
                                    

ផ្តើមរឿង!

<<បងៗជួយទិញភួងផ្កានេះទៅ ថ្មីៗស្រស់ល្អក្លិនក្រអូបណា៎បង! យក២ភួងមែនទេបង ?បាទអរគុណច្រើនបង ធ្វើដំណើរដោយសុវត្ថិភាពណា៎បង.....>>

យុវជនម្នាក់រូបរាងតូចច្រឡឹងស្លៀកពាក់ខោអាវដៃវែងជិតឈឹងកំពុងតែដើររេរាពេញផ្លូវមានកាន់កម្រងផ្កាពេញដៃឈរចាំស្ទាក់អ្នកដំណើរនៅតាមដងវិថីដើម្បីលក់ផ្កា។ព្រោះថានៅថ្ងៃស្អែកគឺជាថ្ងៃសីលទើបមានមនុស្សជួយទិញភួងមាលានាយកម្លោះស្ទើរគ្រប់គ្នា។មិនដល់មួយម៉ោងផងផ្កាមួយរយភួងក៏ត្រូវបានលក់អស់ធ្វើឲ្យនរៈតូចរីករាយជាខ្លាំង។
<<យ៉េស...!អស់ហើយ!ឃើញទេខ្ញុំពូកែរកលុយណាស់!>>អ្នកកម្លោះនិយាយម្នាក់ឯងទាំងត្រេកអរនិងលើកលុយដែលបានមកពីលក់ផ្កាមកថើបយ៉ាងសប្បាយរីករាយ ។នេះបើសិននាយមិនពាក់មួកដែលរុំមុខជិតទេម្ល៉េះយើងនឹងបានឃើញនូវស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាយយ៉ាងប្រាកដណាស់។
គ្រូគ...! សម្លេងលាន់ឡើងចេញពីពោះតូចទើបម្ចាស់ខ្លួនលើកដៃទៅក្តោបហើយធ្វើមុខជូរវិញនិងថែមទាំងរអ៊ូង៉ូវៗតែម្នាក់ឯង។
<<ហឺ...នេះភ្លេចទៅថាតាំងពីចេញពីរៀនខ្ញុំមិនបានញាំុអីបន្តិចសោះឥឡូវក៏ឃ្លាន!...ពិតមែនហើយទៅរកញ៉ាំអីសិនចាំត្រឡប់ទៅផ្ទះ!>>និយាយហើយរាងតូចក៏ដើរទៅរកហាងអាហារដែលនៅអែបមាត់ផ្លូវ ម្តុំនោះមានហាងគុយទាវដែលល្បីថាឈ្ងុយឆ្ងាញ់បំផុតនៅក្នុងតំបន់នៃខេត្តនេះ។
ផ្សែងហុយទ្រលោមចេញពីឆ្នាំស៊ុប មនុស្សកុះករពេញហាង ចំណែកឯក្លិនវិញគឺសែនឈ្ងុយរហូតចូលទៅរំញោចក្រពេញប្រសាទឲ្យមនុស្សម្នារឆ្លងកាត់ទីនោះហាក់មានអារម្មណ៍ថាចង់ភ្លក្សចង់ញាំុរសជាតិគុយទាវនេះ។
....
<<អ្នកលក់...សុំគុយទាវសរសៃធំមួយចានណា៎អត់យកសាច់ហើយនិងបន្លែទេយកតែប្រហិត!>> នាយកម្លោះតូចចូលមកដល់កន្លែងកម្មង់ក៏ហៅឡើងទើបស្រ្តីចំណាស់ដែលកំពុងដួសទឹកស៊ុបនិយាយឡើងដូចស្គាល់នាយមកយូរហើយ។
<<ជេគទេហ្អី?ឃើញតែឯងយើងដឹងហើយមិនបាច់ប្រាប់ទេ!>>
<<តាមធម្មតាខ្ញុំមិនសូវបានចូលមកញ៉ាំុទេយូរៗម្តងហើយអ៊ំនៅចាំបានដែរហ៎?>> នាយនិយាយតបតទៅកាន់គាត់វិញទើបគាត់ងាកមកមើល
<<មានតែមួយនឹងឯងមិនឲ្យចាំយ៉ាងម៉េចបើឯងធ្លាប់ញ៉ាំហើយគ្មានលុយឲ្យនោះ?មុខក៏មិនដែលបើកឲ្យឃើញផង!>>
<<ពីមុនមែនតែថ្ងៃនេះខ្ញុំមានលុយហើយអ៊ំ! សុំឲ្យលឿនបន្តិចមកណា៎នេះលុយបាទ!>>នាយតូចនិយាយហើយក៏ហុចលុយទៅកាន់អ្នកលក់ភ្លាមៗឲ្យគេឆាប់រៀបចំឲ្យ នេះបើមិនឲ្យលុយមុនទេចាំដល់ស្អែកក៏មិនបានញ៉ាំផងព្រោះថាមកពីលើកមុននាយយើងធ្លាប់ញ៉ាំហើយគ្មានលុយឲ្យគេ។នរៈរូបតូចទៅអង្គុយនៅជ្រុងមួយនៃហាងដែលរាងស្រឡះដាច់ពីមនុស្សពួកអ្នកធូរធារទាំងនោះ។នាយល្អនៅមិនដោះមួកចេញពីក្បាលទេនាយនៅតែហ៊ុំមុខទុកតែប្រឡង់ភ្នែករេសម្លឹងមើលជុំវិញហាងចុះឡើងៗជាទម្លាប់។ បន្តិចមកក៏បានទៅប្រទះភ្នែកជាមួយបុរសម្នាក់ដែលនៅក្រៅហាង តាមសន្និនដ្ឋានដែលបានឃើញមើលទៅប្រហែលជាពួកអ្នកដែលដើររើសអេតចាយតែងគេងតាមក្រោមស្ពានឬប្លុកសំណង់អនាធិបតេយ្យអីហ្នឹងហើយព្រោះមើលតាមការស្លៀកពាក់បុរសម្នាក់នោះគឺរហែករយ៉េរយ៉ៃសក់ក្បាលកន្រ្ទើងមុខមាត់ប្រឡាក់ប្រតាកអើតឡឺមៗនៅមុខហាង។នាយតូចឃើញហើយក៏ញញឹមម្នាក់ឯងងាកមកបន្ធូរដង្ហើមធំខ្សាក។នេះបើមកគិតៗទៅមានអារម្មណ៍ថាខ្លួនមានសំណាងលើសប្រុសម្នាក់នោះទៅទៀតដែលអាចបានញ៉ាំរបស់ដែលចង់ញ៉ាំ អាចបានមកអង្គុយត្រង់នេះកម្មង់អាហារ ហើយនាយមានគ្រួសារមានជម្រកសម្រាប់រស់នៅ នេះក៏មិនដឹងថាប្រុសម្នាក់នោះមានដូចជានាយដែរឬទេ?តែមែនទែនទៅពួកអ្នកជនអនាថាទាំងនេះគឺវេទនាជាងដែលឃើញក៏មានដែរ។ ត្បិតថាគ្រួសារនាយក្រតែក៏មើលទៅនាយពេលនេះក៏នៅគ្រាន់បើជាមនុស្សឯទៀតៗដែលវេទនាជាងនាយឆ្ងាយណាស់។រាងតូចក្រោកចេញពីត្រង់នោះហើយក៏ដើរសម្តៅបុរសម្នាក់នោះដែលអង្គុយគៀនហាងឈ្ហោកមុខចុះ។
<<បងប្រុស!...បងប្រុស! ហេតុអ្វីបងមកអង្គុយត្រង់នេះ?បងឃ្លានពិតទេ?>>ប្រុសល្អដាក់ខ្លួនអង្គុយក្បែរបុរសនោះទាំងសួរនាំដោយការយកអាសារ។
<<គឺ...អ្ហឹម!>>បុរសនោះតបទាំងក្រែងរអា នាយសម្លឹងមើលរង្វង់ភ្នែកកម្លោះតូចទាំងចម្លែក។នាយតូចយើងក៏សម្លឹងមើលទៅកាន់បុរសនោះវិញដោយកែវភ្នែកថ្លាយ៉ង់ រីឯសម្តីទៀតសោតក៏និយាយស្តីយ៉ាងពិរោះទៅកាន់គេដោយមិនប្រកាន់ឫកពារឬរើសអើងបន្តិចសោះឡើយ ។ បុរសម្នាក់នោះសម្លឹងមើលនាយតូចរហូតដល់ភ្លឹក គឺមានតែគេម្នាក់ប៉ុណ្ណោះដែលចូលមកសួរនាំនិយាយជាមួយនាយ ទាំងដែលគ្រប់គ្នាមើលមកហាក់ខ្ពើមរអើមនាយពន់ពេក ពួកគេមានតែបណ្តេញនាយឲ្យទៅឆ្ងាយៗ។
ក្រោយពេលស្ងាត់សម្លេងនាយតូចក៏សួរបន្ត
<<បងមានលុយទេ?>>បុរសនោះក៏ក្រវីក្បាលឈ្ងោកមុខចុះ។
<<ហឹម..មិនអីទេ!បងមកណេះមក!>>នាយកម្លោះតូចក៏ចាប់ដៃគេមកកាន់ហើយក្រោកអូសគេចូលទៅក្នុងហាងគុយទាវវិញ។
<<កុំអីអ្នកកម្លោះ!...មុននេះពួកគេមិនឲ្យខ្ញុំចូលទេ!>>បុរសទុរគតនោះចាប់បេះដៃនាយតូចចេញ ទាំងក្រែងចិត្តហើយ គេខ្លាចរអានឹងចូលទៅក្នុងនោះព្រោះគេធ្លាប់ត្រូវម្ចាស់ហាងជះទឹកបណ្តេញរួចមកហើយ។
<<ហេតុអ្វី?បងកុំបារម្ភអីចាំខ្ញុំជាអ្នកចេញលុយឲ្យណា៎!>>
<<លោកមិនស្អប់ខ្ពើមខ្ញុំទេ?>>
<<ហេតុអ្វីត្រូវស្អប់ខ្ពើមបងដែរ?បងគ្មានស្អីគួរឲ្យស្អប់គ្មានកន្លែងណាគួរឲ្យខ្ពើមផង? មកកុំបារម្ភអីថ្ងៃនេះបងនឹងបានញ៉ាំអាហារឆ្ងាញ់ៗចូលមក!ខ្ញុំមានលុយណា៎>>នាយតូចនិយាយហើយបន្តអូសដៃបុរសនោះចូលធ្វើឲ្យគ្រប់គ្នាអើតមើលនាងហើយបន្តិចមកក៏រហ័សនាំគ្នាចេញពីហាងបង្ហាញកាយវិការខ្ពើមរអើមលើអ្នកទាំងពីរជាពន់ពេក។
<<សន្តិសុខឆាប់អូសគេចេញទៅ!អ្នកណាអនុញ្ញាតិឲ្យគេចូលមក?>>សម្លេងកាចរបស់មេកាហាងស្រែកឡើងចាចហើយសន្តិសុខពីរនាក់ក៏ស្ទុះមករកចាប់បុរសកំសត់ចេញទៅក្រៅ។
<<ឈប់!...>> សម្លេងស្រួយស្រែសរបស់កម្លោះតូចបន្លឺឡើងទាំងមិនពេញចិត្ត
<<អ្នកទាំងអស់គ្នាកំពុងធ្វើស្អី?នេះមានសិទ្ធស្អីមកចាប់គេចេញ?>>កម្លោះតូចក៏ស្រែកតវ៉ាបន្តហើយកាន់ដៃបុរសកម្សត់ជាប់យ៉ាងណែន
<<ពួកលោកធ្វើបែបនេះគឺកំពុងតែរើសអើងគ្នាហើយ! ក្រែងថាហាងអាហារនេះបើកសម្រាប់ភ្ញៀវទូទៅពិតទេ?ហេតុអ្វីគាត់ចូលមិនបាន?>>នាយតូចសួរទៅកាន់មេការហាងទាំងខឹងសម្បារ
<<អាហារយើងមិនទទួលមនុស្សស្មោគគ្រោកថោកទាបទេ!យើងបើករកលុយមិនមែនកន្លែងដាក់ទាន!បើវាចូលមកស៊ីហើយគ្មានលុយឲ្យយើងទេយើងខាតស្លាប់ហើយ!ឃើញទេគ្រាន់តែឯងនាំវាចូលមកភ្ញៀវយើងក៏ចេញអស់ យើងត្រូវខាតបង់ប៉ុណ្ណា!>>
<<អូហ៍...អ៊ីចឹងមែនទេ?អ្នកចង់ថាកំហុសគាត់មែនទេ?ខ្ញុំសុំសួរបន្តិចចុះ ដូចម្តេចដែលហៅបានថាមនុស្សថ្លៃថ្នូរ? អ្នកមិនទទួលគេព្រោះគិតថាគេស្មោគគ្រោកថោកទាប?អ្នកជាមនុស្សទេ?អ្នកមានយល់ពីតម្លៃមនុស្សទេ?ពួកដែលថោកទាបគឺពួកដែលមិនយល់មិនឃើញពីតម្លៃមនុស្សនេះហើយទើបហៅថាថោកទាប! បើអ្នកគិតថាគាត់គ្មានលុយហើយមិនអនុញ្ញាាតិឲ្យគាត់បានហូបទេថ្ងៃនេះគាត់នឹងយកលុយមកទិញវាពីអ្នក!>> ជេគនិយាយទាំងសម្លេងរឹងមាំក្លាហានណាស់។នាយជាមនុស្សម្នាក់ដែលស្អប់បំផុតការរើសអើង ការមិនឲ្យតម្លៃ នាយធ្លាប់ឆ្លងកាត់ធ្លាប់ទទួលបានអារម្មណ៍ទាំងនេះមកអស់ហើយ។ហើយនាយក៏មិនមែនជាមនុស្សព្រមឈរស្ងៀមៗឲ្យគេជាន់ដែរ។
<<នៅទីនេះមិនមែនមានអ្នកមានតែពួកអ្នកមានទាំងអស់ចូលមកទេក្រៅពីពួកយើងដែលជាកម្មករក្នុងតំបន់នេះ!បើសិនពួកកម្មករទាំងនោះដឹងថាម្ចាស់ហាងនៅទីនេះមិនឲ្យតម្លៃភ្ញៀវទេ ពួកអ្នករើសអើងភ្ញៀវបែបនេះ ចាំមើលទៅថានឹងមានអ្វីកើតឡើង!>>
នាយតូចម៉ាំងៗមកធ្វើឲ្យអ្នកនៅទីនោះមើលមកនាយទាំងស្ងាត់។បុរសម្នាក់ដែលត្រូវបានក្មេងល្អិតនេះការពារហាក់រំភើបចិត្តជាមួយភាពក្លាហាននិងមនសិការបស់ជេគជាខ្លាំងគេសម្លឹងមើលមកក្មេងនេះដោយភាពពេញចិត្តផ្ទុយពី ពួកអ្នកផ្សេងដែលសម្លក់អ្នកទាំងពីរទាំងខឹងចិត្តម៉ួម៉ៅដែលមិនអាចតបតជាមួយជេគបាន។ ពិតហើយគាត់មិនអាចធ្វើផ្តេសផ្តាបានទេព្រោះបើដូចនាយនិយាយច្បាស់ត្រូវបិទហាងមិនខាន។
<<អ្នកកម្លោះខ្ញុំមិនឃ្លានទេ!>>បុរសនោះនិយាយឡើងទាំងឆ្អែតចិត្តនេះគេក៏មាគងាយអ្នកក្រមិនឲ្យតម្លៃអ្នកក្រទៅទីណាក៏មានតែគេរើសអើង។
<<មិនបានទេ!បងត្រូវញ៉ាំឲ្យបាន!>>និយាយហើយនាយតូចក៏នាំបុរសនោះទៅអង្គុយនៅតុ
<<អស់ហើយ!គ្មានអីលក់ឲ្យពួកឯងទេ!>> ម្ចាស់ហាងហេតុតែមិនចង់លក់ឲ្យក៏ប្រកាសប្រាប់ថាអស់ហើយទើបនាយល្អក្រោកទៅតវ៉ា។
<<មិនមែនទេអ្នកមិនចង់លក់ពិតទេ?ហេតុអ្វីធ្វើបែបនេះពួកយើងមានលុយមកទិញមិនមែនមកសុំទទេៗឡើយ!>>
<<ឯណាលុយ?នឯងត្រឹមជាក្មេងលក់ផ្កាក៏ចង់ធ្វើអ្នកមានលុយចេញថ្លៃឲ្យអ្នកសុំទានអញ្ចឹងឬ?>>សម្តីអ្នកលក់នេះស្ទើរតែឲ្យស្បែកជើងហោះចូលមាត់ហើយ
<<មែនខ្ញុំត្រឹមក្មេងលក់ផ្កាទៅវាយ៉ាងម៉េច?!ខ្ញុំមិនមែនអ្នកមានលុយមានទ្រព្យតែខ្ញុំមានចិត្ត!បើអ្នកមិនលក់ទេឲ្យចំណែកដែលខ្ញុំបានបង់លុយមុននេះមក!>>នាយតូចសម្តីញ៉ែតៗតវ៉ាគ្មានក្រែងចិត្តបន្តិចឡើយ
<<ឯងយកលុយឯងទៅវិញទៅ!>>គេនិយាយហើយក៏បោះលុយដែលបានបង់ថ្លៃមិននេះត្រឡប់មកវិញ។កម្លោះតូចខាំធ្មេញសម្លក់ពួកគេស្ទើរជ្រុះគ្រាប់ភ្នែក។ នាយព្យាយាមរំងាប់អារម្មណ៍ហើយក៏រើសយកលុយមកវិញព្រោះមិនចង់មានរឿងខ្លាំងលើសនេះខ្លាចដឹងដល់អ្នកផ្ទះនាយក៏ត្រូវរំពាត់មិនខាន។
<<ប្រយ័ត្ន!>> បុរសម្នាក់នោះចូលមកក្រសោបកាយតូចដើម្បីការពារពីទឹកដែលអ្នកនៅក្នុងហាងជះបណ្តេញ។
<<តោះឆាប់ចេញទៅ!>>បុរសកំសត់នោះអូសដៃជេគចេញមកក្រៅយ៉ាងរហ័ស មិនចង់ឲ្យនៅតវ៉ាទៀតព្រោះមើលទៅក្មេងនេះមិនព្រមចាញ់នោះទេ។មកដល់សួនមួយដែលនៅម្ខាងផ្លូវពីរហាងនោះទើបគេព្រមលែងដៃនាយតូច។ប្រុសល្អកាលបើបានឃើញខ្លួនបុរសនោះសើមជោគក៏នឹកអាណិតលើសដើម។
<<ខ្ញុំសុំទោស!>>គេនិយាយព្រមគ្នាឡើងដូចណាត់ទុកអ៊ីចឹងទើបជេគក្រវីក្បាលនិយាយឡើង
<<បងកុំសុំទោសខ្ញុំអីបងមិនបានខុសអីផង!ខ្ញុំទេដែលសុំទោសបងព្រោះនាំបងចូលទៅក្នុងនោះ>>
<<អ្នកកម្លោះក៏មិនគួរនិយាយសុំទោសដែរ!...ដែលខ្ញុំសុំទោសព្រោះដោយសារតែខ្ញុំទើបលោកត្រូវមានរឿងហើយមិនបានញាំុរបស់ដែលចង់ញាំុថែមទាំងត្រូវគេធ្វើបាបទៀត!>>
<<មិនអីទេ!យ៉ាងណាខ្ញុំក៏ត្រូវមានរឿងជាមួយមនុស្សបែបហ្នឹងដដែលហ្នឹង!បើនៅទីនេះមានមនុស្សដូចពួកនោះច្រើនៗ អ្នកក្រដូចពួកយើងច្បាស់ត្រូវគេមាគងាយស្លាប់មិនខាន!...នេះខ្ញុំត្រូវសុំទោសបងព្រោះមិនអាចឲ្យបងញ៉ាំអាហារទាំងនោះបានទៀត!>>
<<អ្នកកម្លោះជាមនុស្សចិត្តល្អណាស់!ហើយខ្លួនឯងមិនឃ្លានទេ?>> គេសួរឡើងព្រោះតែបានលឺសម្លេងពោះនាយកូរ
<<អត់ឃ្លានទេ!...និយាយដោយស្មោះត្រង់ទៅ បងជាមនុស្សដំបូងហើយដែលនិយាយថាខ្ញុំចិត្តល្អហិហិ>>គេនិយាយសើចហើយក៏លើកដៃមើលទៅនាឡិកាដៃឃើញថាជ្រុលដល់ម៉ោង១០យប់ទៅហើយនាយត្រូវប្រញាប់ទៅផ្ទះវិញ។
<<បងប្រុសនេះលុយខ្ញុំជូនបងហើយបងក៏ទៅរកទិញអីញ៉ាំណា៎ ខ្ញុំដល់ពេលទៅផ្ទះហើយ!មើលថែរក្សាសិខភាពផងណា៎បង!ជម្រាបលា...ស្លាប់មិនខានទេ!>>នាយចាប់ដៃគេហើយក៏ហុចលុយមួយចំនួនទៅគេមុននឹងរត់ចេញពីទីនោះយ៉ាងលឿនហាក់ប្រញាប់រកតែគេនិយាយតបមិនទាន់។
<<អេហ៍ក្មេងតូច នាយឈ្មោះអី?>>
<<ខ្ញុំឈ្មោះ...>>មិនដឹងជាឈ្មោះស្អីបើគេរវល់តែទប់មួករត់គ្មានងាកសោះហាក់ដូចសិុនដឺរេឡាដែលដល់ម៉ោងប្រែកាយទៅហើយ។
<<ឈ្មោះ?ឈ្មោះអីទៅ?>>គេលើកដៃអេះក្បាលខ្វាកៗហើយទើបនឹកឃើញថាត្រូវរត់តាមតែមិនទាន់នោះទេគេឆ្លងផ្លូវទៅបាត់ហើយ។
ក្រោយតាមមិនទាន់បុរសនោះក៏ដើរត្រឡប់ក្រោយវិញ ទាំងញញឹមជាប់ពេលឃើញលុយដែលនាយឲ្យមកគេ។
<<លុយប៉ុណ្ណឹងឯងក៏ត្រូវលក់ផ្កាដើម្បីបានវាហើយឥឡូវឯងឲ្យវាមកខ្ញុំ...>>វាជាលុយបន្តិចបន្តួចប៉ុណ្ណោះតែវាមានតម្លៃនឹងអត្ថន័យច្រើនឥតឧបមាព្រោះវាបានមកពីទឹកចិត្ត គឺទឹកចិត្តក្មេងប្រុសម្នាក់ដែលមានជីវភាពខ្វះខាតតែនៅហ៊ានចែករំលែកមកឲ្យនាយ។
<<ស្តាយណាស់ដែលមិនស្គាល់គ្នា មើលមុខ មិនឃើញហើយមិនស្គាល់ឈ្មោះទៀតចំមែន!>>នាយឈរញញឹមហើយក៏យកលុយនោះដាក់ចូលក្នុងហោប៉ៅអាវយ៉ាងល្អ។
...
<<ពុទ្ធោអើយ!ទៅនៅសម្ងំទីណាទៅចៅហ្វាយអើយខ្ញុំខលរកចង់ឡប់ហើយហេតុអីមិនទទួល!>>បុរសម្នាក់មុខមាត់ស្រស់បស់ក្មេងសង្ហាដើរទៅដើរមកក្បែរបុរសទុរគតយើងនេះទាំងចុចទូរសព្ទខលចេញទាំងតប់ប្រមល់។
<<លោកមានអ្វីមែនទេ?>>នាយកម្សត់យើងញញឹមហើយក៏ដើរសួរទៅប្រុសសង្ហានោះទាំងយកអាសារ។
<<....>>គេមើលមកនាយបន្តិចហើយក្រវីក្បាលដើរគេចចេញទៅឈរនៅជ្រុងម្ខាងប្រឹងសម្លឹងរកមើលអ្វីក៏មិនដឹងឃើញអើតទៅហាងគុយទាវនោះមិនដាក់ភ្នែក។
<<ខ្ញុំសួរថាលោកកំពុងរកអ្វីដែរបាទ?>>គេនៅតាមសួរប្រុសស្អាតនោះទៀត
<<កុំមករវល់!...>>ចម្លើយបានមកវិញគឺប៉ុណ្ណឹង
<<អេហ៍ ឯងជួយថយឲ្យឆ្ងាយពីខ្ញុំបន្តិចបានទេ?>>ប្រុសសង្ហានោះនិយាយឡើងទាំងរអើមគេគគ្រិចជាមួយសភាពប្រុសនោះណាស់គេលើកដៃខ្ទប់ច្រមុះឡើង។បើគ្រប់គ្នាខ្ពើមរអើមនាយថ្នាក់នេះហើយហេតុអ្វីក្មេងម្នាក់នោះមកស្និទ្ធជាមួយនាយដែរ?គេដើរចេញទៅអង្គុយនៅលើបង់លើសួនវិញលឺងចង់រវល់ រង់ចាំមើលប្រុសស្អាតនោះបន្តគេកំពុងរកអ្វី?
<<ចៅហ្វាយអើយទទួលទូរសព្ទទៅអាគ្រីសសុំអង្វរ!>>
<<យើងមិនទទួលចង់យ៉ាងម៉េច?ឲ្យឯងខលរកឲ្យបែកមេដៃចុះ!>>នាយកម្លោះរូបរាងស្មោគគ្រោគអម្បាញ់មិញនិយាយឡើងទាំងលើកទូរសព្ទពីក្នុងហោប៉ៅមកបង្វិលនឹងដៃលេងធ្វើហីថែមទាំងសើចស្រស់សម្លឹងមើលនាយគ្រីសដែលចលាចលរកចៅហ្វាយ។
មួយសន្ទុះមកនាយគ្រីសក៏លែងរង់ចាំនាយដើរត្រឡប់មករកឡានវិញទាំងម៉ួម៉ៅ។
<<ណាត់ឲ្យមកទទួលត្រង់នេះហើយមកដល់មិនឃើញស្រមោល!...ចៅហ្វាយអើយចៅហ្វាយទៅនៅសម្ងំលាក់ខ្លួនឯណាទៅ?>>គ្រីសអេះក្បាលរអ៊ូហើយក៏បើកទ្វារឡើងមកអង្គុយនៅត្រង់កន្លែងតៃកុង។
<<កន្តុំឆែប!...ឯងៗអាអ្នកសុំទាន!មកឡើងឡានចៅហ្វាយយើងធ្វើអី?ឡើងបានដោយរបៀបណា?ឆាប់ចុះភ្លាមប្រយ័ត្នជាប់មេរោគឆ្លងអាសន្នរោគដល់ចៅហ្វាយយើង!>>គេភ្ញាក់ព្រើតពេលឃើញកម្លោះអ្នកសុំទានដែលតាមសួរនាំគេមុននេះមកអង្គុយក្នុងឡានគងអន្ទាក់ខ្លាធ្វើក្រអឹមៗជាមួយមុខមើលមិនយល់សម្លៀកបំពាក់ចាស់ពផ្លក់។
<<ឥឡូវឯងហ៊ានដៀលយើងអាអ្នកសុំទានផងមែនទេអាគ្រីស?អាចង្រៃយក៍!.>>គេសម្លក់នាយគ្រីសដោយក្រសែភ្នែកកាចធ្វើឲ្យនាយគ្រីសភ្ញាក់កន្ត្រាក់ខិតមុខមកកៀកៗមើលមុខគេឲ្យច្បាស់។
<<ជេរខ្ញុំ?ឯងជាអ្នកណាហាស៎?ឆាប់ចុះពីឡានភ្លាម!>>
<<អាកូនចៅចង្រៃយ៍!...មើលយើងមិនស្គាល់ទេ?ក៏គួរចំណាំាម្លេងខ្លះដែរអា៎អើយ..>>
<<នេះចៅហ្វាយ?>>នាយគ្រីសបើកភ្នែកធំៗលេបទឹកមាត់ក្អឹកៗឡើងទាំងបុកពោះ
<<អឺ! អាចង្រៃយក៍!ប៉ុណ្ណឹងក៏មើលមិនស្គាល់!>>គេជេរនាយគ្រីសទាំងហួសចិត្ត
<<ពុទ្ធោហ្អើយ....នេះចៅហ្វាយតែងខ្លួនស្អីដូចណាស់!ដូចអាមួយនៅក្រោមស្ពាននោះ!>>
<<ឯងមកដៀលយើងទៀតមែនទេ?ធាក់ទម្លាក់ពីលើឡានឥឡូវហើយ!>> នាយនិយាយឡើងទាំងក្នាញ់ជាមួយកូនចៅសម្តីឥតគម្របរបស់ខ្លួនពន់ពេក។
<<ឲ្យទឹកមកណេះយើងលុបមុខចេញ!>>អ្នកកម្លោះបញ្ជារឡើងហើយក៏ឈោងយកទឹកបរិសុទ្ធនិងកន្សែងដៃពីគ្រីសទៅលុបលាងសម្អាតមុខប្រឡាក់នោះចេញរួចក៏ដោះសម្លៀកបំពាក់កញ្ចាស់នោះចេញពីខ្លួន។ មិនគួរឲ្យជឿគេស្រាប់តែប្រែក្រឡាមកជាទេវបុត្រមួយប៉ព្រិចភ្នែកខុសឆ្ងាយពីមុននេះ។អ្នកកម្លោះសម្បុរសចិញ្ចើមក្រាស់រោមភ្នែកវែងៗច្រមុះស្រួចខ្ពស់ចំណែកបបូរមាត់វិញគឺមានមន្តស្នេហ៍តែម្តង។ស្នាមញញឹមគែមមាត់គេព្រមជាមួយថ្ពាល់ខួចបើញញឹមម្តងៗប្រាកដណាស់ថាធ្វើឲ្យអ្នកបានឃើញនឹងត្រូវរញ្ជួយបេះដូងទន់ទោរជាប់ព្រួញស្នេហ៍ទេវបុត្ររូបស្រស់នេះមិនខាន។
<<ពុទ្ធោអើយសង្ហាខ្លាំងណាស់ចៅហ្វាយខ្ញុំ!មិនដូចមុននេះទេអាក្រក់យកតែមែនទែន!នេះចៅហ្វាយមានរឿងអ្វីទើបក្លាយជាបែបនេះ?>> សូម្បីនាយគ្រីសក៏អត់នឹងមិនសរសើរសម្រស់ដ៏សង្ហាល្អឯកចៅហ្វាយខ្លួនមិនបាន។
<<ដែលយើងត្រូវក្លាយខ្លួនជាបែបហ្នឹងព្រោះម៉ាក់នឹងហើយឲ្យគេទៅនៅចាំយើងតាំងពីប្រលានយន្តហោះហើយនឹងគ្រប់ច្រកគាត់ខ្លាចយើងរត់គេច!>>
<<ហើយចៅហ្វាយក៏តែខ្លួនបែបហ្នឹង?ប៉ុន្មានថ្ងៃហើយចៅហ្វាយ?>>គ្រីសនៅតែបន្តសួរនាំ
<<តាំងពីចុះពីយន្តហោះយើងក៏បន្លំខ្លួនជាកម្មករជិះរថភ្លើងមកទីនេះហើយក៏ប្រែមកជាអ្នកសុំទានដូចដែរឃើញហ្នឹងហើយទើបមានសុវត្ថិភាពពីមនុស្សរបស់អ្នកម៉ាក់!>>
<<ចៅហ្វាយពូកែសម្តែងមែនឡើងដូច!>>
<<យើងគិតថាឯងកំពុងដៀលយើងបន្តបន្ទាប់ហើយវើុយ!ឈប់និយាយយើងមានការងារឲ្យឯងធ្វើ!>>
<<ការងារអ្វីដែលទាន?>>
<<ចាត់ការហាងនោះ...!>> គេនិយាយទាំងទឹកមុខស្មើបង្ហាញពីអំណាចតាមរយះកែវភ្នែកមួយគូនេះ។
នាយគ្រីសក៏ងក់ក្បាលស្តាប់បង្គាប់!..

សូមខន្តីអភ័យទោសរាល់គ្រប់កំហុសឆ្គង!
#Angelify~🐝

តំណែងបេះដូង~💓🥀Where stories live. Discover now