ភាគទី០១ (Position~💓🥀)

139 23 9
                                    

ភាគទី០១

សូមរីករាយក្នុងការអាន!

រង្គសាលវិមានចន្ទដែលស្ថិតនៅក្នុងតំបន់អូរខាដាងជាតំបន់ជាប់ព្រំដែន។បរិយាកាសនៅទីនេះស្រដៀងទៅនឹងក្លឹបរាត្រីដែលនៅឯទីក្រុងជឿនលឿនដែរ គ្រាន់តែមានចំណុចខុសគ្នាខ្លះៗ។នៅខាងក្នុងមានមនុស្សម្នារច្រើនកុះករដែលចូលមកកំសាន្តអារម្មណ៍ សំរាកការនឿយហត់ពីការងារ។ក្រឡេកទៅមើលអ្នកកម្លោះម្នាក់មាឌមាំក្រអាញរូបរាងសង្ហាតែងខ្លួនសាកសមជាអ្នកមានឋានៈទំនងជាកូនចៅអ្នកមានណាម្នាក់មិនខាន។កំពុងអង្គុយញញឹមលាក់គំនួចសម្លឹងទៅកាន់ឆាកតន្រ្តីក្នុងរង្គសាលនោះទាំងទទ្រើកដៃតិចៗតាមចង្វាក់ភ្លេង។គេអង្គុយគយគន់សម្រស់ក្មេងស្រីជំទង់ៗដែលកំពុងរាំពត់ពែនខ្លួននៅលើឆាកយ៉ាងរស់រវើកអស្ចារ្យអមជាមួយភ្លេងអុករន្ទឺ។
<<ចៅហ្វាយ!...ពេញចិត្តស្រីម្នាក់ដែលស្លៀករ៉ូបពណ៌ស្វាយនោះមែនទេ?!>>នាយគ្រីសដែលអង្គុយក្បែរនោះនិយាយឡើងពេលឃើញចៅហ្វាយនាយអង្គុយមើលនារីម្នាក់នោះមិនដាក់ភ្នែក។
<<....!>>នរៈមិនតបតែងាកមកលើកកែវស្រាក្រេបបន្តិចមុននឹងញញឹមញាក់ចុងចិញ្ចើមខ្វាច់ ហើយលូកយកបារីមកជក់បង្ហុយធ្វើហី។
<<ចៅហ្វាយញញឹមអី?>>នាយគ្រីសសួរឡើងម្តងទៀតតែក៏ត្រូវអន់ចង់ពេលត្រូវកម្លោះសង្ហាសម្លក់ដោយភ្នែកកាច។រឿងចៅហ្វាយកុំចហ់ដឹងច្រើនពេកចាំតែទទួលបញ្ជាទៅប្រើធ្វើអីក៏ធ្វើហ្នឹងទៅ!
<<អត់ដឹងមួយរឿងឯងខ្យល់ចាប់មែនទេ?>>
<<សុំទោសចៅហ្វាយ!>> នាយគ្រីសឈ្ងោកមុខចុះហើយក៏និយាយទាំងគំនាប
<<គ្មានស្អីទេ!...អូហ៍មែនហើយមានរឿងមួយ ឯងត្រូវឈប់ហៅយើងថាចៅហ្វាយពីពេលនេះ!>>
<<អៅ...ឲ្យហៅបែបម៉េចទៅចៅហ្វាយ?>>
<<យើងនឹងឯងអ្នកណាអាយុច្រើនជាង?>>នាយសង្ហាលើកចិញ្ចើមសួរនាយគ្រីសទាំងញញឹមគែមមាត់
<<គឺចៅហ្វាយហ្នឹងហើយបងខ្ញុំពីរខែ!>>
<<អញ្ចឹងហៅយើងបងប្រុសទៅ!>>
<<ថាម៉េច?មិ ...មិនសមទេចៅហ្វាយ!>>នាយគ្រីសបដិសេធភ្លាមៗទោះដឹងថានាយនឹងអ្នកកម្លោះជាចៅហ្វាយស្និទ្ធស្នាលគ្នាតែនាយតែងតែធ្វើតួនាទីជាកូនចៅមិនហ៊ានវាយឫកឲ្យលើសលប់នោះទេ។
<<សមឬមិនសមវាជាបញ្ជារ!បើមិនស្តាប់បង្គាប់ទេត្រឡប់ទៅផ្ទះវិញឈប់នៅទីនេះ!>> នរៈសង្ហានិយាយផ្តាច់ការហើយសម្លឹងបែបកាចទើបកម្លោះគ្រីសយល់ព្រមតាមទាំងរអៀសៗមាត់។
តន្រ្តីនៅតែបន្តប្រគុំផ្តោះប្តូរពីបទញ៉ាក់កន្រ្តាក់ក៏ប្តូរមកជាមករ៉ូម៉ែនទិកបន្ទាប់មកក៏លេងភ្លេងសង់ទីម៉ង់លន្លង់ទៅតាមបរិយាកាស។ក្រុមនារីដែលរាំលើឆាកមុននេះក៏ត្រូវសម្រាកនាងក្រមុំតូចមុខស្រស់សាច់សព្រមជាមួយរ៉ូបពណ៌ស្វាយត្រឹមជង្គង់រឹតតែបង្កើនភាពទាក់ទាញនាងបន្ថែម។នាងក្រមុំចេះតែមានអារម្មណ៍ថាមានក្រសែភ្នែកចម្លែកតាមដាននាងគ្រប់សកម្មភាពទើបរហ័សងាករក។
<<ណែ..យើងឃើញគេអើតមើលឯងតាំងពីនៅលើឆាកមកម្ល៉េះ!>>ស្ត្រីវ័យកណ្តាលម្នាក់តែងខ្លួនឆើតឆាយសក់ត្រឹមដងករមូររួញៗគាត់ចូលមកនិយាយជាមួយនាងក្រមុំរូបស្រស់ព្រមទាំងបាញ់ក្រសែភ្នែកមើលទៅកម្លោះសង្ហារូបរាងស្អាតបាតនៅជ្រុងខាងនោះមិនដាក់ភ្នែក។
<<គេជាអ្នកណាទៅម៉ាក់?>>នាងក្រមុំសួរស្រ្តីនោះទាំងឆ្ងល់តែនាងក៏លួចញញឹមពេលបានដឹងថាគេម្នាក់នោះសម្លឹងមើលនាងព្រោះកាលដែលនាងនៅលើឆាកមុននេះនាងក៏ចាប់អារម្មណ៍ជាមួយគេជាពិសេសដែរ។
<<ម៉ាក់មិនដឹងទេជាភ្ញៀវថ្មីប្រហែលជាថៅកែទើបមកវិនិយោគតំបន់នេះទេដឹងមើលទៅរូបរាងមុខមាត់ក៏ល្អហើយឫកពាសមជាអ្នកមានទៀត!>>គាត់និយាយហើយថែមទាំងញញឹមញាក់ភ្នែកដាក់នាងក្រមុំជាសញ្ញា។
<<ម៉ាក់គិតអីហ្នឹង?ប្រហែលពួកអ្នកលេងទេដឹង?>>នាងក្រមុំធ្វើឫកអៀនប្រៀននាងញញឹមស្រស់ជាមួយបបូរមាត់ក្រហមប៉ក់ទៅកាន់ស្រ្តីនោះ
<<ចូលទៅរកគេបន្តិចទៅ!>>
<<អត់ទេម៉ាក់!លឿនពេកហើយបើគេចាប់អារម្មណ៍គេក៏មករកយើងមុនហើយ!>>នាងក្រវីក្បាលហើយលើកកែវទឹកក្រូចមកផឹក
<<តាមចិត្តតែឯងគួរដឹងថាត្រូវធ្វើអ្វីហើយពិតទេ?>> អ្នកស្រីវិមាននិយាយហើយក៏ដើរចេញទៅបាត់ទុកឲ្យនាងក្រមុំឈរសញ្ជឹងគិតម្នាក់ឯងទាំងញញឹមលាក់គំនួច។
<<សួស្តីអ្នកនាង!>>សម្លេងគ្រលរបន្លឺឡើងក្រោយខ្នងនាងក្រមុំធ្វើឲ្យនាងញញឹមទាំងរំភើបហើយក៏រហ័សងាកទៅរកម្ចាស់សម្លេងជាបន្ទាន់។
<<ចាស៎សួស្តី!>>នាងញញឹមជាការគួរសមដាក់គេហើយគេក៏សុំការអនុញ្ញាតអង្គុយក្បែរនាង។
<<អ្នកនាងមកតែម្នាក់ឯងពិតទេ?>>គេបន្តសួរនាំនាងដើម្បីបន្លប់ភាពស្ងប់ស្ងាត់
<<ចាស៎តែម្នាក់ឯងទេព្រោះខ្ញុំជាអ្នករាំនៅទីនេះ!>> នាងក្រមុំតបយ៉ាងទន់ភ្លន់ជាមួយគេ
<<ខ្ញុំបានឃើញហើយអ្នកនាងរាំស្អាតណាស់!>>
<<អរគុណ!ហើយលោកមកតែម្នាក់ឯងដែរមែនទេ?>>នាងក្រមុំញញឹមតបហើយសួរវិញមុននឹងលើកកែវទឹកក្រូចមកផឹក
<<បាទ!..មកតែម្នាក់ឯងទេ!>>
<<អត់ទោសតើខ្ញុំសុំស្គាល់ឈ្មោះអ្នកនាងបានទេ?>>
<<ចាស៎ ខ្ញុំឈ្មោះ ជេរីន!យ៉ាង ជេរីន!>>នាងបញ្ជាក់ទាំងនាមត្រកូលធ្វើឲ្យនាយកម្លោះញញឹមប្រទាញគែមមាត់បន្តិចហើយក៏ងក់ក្បាល
<<ឈ្មោះពិរោះសាកសមជាមួយសម្រស់ពិតមែន!>>
<<អរគុណណាស់!>>
នាយកម្លោះបន្តជជែកសួរនាំនាងពីនេះពីនោះទាំងញញឹមសើចស្រស់មើលនាងយូរៗកាន់តែគួរឲ្យស្រឡាញ់ណាស់ ទន់ភ្លន់ ស្រស់ស្អាត ញញឹមសែនស្អាត។
....
<<បានការយ៉ាងម៉េចហើយ?>>សម្លេងកាចសួរឡើងភ្លាមៗក្រោយពេលនាយកម្លោះគ្រីសចូលមកក្នុងឡាន!
<<នាងឈ្មោះ យ៉ាង ជេរីនអាយុ១៨ឆ្នាំជាអ្នករាំក្នុងរង្គសាលនេះប្រហែលពីរឆ្នាំហើយ!>>គ្រីសតបទៅកាន់ចៅហ្វាយដែលអង្គុយគងអន្ទាក់ខ្លាបិទភ្នែកផ្អែកក្បាលទៅលើសាឡុងឡាន។
<<យើងឲ្យឯងទៅស៊ើបដំណឹងតែមើលទៅឯងដូចជាទៅញ៉ែនាង!>>នរៈនិយាយឡើងធ្វើឲ្យនាយគ្រីសសើចហឹសៗទាំងបារម្ភខ្លាចស៊ីរន្ទះជើងចៅហ្វាយ។
<<ខ្ញុំគ្រាន់ចង់ជួយបងប្រុសទេតើ!នោះនាងចេញពីធ្វើការហើយ!តាមនាងទេ?>>នាយគ្រីសដាស់ចៅហ្វាយដែលគេងធ្វើហីពេលឃើញនាងក្រមុំជេរីនដើរចេញពីរង្គសាលនោះ។
<<កុំអីយើងមិនអន្ទះសារទេ!ទៅវិញយើងមានរឿងផ្សេងត្រូវធ្វើ!>>ទទួលបញ្ជារហើយគ្រីសក៏រហ័សបើកឡានត្រឡប់ទៅកាន់ផ្ទះក្នុងចម្ការដែលគេបានទិញទុកកាលទើបមកដល់ទីនេះដើម្បីស្នាក់នៅជាមួយចៅហ្វាយ។
នាយកម្លោះ ផាក ស៊ុងហ៊ុនជាឈ្មោះរបស់ចៅហ្វាយរូបស្អាតរបស់គ្រីសនេះហើយ។ នរៈអង្គុយនៅយ៉មុខផ្ទះញញឹមស្រស់បង្ហាញថ្ពាល់ខួចយ៉ាងសង្ហាសម្លឹងទៅហ្វូងតារាដែលបង្អួតសម្រស់ពាសពេញផ្ទៃមេឃចាំងភ្លឹតៗផ្លេកៗដែលទិដ្ឋភាពទាំងនេះនៅទីក្រុងមិនអាចនឹងមើលឃើញឡើយ។គ្រីសកាលបើបានឃើញចៅហ្វាយរបស់ខ្លួនគេងញញឹមបែបនេះគេក៏នឹកឆ្ងល់ក្នុងចិត្តតែគេក៏លួចញញឹមតាមចៅហ្វាយដែរ។
<<សង្ស័យថាចៅហ្វាយចេះមានស្នេហាហើយពិតទេ?នេះរកឃើញម្ចាស់បេះដូងហើយឬ?>>នាយនិយាយឡើងម្នាក់ឯងទាំងសម្លឹងមើលទៅស៊ុងហ៊ុនពីចម្ងាយ។នាយធ្លាប់រស់នៅជាមួយស៊ុងហ៊ុនតាំងពីក្មេងៗមកនាយមិនដែលបានឃើញចៅហ្វាយស្រឡាញ់មនុស្សស្រីណាម្នាក់ទេ។មានមនុស្សស្រីច្រើនណាស់ដែលព្យាយាមចូលមករកស៊ុងហ៊ុនប៉ុន្តែគេហាក់គ្មានមនោសញ្ចេតនាមិនដែលបានផ្តល់ក្តីស្រឡាញ់ឲ្យនារីទាំងនោះដែរ ជាពិសេសគេមិនដែលមានស្នាមញញឹមបែបដែលមានក្តីសុខបែបនេះទេ។តែថាបើស៊ុងហ៊ុនស្រឡាញ់ក្មេងស្រីដែលរាំតាមរង្គសាលនោះពិតមែនតើនឹងមានអ្វីកើតឡើង?គិតដល់ត្រឹមនេះនាយបារម្ភថាអ្នកស្រីស៊ិរ៉ាមិនព្រមឲ្យស៊ុងហ៊ុនស្រឡាញ់គ្នាក្រៅពីមនុស្សដែលគាត់រៀបចំឲ្យដាច់ខាត។

You've reached the end of published parts.

⏰ Last updated: May 09, 2022 ⏰

Add this story to your Library to get notified about new parts!

តំណែងបេះដូង~💓🥀Where stories live. Discover now