យេីងក្រលេកមេីលសកលវិទ្យាល័យមួយដែលមានអាគារខ្ពស់ៗនិងទីធ្លាធំទូលាយ សំបូរទៅដោយសិស្សពូកែនិងពោរពេញដោយគ្រូមានសមត្ថភាព សាលានេះទោះបីជាមានលុយក៏មិនប្រាកដថាចូលរៀនបានដែរ បេីសិស្សណាចង់រៀនត្រូវប្រលងចូលហេីយសាលាតម្រូវអោយលិទ្ធផលប្រលងចេញមកបានពិន្ទុខ្ពស់ទេីបអាចចូលរៀន ។
ពេលនេះជាពេលចេញទៅផ្ទះហើយយេីងក៏ឃើញមានសិស្សពីរនាក់កំពុងតែនៅរៀបចំបោសសម្អាតថ្នាក់ ព្រោះជាវេនរបស់ពួកគេក្នុងចំណោមនោះមានម្នាក់ដែលជាសិស្សច្បងក៏មកជួយពួកនាងដែរជេន: អរគុណបងខៃហេីយដែលមកជួយពួកខ្ញុំកុំអីមិនដឹងពេលណារួចទេ...
ខៃ: មិនអីទេចេះតែជួយគ្នាទៅនិងឆាប់ហើយបានទៅផ្ទះទាំងអស់គ្នា
ជេន: លីឯងប្រញាប់ទៅផ្ទះមិនចឹងហេ៎ លឺថាថ្ងៃនេះផ្ទះឯងមានកម្មវិធីផង ឆាប់ទៅៗ ទីនេះសល់តែតិចទៀតទេរួចហើយ ទុកអោយយើងធ្វើបង្ហេីយពីរនាក់បងខៃចុះ ហាមប្រកែក
លីសា: អឺ..ក៏បានដែរចឹងយើងទៅមុនហើយបាយបាយ👋 បងខៃខ្ញុំទៅសិនហេីយផ្ញើរនាងមេឆ្មារផង
ជេន: នាងស្វាចង្រៃ
ខៃ: មិនអីទេ ឯងទៅចុះ(លីសាក៏ចេញទៅទុកអោយជេននៅរៀបចំពីរនាក់ខៃ)
ខៃជាសិស្សច្បងហើយក៏ជាបងប្រុសជិតខាងរបស់ជេនតាំងពីតូចដល់ធំដែរ នាងបានលួចស្រឡាញ់ខៃយូរហើយតែមិនហ៊ានសារភាព ម្យ៉ាងទៀតពេលនេះមេីលទៅខៃក៏កំពុងមានចិត្តអោយអ្នកគ្រូតន្ត្រីថ្មីដែលទេីបតែចូលធ្វើការក្នុងសាលានេះបាត់ទៅហេីយ នាងមានឈ្មោះថាមីណា
មីណានាងជាគ្រូទេីបតែផ្លាស់មកបង្រៀននៅសាលានេះ នាងស្រស់ស្អាត មានរាងកាយស្រឡូន និងសម្ដីផ្អែម ធ្វើអោយប្រុសណាឃើញហេីយក៏លង់ស្រលាញ់គ្រប់គ្នា រួមទាំងខៃផងដែរ ចំណែកលីសាវិញជាមិត្តភ័ក្ដិរបស់ជេន នាងក៏បានលង់ស្រលាញ់ជេនដូចគ្នា តែនាងមិនទាន់ហ៊ានសារភាពទេខ្លាចបែកបាក់មិត្តភាពរវាងនាងនិងជេន ហើយនាងក៏ដឹងទៀតថាជេនបានលួចស្រឡាញ់ខៃដែលជាសិស្សច្បងផងដែរទេីបនាងរារែកចិត្តបន្តិច

YOU ARE READING
ពិសោធន៍ស្នេហ៍
Romanceជេន: ចឹងយើងមកសាកល្បងទាក់ទងគ្នាទៅ ហើយពួកយើងគ្រាន់តែយកគ្នាជំនួសមនុស្សដែលយើងស្រលាញ់ប៉ុណ្ណោះយ៉ាងមិចដែរ ធ្វើបែបនេះវាអាចកាត់បន្ថយការឈឺចាប់របស់ពួកយើងបានខ្លះ ឯងគិតយ៉ាងម៉េចដែរ(ពាក្យសម្តីរបស់ជេនធ្វើអោយឆេយ៉ុងភ...