"ឈប់ៗបងប្រុសទៅរកលោកអ៊ំមុនចុះទុកខ្ញុំនៅនឹងហើយខ្ញុំចង់នៅលេងជាមួយពួកគេ"ជីមីនពេលចុះពីលើកង់យ៉ុនហ្គីដឹកដៃជីមីនទៅឃ្លាំងដែលនៅខាងក្នុងចំការព្រោះប៉ានឹងបងប្រុសរបស់គេគឺនៅទីនោះ ដើរតាមផ្លូវជីមីនក្រឡេកឃើញក្មេងៗដែលជាមិត្តភក្តិរបស់គេកំពុងលេងដេញចាប់ធ្វើឱ្យជីមីនចញ្ច្រោលចង់លេងដែរ
" អឹម! ទៅចុះលេងនៅជិតៗនេះហើយ អ្នកទាំងអស់គ្នាលេងប្រយ័ត្នផងលឺទេ "យ៉ុនហ្គីក្រលេកឃើញក្មេងៗដែលជាកូនៗរបស់កម្មករនៅទីនេះ ក៏ផ្តាំជីមីននិងឈ្លៀតស្រែកប្រាប់ទៅក្រុមក្មេងៗទាំងនោះផងដែរ
"បាទ/ចាស៎អ្នកប្រុស"
ជីមីនបានចូលលេងជាមួយមិត្តភក្តិរបស់គេទៅឯយ៉ុនហ្គីក៏ដើរទៅមុខបន្តជួយមើលកម្មករជាមួយប៉ានឹងណាមជូន
"អៅ*យ៉ុនហ្គីមកដល់ល្មម ម៉ោះឆាប់មកជួយបងនឹងប៉ាឆាប់ឡើងយើងនឹងប្រមូលផលឈឺរីដឹកចេញនៅថ្ងៃនេះ"ណាជូនកំពុងតែមើលកម្មករកំពុងតែប្រមូលបេះនិងរៀបចំផ្លែឈឺរីដែលមានពណ៌ក្រហមរលោងទុំ
"ល្អណាស់ម៉ោះបងឱ្យកញ្ច្រែងនិងកេសមកខ្ញុំខ្លះមកខ្ញុំនឹងយកទៅរៀបដាក់ឱ្យកម្មករនៅខាងនោះ"យ៉ុនហ្គីនិងគ្រប់គ្នានៅពេលនេះកំពុងតែមមារញឹកម្នាក់ញាប់ដៃញាប់ជើងព្រោះចំការធំយ៉ាងនេះទម្រាំតែរួចរាល់ដឹកចេញទៅបានមានតែល្ងាចម៉ោង5-6ឯណោះ
"ហា៎! ហា៎!ហា៎! ហត់ណាស់អ្នកទាំងអស់គ្នាខ្ញុំ ហា៎!គិតថាឈប់លេងដេញចាប់ទៀតទៅហត់ខ្លាំងណាស់"ក្រោយពីលេងដេញចាប់ឡើងបែកញើសកាក្លាក់><អស់មួយសន្ទុះហើយជីមីនដង្ហើមចង្រឹតដកមិនចង់ដល់គ្នា
"អញ្ចឹងលេងបិតពួនវិញតើយ៉ាងមិចដែរ? វាមិនសូវហត់ខ្លាំងដូចដេញចាប់"ពេលនោះក្មេងស្រីម្នាក់ក្នុងចំណោមពួកគេក៏បាននិយាយឡើង
*តោះៗពួកយើងប៉ាវសុីងសុមទៅ!*
"អា៎~ខ្ញុំជាអ្នកចាញ់ទៅវិញ"ជីមីនស្ញេញធ្វើឱ្យក្មេងៗទាំងអស់គ្នានាំគ្នាសើច
"អញ្ចឹងខ្ញុំបិតភ្នែកហើយរាប់ពី1-10ណាបើអ្នកណាពួនមិនទាន់ទេខ្ញុំចាប់បានមិនខាន"ជីមីនលើកដៃបិតភ្នែកក្មេងៗគ្រប់គ្នានាំគ្នារត់រកពួនគ្រប់គ្នាគៀនគុំផ្កាផងឡើងលើដើមឈើផងរកកន្លែងណាក៏ដោយឱ្យតែលាក់ខ្លួនបានល្អ
YOU ARE READING
ជំនោរត្រជាក់នៅDaegu🍃🌺
Short Story@Trailer "ក្រែងពីមុនប្រាប់ថាស្រឡាញ់យើងនោះអី"YG "កាលពីរមុនខ្ញុំនៅក្មេងតែឥឡូវខ្ញុំធំហើយមិចនឹងដូចគ្នា ហើយបងក៏ប្រាប់ហើយថាបងមិនបានស្រឡាញ់ខ្ញុំដែរ"Jm "ដោយសារតែពាក្យប៉ុន្នឹងឯងក៏បោះបង់ចឹងហេស៎?"ygគំហ៊កដាក់jm កាលគេតាមស្រឡាញ់អត់ស្រឡាញ់គេវិញទេដល់គេឈប់តាមមកធ្វើខ...