ក្មួយប្រុសសំណព្វចិត្ត [ Ep 06 ]

228 24 3
                                    


នាយតូចsoobin បន្ទាប់ពីចប់កម្មវិធីជប់លៀងជាមួយមិត្តភក្តិក៏មកដល់ផ្ទះពេលល្ងាចទៅហេីយ នាយតូចដេីរចូលមកក្នុងផ្ទះដ៏ធំល្វឹងល្វើយទាំងសប្បាយចិត្តដេីរមកដល់កណ្តាលនៃផ្ទះធំភ្លាមក៏លេចឡេីងនូវរូបរាងបុរសម្នាក់ឡេីងមកហេីយក៏ស្រែកហៅនាយតូចដោយសម្លេងមាំស្អក។

" ខានជួបគ្នាយូរហើយប្រុសតូច "

" លោកពូអ៊ុន..វ៉ុន??? " សូប៊ិននិយាយឡេីងដោយភ្ញាក់ផ្អេីល ទោះជាគេដឹងហើយថាថ្ងៃនេះលោកពូរបស់ខ្លួនមកកូរ៉េវិញក៏នាយតូចនៅតែមានអារម្មណ៍ថាភ្ញាក់ផ្អេីលបន្តិចបន្តួច

" ឯងធំលឿនណាស់ យ៉ុនជុនគេពិតជាពូកែចញ្ចឹមពិតមែន " Un Won និយាយស្របពេលដេីរមកឈរជិតនាយតូច ខណៈនោះដែលលោកពូម្នាក់ទៀតក៏បានដេីរចូលមកដល់បោះប្រយោគឌឺដងគ្នាជាមួយUn Wonមួយពព្រិចភ្នែក

" គេជាក្មួយខ្ញុំ ខ្ញុំត្រូវតែចញ្ចឹមគេឲ្យល្អបែបនេះហេីយ.... " យ៉ុនជុនដេីរចូលមកចាប់ទាញដៃនាយតូចឲ្យឈរពីក្រោយខ្លួន យ៉ុនជុនដឹងថាសូប៊ិនខ្លាចUn Wonណាស់មិនហ៊ានសូម្បីតែសម្លឹងភ្នែកចំ

" លោកពូ ខ្ញុំសុំទៅសម្រាកសិនហេីយ " សូប៊ិនចាប់ទាញអាវរាងក្រាសជាប់ ឯយ៉ុនជុនក៏
ងក់ក្បាលបញ្ចាក់ថាទៅចុះ

សូប៊ិនដេីរចេញទៅភ្លាមUn Won ក៏ចាប់ផ្តើមនិយាយឌឺដងទៅយ៉ុនជុនបន្តទៀត។

" សូប៊ិនស្អាតដូចជាម្តាយគេអញ្ចឹង ឯងថាទៅមេីលបេីសិនជាYejuនាងនៅមានជីវិត... " យ៉ិនជុនដែលឈរស្តាប់ឯនេះទ្រាំស្តាប់មិនឲ្យនិយាយចប់ប្រយោគទាន់នោះទេក៏តបបកទៅវិញទាំងមុខខឹងខ្លាំង

" បេីសិនជាបងនៅតែរំលឹកពីYejuទៀត ខ្ញុំនិងមិនអនុញ្ញាតឲ្យបងនៅទីនេះបន្តទេបេីសិនជាអាចបងរកខុនដូរត្រៀមឲ្យហេីយក៏បានដែល " និយាយហើយក៏ឈានជើងដេីរចេញ ប៉ុន្តែក៏ឆ្លៀតថែមមួយប្រយោគទៀត
" ដាច់ខាតកុំរំលឹកពីYeju ចូលមកពាក់ព័ន្ធជាមួយនិងSoobin " និយាយចប់ហើយក៏ដេីរចេញទៅ

" ឆីស...គម្រាមយេីងផងហាស៎? "

+

រាងកាយតូចដេីរចូលមកក្នុងបន្ទប់ភ្លាមក៏ទម្លាក់ខ្លួនដេកទៅលេីពូកហាក់ដូចជាអស់កម្លាំងខ្លាំងបន្ទាប់ពីទៅជប់លៀងជាមួយក្រុមមិត្តភក្តិុយ៉ាងសប្បាយរួចមក។

" ខ្ញុំនៅតែខ្លាចក្រសែភ្នែករបស់លោកពូUn Won...ប៉ុន្តែលោកពូ YeonJunតែងតែចូលមកការពារខ្ញុំជានិច្ច " រាងតូចសូប៊ិនបោះប្រយោគនេះចេញមកដោយបញ្ចេញស្នាមញញឹមនិងថ្ពាល់ខួចចេញមក។ នេះក៏បញ្ជាក់ច្បាស់ហេីយថាយ៉ុនជុនគឺដឹងពីក្មួយប្រុសម្នាក់នេះច្បាសជាងអ្នកណាៗទាំងអស់ YeonJunដឹងពីភាពភ័យខ្លាចរបស់Soobinដឹងពីចំណូលចិត្តរបស់សូប៊ិនហេីយរឹតតែដឹងទៀតថាសូប៊ិនជាក្មេងប្រុសដែលទំរេីសកម្រិតណា...ប៉ុន្តែហេតុតែស្រឡាញ់ទេីប YeonJunមិនខ្វល់ពីចរិករបស់សូប៊ិននោះទេយ៉ាងណាគេនិងការពារហេីយបំពេញរាល់អ្វីដែលសូប៊ិនចង់បានជានិច្ច។

" Soobin Has " គ្រាន់តែឮសម្លេងរបស់លោកពូសំណព្វចិត្តភ្លាម Soobinក៏រហ័សងេីបអង្គុយធ្វេីមុខគួរឲ្យស្រឡាញ់ភ្លាម

" លោកពូមានការអីមែនទេ? " រាងតូចចោទសួរនាយជាពូ

" គ្មានអ្វីទេ ពូគ្រាន់តែចង់មកប្រាប់ឯងថាកុំនៅជិតលោកពូUn Wonពេកអី " យ៉ុនជុនដេីរទៅឈរជិតរាងតូច ហើយក៏ទាញដៃស្រឡូនរបស់រាងតូចមកកាន់ជាប់

" Bin មិននៅជិតស្រាប់ហើយ...ប៉ុន្តែមានរឿងមួយដែល binចង់និយាយ " រាងតូចនិយាយចប់ហេីយក៏អោនទៅក្រោបអោបចង្កេះរបស់រាងក្រាសជាប់ ដែលយ៉ុនជុនឈរឯសូប៊ិនអង្គុយលេីពូក ។

" មានរឿងអី ឯងចង់បានអីមែនទេ "

" Soobin អរគុណលោកពូសម្រាប់ឡានទំ
នេីបមួយនោះ " កាយតូចពេីងមុខឡេីងបន្តិចសម្លឹងមុខរាងក្រាសទាំងញញឹម

" ស្រឡាញ់ទេ? បេីស្រឡាញ់ពូទិញឲ្យមួយទៀតក៏បាន " យ៉ុនជុនតបវិញទាំងញញឹម យកដៃមាំរបស់ខ្លួនអង្អែលក្បាលរាងតូចថ្នមៗ

" ឡានមួយល្មមហើយសម្រាប់ binសុំត្រឹមមានលោកពូចាស់ម្នាក់នេះនៅក្បែរក្មួយរហូតគ្រប់គ្រាន់ហេីយ " សូប៊ិនតបទាំងញញឹមបញ្ចេញថ្ពាល់ខួចទៅកាន់លោកពូរបស់ខ្លួន

To be continued.......

ក្មួយប្រុសសំណព្វចិត្ត [ 𝐘𝐞𝐨𝐧𝐁𝐢𝐧 ]Where stories live. Discover now