ថ្ងៃថ្មី ✨💙
នៅក្នុងបន្ទប់មួយនៃ comdo បង្ហាញអោយឃើញនៅវត្តមានរាងតូចដែរគេងលក់ស្កប់ស្កល់។ ជីវិតគេគឺបែបនេះហើយតាំងពីរៀនចប់វិទ្យាល័យមកម្លេះជីវិតគឺឯកោគ្មានការស្រឡាញ់និងភាពកក់ក្តៅឡើយមើលទៅគេស្ងប់ស្ងាត់ណាស់ពេលខ្លះក៏ចេះតែញញឹមទៅធ្វើខ្លួនដូវមនុស្សរីករាយ (ចំពោះមិត្ត និងអ្នកស្និទស្នាលតែប៉ុណ្ណោះ)។ មិនមែនគេគ្មានគ្រួសារទេគឺមានទាំង ប៉ាម៉ាក់ បង ប្អូន តែគេមិនសូវស្និទស្នាល់ជាមួយទេ តាំងពីតូចដល់ធំមិនដែរលទទួលបាន ក្តីស្រឡាញ់ កក់ក្តៅពីគ្រួសារឡើយ មិនមែនពួកគាត់មិនស្រឡាញ់នោះទេ តែមកពីការស្រឡាញ់មិនស្មើរភាពគ្នាទៅវិញទេ ។
Ring ring....
« ហាឡូ បង subin មានអីមែនទេ » ថេតបទាំងបិទភ្នេក
«មានរឿងថ្មីឯងថតបានទេ ? »
«បាទ បាន មិនអីទេព្រោះគ្មានការងារស្រាប់»
« okay ចឹងចាំបងទទួលជំនួសឯង ហើយកំពុងគេងមែនទេនិង»
«ហិ ហិ បាទ»សើចតិចៗបែបអៀន
«មិនអីទេចឹងកំគេងយូរពេកអីនេះម៉ោង10 យប់ហើយ bye bye ណា»
«bye bye » ថេហ៍គេងដល់ម៉ោង ១២ទើបទៅរកអីញ៉ាំ ងើបពីគេងព្រោះឃ្លានខ្លាំង* skip ⏭
ជុងហ្គុកនេះវិញទើបតែអានរឿងហើយបានដឹងថាខកខ្លួនទៅថត រឿង BL គេក៏ប្រញាប់ call សួរ ហ៊ូសុក ហេតុអីអោយគេថតជាមួយមនុស្សប្រុស គេជាប្រភេទមិនចូលចិត្តមនុស្សប្រុសទន់ជ្រាយឡើយជាពិសេសគឺខ្ទើយ (អោយតែមនុស្សប្រុសមិនចូលចិត្ត gay និយាយតែបែបនិងឯង)។តែប្រកែកយ៉ាងណាក៏មិនបានព្រោះគេជាអ្នកទទួលថតខ្លួនឯងមានតែទ្រាំ(ពេលជួបគេតិចលង់)៣ថ្ងៃបន្ទាប់✨💙
ពេលនេះគឺថេយ៉ុងកំពុងនៅកន្លែង ថតរូបសម្រាប់រឿងថ្មី ជុងហ្គុកក៏មកដូចគ្នាដែរ ។ ថែហ៍មកដល់ក្រមការងារបានអោយទៅផ្លាស់សម្លៀកបំពាក់មុនតែមេឃក្តៅពេកគេក៏ងួតទឹកបន្តិចទៅណាមួយគេមកលឿនផងមិនអីទេ។ បន្តិចក្រោយមកជុងហ្គុកក៏មកដល់_
«សួួរស្តី បងប្រុស»
« អ្ហឹម មកហើយទៅផ្លាស់សម្លៀកបំពាក់ទៅ» ហ៊ូសុក ថ្ងៃនេះគេមកមើលដោយផ្ទាល់
«បាទ» ថាហើយក៏ដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់វាមាន២ បន្ទប់គេក៏ដើរចូលបន្ទប់ទី១ទៅព្រោះគ្មានអ្នកនែនាំផង
« អុះ .. សុំទោសផងអ្នកនាង » ជុងហ្គុកបើកទ្វាចូលក៏ ឃើញថេយ៍ចេញមកតែម្តងគេពាក់អាវឃ្លំ ចេញមកព្រមទាំងទទូ កន្សែងជួតសក់ទើបជងហ្គុកស្មានតែជាស្រី
«អេហ..រកប្រាប់មិនទាន់យើងប្រុសទេតើឡប់មែន» ព្រោះតែរវល់ជូតសក់ទើបមិនចាប់អារម្មណ៍ថាមានមនុស្សចូលមក ។ ថាហើយក៏រៀបចំខ្លួនចេញមកក្រៅ
ជុងហ្គុកក៏មកបន្ទប់មួយទៀតហើយពួកគេក៏ផ្លាស់សម្លៀកបំពាក់ដែរ បុគ្គលិកយកអោយ។
កន្លែងថត_
«រៀបចំអស់ហើយមែនទេចឹងចាប់ផ្តើមថតទៅ ប្អូនទៅហៅពួកគេមក »ហ៊ូសុកប្រាប់បុគ្គលិកអោយទៅតាម tae និង jungkook
«មកហើយចាស់» jungkook មកមុនហើយtae ដើរតាមក្រោយមើលទៅទឹកមុខពួកគេដូចមិនស្រួលសោះម្នាក់ៗ សំឡក់គ្នាទៅមក មិនដឹងថាកើតអ្វីទេ ។
« តោះចូលកន្លែងទៅ tae Jung » ពួកគេចាប់ផ្តើមថត ហើយប្តូរសម្លៀកបំពាក់ពីមួយឈុតទៅមួយឈុត ប្លង់និមួយៗ សុទ្ធសឹងតែ sweet ទាំងអស់។ ថតចប់ហ៊ូសុកបានប្រាប់ពួកគេថាថ្ងៃស្អែកត្រូវទៅសាលាអោយពួកគេមកជុំគ្នានៅទីនេះហើយឡើងឡានទៅជាមួយគ្នាតែម្តង។
<មូលហេតុដែរពួកគេមើលមុខគ្នាបែបនេះក៏ព្រោះតែពេលផ្លាស់សម្លៀកបំពាក់ហើយពួកគេចេញមកជួបគ្នា>
«ស្មានតែស្រីកាពិតជាប្រុសខំតែសំទោស» jungkook ពេលឃើញរាងតូចហើយក៏និយាយឌឺដងអោយតែម្តង (ទាំងធ្វើជាភ្លេចថាខ្លួនឯងទេដែរខុសនោះ)ខ្លួនជាប្រុសសោះមិនប្រាប់តែអែងនេះខំតែភ័យ ។តែថាមើលចុះគេស្អាតណាស់ស្អាតជាងស្រីទៅទៀតគ្រាន់តែសក់ខ្លី
«ស្អីគេ អឺអើរតែខ្លួនឯងចូលបន្ទប់ខុស ក៏ខ្លួនឯងស្មានតែម្នាក់ឯងហើយមកបន្ទោសគេទាំងដែរចូលបន្ទប់មិនមើលខ្លួនឯងទៅវិញ ទោះប្រុសក៏សំទោសដែរមិនចេះសិលធម៌ក្នុងការរស់នៅទេហេសដែរបើកទ្វាបន្ទប់គេនោះ» ថេយ៍តបទៅវិញទាំងខឹង ឡប់តែឯងបានគេមិនប្រកាន់ហើយនៅមករញ៉េរញៃអីទៀត។ដំបូងថាចេញមកវិញប្រាប់គេថាខ្លួនជាប្រុសហើយមិនប្រកាន់រឿងដែរចូលបន្ទប់ខុសហើយតើ តែបែរជាចេញសំដីបែបនេះទៅវិញ។
«ជាប្រុសដូចគ្នាគ្មានអីខូចខាតផងសំទោសធ្វើអី»jungkook
«តែយ៉ាងណាក៏ខុសដែរ មិនសំទាសហើយបែរជាមកឌឺដងអោយគេបែបនេះល្អណាស់មែនទេ?»tae
«ត្រូវហើយ»jungkook តបទៅវិញធម្មាតគេមិនសូវនិយាយច្រើនទេតែពេលជួបរាងតូចដែរពូកែញេញនេះគេក៏តបតទៅវិញដើម្បីយកឈ្នះចាញ់ទៅវិញ
«ឆ្គួតបំផុតហើយលើលោកនេះមានមនុស្សដូចលោកប៉ុន្មានអ្នកទៅ»ថេយ៍តបទៅវិញខឹងមែនទែនមនុស្សស្អីបែបនិង
កំពុងឈ្លោះសុខៗបុគ្គលិកក៏មកហៅទៅក្រៅ ។
* Skip ⏭
ស្អែកឡើងពួកគេមកដល់ កន្លែងថតម្សិលមិញដើម្បីទៅទាំងអស់គ្នាព្រោះរឿងនេះថតទាក់ទងជីវិតតួឯក ក្នុងពេលនៅរៀន (បែបស្នេហាសិស្សវិទ្យាល័យអីបែបនិង)
«ហឹសតាមពិតឡានរបស់អាម្នាក់និងសោះ មុខមាត់ស្អាតបាទតែចារឹកអន់ធ្វើខុសមុនដែរសំទោសយ៉ាប់ពិតមែនមនុស្សអីចរិកបែបនិង» tae គិតក្នុងចិត្តម្នាក់ឯងមិនយល់ថាមានមនុស្សចរិកអន់ថ្នាក់នេះសោះ ។To be continued 💜✨