អតីតកាល
Ep24: ប៉ះប៉ូវភាពឈឺចាប់
៚ក្រោយពីស្តាប់រឿងរបស់ Yoongi នឹង Taehyung ពីលោក Min នឹងអ្នកស្រី Min ហើយ Jimin ក៏មានអារម្មណ៍ថារអៀសខ្លួនព្រោះកន្លងមកគេមើលនាយក្នុងផ្លូវអាក្រក់ទោះប៉ារបស់គេនិយាយយ៉ាងម៉េចក៏មិនជឿដែលពេលដឹងថា Yoongi ជាមនុស្សល្អទើបដឹងខ្លួន។
៚1 សប្តាហ៍កន្លងផុតទៅ
៚Taehyung នឹង Jungkook ក៏និយាយយល់គ្នាខ្លះព្រោះ Jungkook មិនធ្វើដូចមុនទេគេបារម្ភពី Taehyung ណាស់សឹងតែទំនេរមួុយនាទីក៏គេមកផ្ទះរក Taehyung ដែរ។
«លោកបើខ្ញុំមានកូនលោកថាលោកជួយប៉ាខ្ញុំមែនទេ? ឥឡូវខ្ញុំសូមឲ្យលោកជួយលោកប៉ារបស់ខ្ញុំមុនសិនបានទេ?» Taehyung កំពុងអង្គុយញុំាអាហារពេលល្ងាចជាមួយ Jungkook នៅក្នុងបន្ទប់អាហារ។ Taehyung គេចង់សូមឲ្យ Jungkook ជួយយកប៉ាគេទៅវះកាត់មុនហើយគេនឹងនៅជាមួយនាយរហូតដល់គេមានកូនឲ្យនាយ។ កាលដែលគេសូមព្រោះ Yoongi បាននិយាយថាជំងឺប៉ារបស់គេបើទុកបន្តទៀតនឹងដល់ដំណាក់កាលទី 2 ហើយវាពិបាកព្យាបាលជាងដំណាក់កាលទី 1 ទៀត
«លោកប៉ារបស់ Tae គាត់យ៉ាងម៉េចហើយ? » Jungkook សួរទាំងបារម្ភគេចង់ប៉ះប៉ូវសង Taehyung នូវការឈឺចាប់វិញទើបគេព្យាយាមនៅជាមួយ Taehyung ឲ្យបានច្រើន
«លោកប៉ាគាត់មិនអាចទុកជំងឺនេះបានទៀតទេ» Taehyung ក៏មិនថ្វីដែលព្រោះគេសង្គេតឃើញ Jungkook ខុសពីមុនឆ្ងាយណាស់
«ចាំបងឲ្យកូនចៅជួយប៉ារបស់ Tae ទៅព្យាបាលចុះ កុំបារម្ភអី» Jungkook គេបានផ្លាស់ប្តូរសព្វនាមរបស់ខ្លួនហៅថា«បង» នឹងហៅឈ្មោះរបស់រាងតូចថា«Tae» ចាប់តាំងពីថ្ងៃដែលគេមកពីផ្ទះប៉ារបស់គេម្លេះ
«អោយតែលោកព្យាបាលប៉ាខ្ញុំបាន ទោះលោកត្រូវការអ្វីក៏ខ្ញុំឲ្យដែរ» Taehyung គេមិនស្តាយអ្វីទាំងអស់ឲ្យតែប៉ារបស់គេត្រឡប់មកដូចដើមវិញ
«មិនអីទេ ទុកថាបងសងនូវភាពឈឺចាប់ដែលបងធ្វើដាក់ Tae កន្លងមកចុះ» Jungkook គេចំណាយពេលវេលាជាមួយមនុស្សល្អពិតជាមិនខាតពិតមែន។ Taehyung បានជួយផ្ទះរបស់គេច្រើនណាស់ជួយសំអាត ជួយអំបោសលាង ជួយថែរក្សាថ្វីត្បិតតែវាជាការងារតូចតាចពិតមែនតែ Taehyung ធ្វើបានល្អណាស់
YOU ARE READING
«អតីតជាតិ» (END)
ActionJK:ខ្ញុំបានជួបមនុស្សល្អហើយតែខ្ញុំមើលមិនឃើញ ខ្ញុំត្រូវបាត់បង់គេទើបខ្ញុំដឹងខ្លួន។ YG: គេនៅខ្ពស់ណាស់ខ្ញុំមិនហ៊ានប្រាថ្នាទេ។ TAEKOOK 🐯💜🐰 JK TOP 💗🐰 Created by: Xenna sey