ក្តីស្រឡាញ់ដែលផ្តល់ឲ្យគ្នា វាប្រៀបដូចជាមិត្តភក្តិយ៉ាងចឹង ប៉ុន្តែអ្នកណាទៅដឹងថាខ្ញុំមិនដែលទុកគេជាមិត្ត តែគឺវាលើសពីពាក្យថាមិត្តតែ...ខ្ញុំមិនហ៊ានសារភាពទេ ព្រោះខ្លាចថាគេ មិនស្រឡាញ់ខ្ញុំដូចដែលខ្ញុំស្រឡាញ់គេ ខ្លាចថាគេនឹងស្អប់ មិនខ្វល់ខ្វាយនឹងខ្ញុំ បើបែបនោះមែនខ្ញុំសុខចិត្តលាក់ទុកវាក្នុងចិត្តតែម្នាក់ឯងវាល្អជាជាងៈ((.....សួរស្តីអ្នករាល់គ្នា! ខ្ញុំឈ្មោះថាចន ជុងហ្គុក ជាសិស្សឆ្នាំទី២ ផ្នែកគ្រប់គ្រងជំនួញនិងពាណិជ្ជកម្ម រាល់ថ្ងៃខ្ញុំមានមិត្តភក្តិម្នាក់ដែលគេជិតស្និតនឹងខ្ញុំតាំងពីតូច ប៉ុន្តែគ្មានអ្នកដឹងនោះទេថាខ្ញុំមិនដែលបានចាត់គេទុកជាមិត្តសូម្បីម្តង ដូចដែលអ្នកកំពុងគិតចឹង ខ្ញុំលួចស្រឡាញ់គេតាំងពីក្មេងមកម្ល៉េះ ហាសហា! វាដូចជារឿងកំប្លែងរវាងស្នេហាកូនក្មេងមួយតើមែនទេ? ខ្ញុំតែងតែចង់សារភាពប្រាប់គេគ្រប់ពេលនឹង ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយបំផុតនោះគឺ.....
«អាគុកហ៎ា...! ហឹកៗ វាក្បត់យើងទៀតហើយ ហឹកៗ យើងឃើញវាដេកជាមួយស្រី ហឹក យើងស្អប់វាណាស់ យើងវាមិនល្អឬ? ហឹក បានវាក្បត់យើងម្តងហើយម្តងទៀត ហឹក យើងស្អប់ៗៗៗៗ ស្អប់វាខ្លាំងណាស់ អឹកៗ ហឹកមើលចុះសូម្បីតែហែងក៏លែងចង់និយាយមួយអញហើយមែនហាស៎ បានមិននិយាយរកអញចឹងហ៎ាស អញហៅហែងមកជួយគិតហាស៎ មែនឲ្យហែងមកអង្គុយមើលមុខអញចឹងទេ ហឹកៗ!»ថេយ៉ុងដែលជាមិត្តជិតស្និតរបស់រាងក្រាស់ជុងហ្គុកនិយាយឡើងទាំងយំបណ្តើរ និយាយបណ្តើរ ផឹកបណ្តើរ ដោយសារតែប្រុសបោកអាស៎ចាឡំ ដោយសារតែអ្នកជាសង្សារផិតក្បត់លួចទៅដេកជាមួយស្រីផ្សេង
«វាល្អប៉ុណ្ណាហាស៎ថេយ៍ ! បានជាឯងស្រឡាញ់វាខ្លាំងម្ល៉េះ? ទើបឯងតែងតែលើកទោសឲ្យវាគ្រប់ពេលទោះវាធ្វើខុសប៉ុន្មានដងក៏ឯងមិនដែលខឹងនឹងវាដែរ ហេតុអ្វីថេយ៍? ហេតុអីឯងមិនព្រមជ្រើសរកអ្នកផ្សេងដែលល្អជាងវាទៅ? សូមអង្វរកុំទៅស្រឡាញ់វាទៀតអី យើងមិនចង់ឃើញឯងយំដោយសារអាចង្រៃនោះទៀតទេ» មែនខ្ញុំពិតជាចង់និយាយថាខ្ញុំស្រឡាញ់គេណាស់ ប៉ុន្តែខ្ញុំនៅតែមិនអាចនិយាយវាចេញមកដដែរ