នៅក្នុងថ្នាក់មួយនៃវិទ្យាល័យដ៏ល្បីឈ្មោះនៅប្រទេសកូរ៉េខាងត្បូង ពេលនេះកំពុងមានការជជ្រែកគ្នាយ៉ាងសប្បាយ អីយ៉ាៗ! ឮមកល្ហៀកៗថា សាលានឹងមានការចុះទស្សនកិច្ចនៅក្នុងព្រៃទៀតផង
<នែ៎ យើងឮមកថា អាទិត្យក្រោយសាលានឹងធ្វើចុះកម្មសិក្សា បោះតង់នៅក្នុងព្រៃទៀតផង ឮមកថាទៅប្រហែលទៅ3ថ្ងៃ ហួយយើងចង់ទៅដល់ហើយ> jimin ដែលមានមាឌល្អិតតូច តឿបន្តិចតែស្អាតដូចមនុស្សស្រីចឹង ចាប់និយាយឡើងទាំងសប្បាយចិត្ត ព្រោះបានទៅដើរលេងនឹងណា<ហ៊ើយ កុំថាតែឯង អញក៏ចង់ទៅដែលមិនដឹងជាសប្បាយមិចទេហ៎ា >taehyungដែលជាមិត្តក៏តប ហើយម្នាក់នេះណាស្អាត ស្អាតដូចjiminចឹង បើរូបរាងមុខមាត់អីណា ស្រីមួយចំនួនសុំខ្មាស់ម៉ង
< ហ៎េ មែនហើយកាថេ អញឮមកថា សិស្សច្បងjungkook នឹងមិត្តរបស់គាត់yoogiក៏ទៅដែរណាឯង >jimin
<នែ មែនក៏អីហ៎ាស! បើមែនណា ចាំមើលចុះលើកនេះយើងមិនឲ្យសិស្សច្បងជុងរួចខ្លួនទៀតទេ>taehyung ញញឹមចុងមាត់ដូចជាកំពុងត្រៀមនៅគម្រោងអ្វីមួយចឹង
<នែ! អាស្វាហែងចង់ធ្វើស្អីហ៎ាស> jimin
<តែដល់ថ្ងៃហែងគង់នឹងដឹងទេ>taehyungញញឹមចុងមាត់
កន្លងមកមួយសប្តាហ៍ វាក៏ដល់ថ្ងៃដែលសិស្សគ្រប់គ្នាត្រូវចុះកម្មសិក្សានៅក្នុងព្រៃហើយ ។ ម្នាក់ៗប្រញាប់ ញាប់ដៃញាប់ជើង រូតរះរៀបចំបោះតង់ឲ្យរួចរាល់ អ៎េ តែថាលោកនាយកកំពុងនិយាយអីជាមួយសិស្សនឹង<តង់បានបោះរួចរាល់ហើយ ឥឡូវយើងមកចែកអ្នកសិន តើអ្នកណាត្រូវគេងជាមួយអ្នកណា ហើយស្រីនាំគ្នាចាប់ដៃគូរគេងជាមួយគ្នាចុះ សម្រាប់ប្រុសៗ បើនរណាចង់សម្អាតខ្លួនក៏អាចទៅងូតទឹកធ្លាក់នៅមិមឆ្ងាយពីទីនេះប៉ុន្មាន តែទៅត្រូវមានគ្នា ប្រយ័ត្នវង្វេងយល់ទេ>លោកនាយកនិយាយឡើងរៀបរាប់ប្រាប់គ្រប់គ្នា
<បាទយល់ហើយ>សិស្សៗឆ្លើយឡើងព្រមគ្នា
<ល្អចឹងនាំគ្នាទៅសម្រាកចុះនេះក៏យប់ហើយដែរ ស្អែកត្រូវភ្ញាក់ពីព្រលឹមផង>
<បាទ / ចា៎ លោកនាយក>
សិស្សគ្រប់គ្នាក៏ទៅសម្រាករាងៗខ្លួន ព្រោះស្អែកត្រូវមានបេសកកម្មបន្តទៀត
ព្រឹកព្រលឹមស្រាងៗ សិស្សគ្រប់គ្នាក៏ត្រូវភ្ញាក់រៀបចំខ្លួន ព្រោះត្រូវមានបេសកកម្មដែលខាងសាលាបានដាក់ឲ្យ