ផ្តើមរឿង!អារម្មណ៍របស់ខ្ញុំចំពោះអ្នកគឺជាការស្រលាញ់!ការស្រឡាញ់ដែលមិនអាចផ្លាស់ប្ដូរជារៀងរហូត។
ទឺតៗៗ*សំឡេងនាឡិការោទ៍បានបន្លឺឡើងក្នុងបន្ទប់ដល់ធំមួយរបស់កម្លោះតូចស៊ាវចាន់យើងនេះឯង....
នាយក៏មិនបាននៅយូរទេ ក៏ក្រោកមកបិទទៅ ទាំងអារម្មណ៍មិនសូវល្អប៉ុន្មានគឺថាជ្រួញចញ្ចើមទាំងព្រឹកតែម្ដង....
«តើគេពិតជាមិនចូលចិត្តខ្ញុំពិតមែន?»
រាងតូចគ្រាន់តែក្រោកមកភ្លាមក៏ក្រឡេកមើលប្រអប់កាដែលនៅលើក្បាលគ្រែរបស់នាយនោះនឹងចោទជាសំនួរសួរខ្លួនឯងភ្លាមហើយក៏ស្រមៃទៅដល់យប់មិញ...
ស៊ាវចាន់អាយុ 17 គ្រួសាររបស់នាយក៏ធូរធារណាស់ដែល(តែមិនមែនសដ្ឋីទេ)និយាយពីសម្រស់វិញនាយតូចម្នាក់នេះស្អាតមិនចាញ់នារីៗប៉ុន្មាននោះទេ....
!!យប់មិញ!!
រាងតូចបោះជំហានចូលទៅក្នុងក្លិបដល់ធំមួយកន្លែងនៃប្រទេសចិនជាមួយនឹងស្នាមញញឹមដល់ស្រស់ស្អាតរបស់នាយភ្ជាប់ជាមួយកាដូតូចមួយកាន់នៅក្នុងដៃរបស់នាយ.....
វត្តមានរបស់នាយក៏ទាក់ទាញការចាប់អារម្មណ៍របស់អ្នកនៅក្នុងក្លឹបមិនស្ទើរដែរ មូលហេតុគឺដោយសារឥទ្ធិពលសម្រស់របស់នាយ..
ឃើញមកក្លឹបទាំងញញឹមបែបនេះមិនមែននាយមកធ្វើអីទេ គឺថាថ្ងៃនេះជាថ្ងៃកំណើតរបស់សិស្សច្បងសំណប់ម្នាក់របស់នាយ ទើបនាយញញឹមស្រស់បែបនេះ...
«សង្ឃឹមថាសិស្សច្បងនិងចូលចិត្តកាដូររបស់ខ្ញុំទៅចុះ»
ដើរមកដល់មុខបន្ទប់ViPរបស់ក្លឹប ក៏ជាបន្ទប់ដែរអ្នកទាំងអស់គ្នាកំពុងតែរីករាយនៅខាងក្នុងនោះ នាយតូចពោលឡើងតិចជាមួយនឹងស្នាមញញឹម រៀបនឹងបើកទ្វារចូលទៅហើយ តែបែរជាបញ្ឈប់វិញដោយសារ.....
«បង...បងមិនបានស្រឡាញ់ស៊ាវចាន់នោះទេ!»
ស្នាមញញឹមមុននេះត្រូវរលាយបាត់ដោយសារសំដីរបស់ម្ចាស់ខួបដែលនៅខាងក្នុងនោះបាននិយាយមុននេះ...
វ៉ាង អ៉ីបូ អាយុ19 ជាមិត្តស្និទ្ធស្នាលរបស់នាយតូចស៊ាវចាន់តាំងពីតូច ហើយកក៏មនុស្សដែលចាន់លួចស្រលាញ់តាំងពីតូចផងដែរ....