TAEKOOK4EVER

374 27 0
                                    

  ធាតុអាកាសនៅកូរ៉េពេលនេះចុះត្រជាក់ខ្លាំងធ្វើឲ្យអ្នកដែលកំពុងតែគេងអោបគ្នាសឹងតែបេះមិនចេញ ព្រោះតែរាងកាយរបស់ម្នាក់ៗត្រូវការកម្តៅ! មាំតូចគេងកើយដៃមាំធំឯមាំធំក៍ដាក់ដៃអោបមាំតូចណែន។

< ជុងគុក! អូនឃ្លាន! > ថេយ៉ុង ហាមាត់ហៅ ជុងគុក
ទាំងមិនទើបអស់ងងុយ មុខនិងដឹងតែប្រើឲ្យ ជុងគុក ទៅធ្វើបាយឲ្យខ្លួនញាំទៀតហើយ ចំណែក ជុងគុក វិញឮហើយ តែមិនខ្ជីក្រោកហើយថែមទៀតអោបណែន ថេយ៉ុង ថែមទៀត

< ជុងគុក! ហៅអូនហៅទេ? > ថេយ៉ុង ដកមុខចេញពី ជុងគុក បន្តិចក៍ឃើញថា ជុងគុក បើកភ្នែកមួយមើលមកគេ តែមិនខ្ជីក្រោក ជុងគុក នេះដល់តែគេជំទាលទើបស្ទុះលឿនដូចម៉ាស៊ីន

< ជុន ជុងគុក!!!!! >

< ងូតទឹកទៅចាំបងធ្វើឲ្យ > ជុងគុក ពត់ខ្លួនចុះពីឡើងគ្រែដើរសំដៅមកផ្ទះបាយ អោនរកមើលរបស់ធ្វើឲ្យ ថេយ៉ុង
ជុងគុក ដាក់សាច់ចម្អិននិងរៀបចំរៀបចានទុកដាក់ចាំ ថេយ៉ុង ចេញពីងូតទឹកវិញញាំល្មម! មួយសន្ទុះក្រោយមក ថេយ៉ុង ក៍ដើរចេញពីបន្ទប់ជាប់ជាមួយកន្សែងពោះគោនិងលើកដៃញីសក់ដែលសើមបន្ទាប់ពីកក់ហើយ ដៃចាប់ទាញកៅអីមកអង្គុយចុះ ស្របពេលដែល ជុងគុក លើកម្ហូប មកដាក់នៅលើតុល្មម

< ញាំទៅ! ទុកឲ្យបងអ្នកជូតសក់ឲ្យ > ជុងគុក ចាប់កន្សែងពីដៃ ថេយ៉ុង យកមកញីដោយទុកឲ្យ ថេយ៉ុង ញាំឲ្យស្រួល

< ថេយ៉ុង ថ្ងៃនេះអូនទំនេរទេ? >

< ទំនេរ! អូរ!! ត្រូវហើយថ្ងៃនេះយើង live ល្អទេ? > ថេយ៉ុង គេទើបតែនឹកឃើញថាខាន Live និយាយលេងជាមួយនិង Fan គេយូរដែលហើយ ក៍ព្រោះតែគេនិង ជុងគុក គឺរវល់ដូចគ្នាហើយថ្ងៃនេះទំនេរពីថ្ងៃចុងសប្ដាហ៍

< ពួកគេប្រហែលជានឹកពួកយើងស្លាប់ហើយ! > ជុងគុក ទាយដឹងថាអ្នកគាំទ្រពួកគេច្បាស់ជាទន្ទឹងរង់ចាំពួកគេទាំងពីរនាក់ខ្លាំងណាស់ហើយ ព្រោះតែពួកគេមិនបាន online លើ Social សោះ

< អូនទៅរៀបចំខ្លួនសិន! > ថេយ៉ុង ស្ទុះចុះពីកៅអីចូលទៅបន្ទប់ ដើម្បីរៀបចំខ្លួនបើក live ចំណែក ជុងគុក ក៍ប្រមូលចានយកទៅលាង និយាយទៅការងារស្រី្តមេផ្ទះគឺជារបស់ ជុងគុក ទាំងអស់

You've reached the end of published parts.

⏰ Last updated: Nov 07, 2022 ⏰

Add this story to your Library to get notified about new parts!

Taekook forever Where stories live. Discover now