នាពេលរាត្រីសម្លេងខ្យល់បក់បោកមេឃកំពុងបង្ករព្យុះរភ្លៀង សម្លេងសម្រិបជើងមនុស្សប្រុសម្នាក់ដែលកំពុងដើរសម្ដៅទៅកាន់ផ្ទះតូចមួយជាប់បឹង
« អ្ហឹសៗ ... អ្ហាសៗ ... ខ្លាំងឡើងមកបងសម្លាញ់ » សម្លេងថ្ងួចថ្ងូរមនុស្សស្រីប្រុសដែលកំពុងបង្កើតសង្គ្រាមលើគ្រែក្នុងបន្ទប់ងងឹតនោះ
ប្រាវ ...
« ស្រីផិតក្បត់ ! » លោកគីម ជាប្រធានក្រុមហ៊ុនអចលនទ្រព្យដែលធំជាងគេក្នុងប្រទេសកូរ៉េ
« លោកបង !! » គីម លីននី ជាប្រពន្ធរបស់លោកគីម សមច្បាប់ពេលនេះនាងកំពុងមានស្អីៗជាមួយជំនិតខ្លួនឯង
« លោកម្ចាស់ » ជំនិត នឹង លីននី ក៏ប្រញាប់ចែកជើងគ្នាប្រមូលសម្លៀកបំពាក់មិនខ្វល់ថាដល់ទិសដៅឬនៅទេ
« ខ្ញុំខំអាណិតស្រលាញ់ពួកឯងណាស់តែ ពួកឯងក្បត់ខ្ញុំ » លោក គីម និយាយទាំងតឹងសរសៃក គាត់ខឹងខ្លាំងណាស់ចង្វាក់បេះដូងក៏លោតញាប់
« លោកបងស្ដាប់ខ្ញុំសិន ហ្ហឹកៗ » លីននី ក៏ស្ទុះទៅអោបលោក គីម
« កុំយករាងកាយដែលស្មោកគ្រោកនាងមកប្រឡូកប្រឡាក់នឹងខ្ញុំទៀត » លោក គីម ក៏ច្រាន លីនីន ទៅម្ខាងមួយទំហឹង
« លីននី អូនយ៉ាងមិចហើយ » ជំនិតដែលមានឈ្មោះថា ម៉ារ៉ាន់ ក៏ស្ទុះទៅជួយលើក លីននី
« ស្រលាញ់គ្នាណាស់ន៎ ពួកអាសង្កូវក្នុងសាច់ »
« ជ្រុល ជាលោកបងមកឃើញហើយខ្ញុំក៏ប្រាប់បងតាមត្រង់ចុះ ខ្ញុំមិនបានស្រលាញ់លោកបងសូម្បីតែតិចរៀបការមកនៅផ្ទះនេះព្រោះតែទ្រព្យសម្បត្តិលោកបងតែប៉ុណ្ណោះ ផាំង ! » លីននី និយាយមិនទាន់ចប់ផង លោកគីម ក៏យកកាំភ្លើងមកបាញ់ចំដើមទ្រូងរបស់នាងធ្វើអោយនាងស្លាប់ភ្លាមៗ
« លីននី ! » ម៉ារ៉ាន់ តក់ស្លុតណាស់ លីននីជាមនុស្សដែលគេស្រលាញ់បំផុតតែបែរជាឈរមើលមនុស្សខ្លួនស្រលាញ់ស្លាប់នឹងមុខ
« ផាំង ! ផាំង » សម្លេងគ្រាប់កាំភ្លើងចេញពីកាំភ្លើងក្នុងដៃរបស់លោក គីម បម្រុងនឹងបាញ់ ម៉ារ៉ាន់ ម្នាក់ទៀតតែ នាយក៏រត់យករួចខ្លួនលោតចេញតាមបង្អួចដោយត្រូវរបួសដៃស្ដាំជាទម្ងន់
« លីននី ហ្ហឹកៗ ... » លោក គីម សម្លឹងមើលទៅសាកសពប្រពន្ធដែលលោកសម្លាប់ផ្ទាល់ដៃ ណាលោកមានជំងឺខ្សោយបេះដូង ឡើងឈាម វាបង្ករគ្រោះថ្នាក់ដល់លោក គីម ណាស់ ។ ដៃម្ខាងខ្ទប់ទ្រូងរបស់ខ្លួនឯង ដៃម្ខាងវាទៅរកប្រពន្ធព្រោះលោក ស្រលាញ់លីននីខ្លាំងណាស់ ដោយជំងឺធ្វើទុក្ខខ្លាំង លោក គីម ក៏សន្លប់ភ្លាមៗក្បែរ លីននី
« ហ្ហឹកៗ ... ប៉ាម៉ាក់ ... ហ្ហឹកៗ » គីម សូយ៉ុង ដែលក្មេងប្រុសអាយុ ១៤ ឆ្នាំ អាចដឹងគ្រប់រឿងគេដឹងថាម៉ាក់គេក្បត់ប៉ាគេយូរមកហើយ ព្រោះម៉ាក់គេមិនដែលស្រលាញ់គេមើលថែគេទេ ផិតក្បត់អោយគេឃើញនៅនឹងមុខ ក៏មាន ពេលនេះម៉ាក់ក៏ស្លាប់ប៉ាមិនដឹងយ៉ាងណាគេរងសម្ពាធផ្លូវចិត្តណាស់
YOU ARE READING
រឿង ពន្លឺស្នេហ៍ចាំងដំបៅបេះដូង 🥀❤️ ( សូយ៉ុង / យូជីន)
Short Storyមនុស្សស្រីក្នុងលោកនេះសុទ្ធតែជាមនុស្សអាក្រក់ក្នុងវចនានុក្រមរបស់ តួឯកប្រុសព្រោះតែរឿងអតីតកាលមនុស្សជាទីស្រឡាញ់រួមទាំងអ្នកដែលមានឈ្មោះថាម្ដាយធ្វើអោយគេខ្លាចរអាលមនុស្ស ។ តួឯកស្រីជាមនុស្សស្លូតត្រង់ ជាមនុស្សដែលមានបេះដូងបរិសុទ្ធមើលឃើញពិភពលោកទាំងមូលពណ៌ស...