ភាគ១

45 3 0
                                    

១.( របងក្រោយ? )

...

" Hwang Dongki "
" Yun Jangoo "
" Kim Taehyung "

" Kim Taehyung ...! "
" ផ្លាច់!! "
" អូយ! " កម្លោះជើងល្អភ្ញាក់ព្រើត ហៅព្រលឹងបួនដប់ ដែលអណ្តែតត្រសែតតាមវេហារបស់ខ្លួនមកវិញ បន្ទាប់ពីស៊ីមួយដៃរបស់មិត្តខ្លួន។
" ដល់ឈ្មោះវាហើយ វានៅភ្លឹកដល់ណាទៀត? " អ្នកដែលជាមិត្តបន្ទរ។
កម្លោះឆោមល្អ ផ្ទៃមុខសរលោង រោមភ្នែកកោង ង ច្រមុះស្រួចដូចកូនកាត់ កែវភ្នែកមុតដូចខ្លា ដែលមាននាមថា Kim Taehyung នោះ បែរជាធ្វើមុខភ្លឹសៗហាក់មិនទាន់អស់ស្រងល់នឹងរឿងអ្វីមួយ មួយសន្ទុះ ទើបនាយភ្ញាក់ក្រញ៉ាង ស្រវ៉េស្រវ៉ារកសៀវភៅយកឲ្យលោកគ្រូពិនិត្យ ដើម្បីដាក់ពិន្ទុប្រចាំខែ។
" ហើយអញ! មិនដឹងវានឹកដល់ប្រុសស្អាតណាខ្លះទេ បានជាព្រលឹងវាមិននៅក្នុងខ្លួនសោះ!..."ក្រមុំរូបស្រស់ ថ្ពាល់ប៉ោងរលោង បបូរមាត់ក្រពុំ ល្អមិនចាញ់កម្លោះ Taehyung ដែលមាននាមថា Mori ថាឲ្យនាយទាំងសម្លក់តាមទម្លាប់ស្និទ្ធស្នាលបែបមិត្តរាប់ឆ្នាំរបស់ខ្លួន ។
" នឹកប្រុសស្អីវា! "នាយTaeតប ទាំងសម្លក់ថ្មែរវិញស្មើដៃគ្នា ហើយនាយក៏បន្ត:
" នែ! Mori យើងសួរមួយ..."
" ស្អី? " Mori
" លោកគ្រូគាត់ចោះរបងខាងក្រោយនិងតាំងពីអង្កាល? " Taeសួរ
" ចោះរបងស្អី? " នាងក្រមុំសួរបកវិញទាំងជ្រួញចិញ្ចើម។
" គឺអារបងក្រោយនិងឯង...យើងឃើញមានអ្នកដើរចូលតាមនឹងមិញ! " Tae
" ហួច៎ អាណាមកដើរចូលតាមនឹង? របងជិតឈឹងនិង... បើចូលតាមនឹងកើត មានតែពួកវា ផ្លោះ! " Mori
" អញ្ចឹង...របងនឹងអត់មានប្រទ្បោះចូលណាហ្អី? " Tae
" ប្រទ្បោះក្បាលវា! ទោះជាជញ្ជាំងនឹងវាចាស់ វាប្រេះបន្តិចមែន...តែវាគ្មានប្រឡោះណាឲ្យមនុស្សរុលចូលកើតទេ កុំឆ្កួតពេក! បើមានប្រឡោះមែន វាមានតែប្រទ្បោះកណ្តុរ " Mori
" តែយើងឃើញ គេដើរចូលតាមនឹងមិញ! " Tae
" ហ៉ើយម៉ាដៃទ្បូវហើយអញ! បើមានអ្នកចូលតាមនឹងមែន មានតែគេចេះជ្រែកជញ្ជាំង... " Mori
" អើ!ប្រហែលនឹងហើយ យើងឃើញម្នាក់ប្រុសមិញដើរចូលមកគ្មានទើសស្អីផង " Tae
" អញអើយអញ!អញទះជ្រុះអាខួរ ប៉ិនគិតប្លែកៗនិងចេញទ្បូវហី...មកគិតឆ្កួតៗស្អីវាទាំងថ្ងៃនឹង? " Mori សង្គ្រឺតធ្មេញ ហាក់ហួសចិត្តនឹងសំណួរចម្លែកៗរបស់សម្លាញ់ខ្លួន។
" មើង!មើង!ៗៗមើង!ៗ "សម្លេងជួងចេញលេងបានបន្លឺទ្បើង។
" តោះទៅស៊ីអី យើងឃ្លានខ្លាំងណាស់ តែនិយាយតទៀតអញឆ្កួតមុនវាឥទ្បូវហើយ... " Mori រៀបចំសៀវភៅប៊ិច រូតកាតាបដើរចេញទៅមុនប្រុច ទុកឲ្យនាយកម្លោះនៅអង្គុយសញ្ចឹងគិតម្នាក់ឯង ដោយនាយព្យាយាមសម្លឹងពីបង្អួចថ្នាក់ ទៅកន្លែងដែលសិស្សប្រុសម្នាក់ដើរចូលមកអម្បាញ់មិញនោះ រកមើលថាច្រកណាដែលគេអាចដើរចូលមកបាន តែទោះជាសង្កេតយ៉ាងណាក៏ឃើញមានតែរន្ធកណ្តុរដូច នាងល្អិតម៉ូរិនិយាយមែន។
" មកទៅស៊ីអី! ឯងនៅចង់អង្គុយសម្លក់សម្លឹងដល់ណាទៀត ប្រញាប់ងាប់ព្រោះក្រៀមក្រពះ កុំមកបន្ទោសអញជាមិត្តមិនហៅស៊ីបាយវើយ..." នាងល្អិត Mori ស្រាប់តែមកជំទាលហៅTaeឮៗ ពីមាត់ទ្វារថ្នាក់ដោយមិនរអែងចិត្តសិស្សណា ទើបនាយ Tae ប្រញាប់ស្រែកកាត់នាង :
" ទៅហើយ...ថ្លង់ណាស់ មាឌប៉ិនកញ្ចាញ់ចេកសោះនិយាយឮនោះឮ "
រួចសម្លាញ់ទាំងពីរក៏កៀក ក គ្នាទៅរកបាយញ៉ាំនៅកង់ទីនជាន់ក្រោម ដោយក្តីរីករាយដូចសព្វដង។

" មនុស្សដើរជ្រែកជញ្ជាំងអញ្ចឹងហ្អេស?ហ៊ឹស!..បើថា មិនមែនមនុស្ស ស្តាប់ទៅគួរឲ្យជឿជាង... " សិស្សប្រុសម្នាក់បន្លឺទ្បើងតិចៗតែម្នាក់ឯង បន្ទាប់ពីបានឮការសន្ទនារបស់សម្លាញ់ទាំងពីរ រួចគេក៏បន្តកត់មេរៀនរបស់គេវិញ ដោយត្រចៀកញាត់កាសជាប់ ដែលមើលទៅគេហាក់មានទម្លាប់ចម្លែកៗខុសពីសិស្សធម្មតាដទៃទៀតដែលរៀនក្នុង Class B មួយនេះ។

.......

/ To be continued /♡

You've reached the end of published parts.

⏰ Last updated: Jul 07, 2022 ⏰

Add this story to your Library to get notified about new parts!

ផ្កាយអមបេះដូង(A little star closes to your heart)Where stories live. Discover now