(ការផិតក្បត់)

447 6 0
                                    

សម្លេងស្រែកពីខាងលើភូមិគ្រឹះធ្វើឲ្យលោកពូម្នាក់ត្រូវខំប្រឹងបើកទ្វារចេញទៅក្រៅដើម្បីមើលថាជាសម្លេងអ្វី
"លោកម្ចាស់ហុឹកៗកុំអីអាយ" !!! ឆ្វាច់ ក្បាលស្រ្តីចាស់ម្នាក់បានជ្រុះចេញពីស្មាដោយលោហិតបែកសាចពេញលោកម្ចាស់ គាត់ប្រើក្រសែេភ្នែកដោយមិនញញើតសូម្បីតែបន្តិចនោះឡើយទោះបីស្រ្តីចំណាស់នោះជាមនុស្សចុងក្រោយដែរលោកម្ចាស់សម្លាប់ដោយផ្ទាល់ដៃក៏ដោយ "មិនថាយើងដឹងឬសូម្បីតែពួកឯងគិតក៏យើងមិនព្រមលើកលែងទោសឯងរាល់គ្នាដែរយើងសូមដាក់បណ្ដាសាពួកឯងមិនថាពេលវេលាដើរទៅមុខរាប់លានឆ្នាំប៉ុណ្ណាក៏ដោយឯងត្រូវបម្រើយើងជារៀងរហូត"!" សម្លេងរាងមាំមួយសង្កត់យ៉ាងធ្ងន់បញ្ចេញដោយកំហឹងក្នុងចិត្ត លោកម្ចាស់បានដើរចុះតម្រង់ទៅរកលោកពូដែលកំពុងឈរកាន់ចង្កៀងមានពន្លឺព្រឹមៗ ទាំងខ្លួនមានឈាមប្រឡាក់ពេញផ្ទៃមុខស្របពេលដែលដៃកាន់ដាវជាប់និងដៃ គណៈពេលនោះស្រាប់តែលោកពូចំហមាត់ភ្លាមៗហាមាត់ស្ដីអ្វីមិនត្រូវនៅពេលដែរបានឃើញសភាពលោកម្ចាស់បែបនេះ "ល៎ លោកម្ចាស់" មិនទាន់បានហាមាត់និយាយចប់ផងលោកម្ចាស់និយាយកាត់មុខលោកពូដោយមិនរងចាំយ៉ូ "លោកពូខ្ញុំសូមឲ្យលោកពូមើលថែភូមិនេះផងចុះលោកពូជាមនុស្សបរិសុទ្ធពិតមែន សាកសមជាអ្នកថែរក្សាភូមិគ្រឹះនេះណាា" ពាក្យសម្ដីប៉ុន្មានម៉ាត់នេះធ្វើឲ្យលោកពូស្រក់ទឹកភ្នែកម៉ាត់ៗតបតទៅលោកម្ចាស់មិនចង់ចេញ "ចុះលោកម្ចាស់លោកម្ចាស់ចង់ទៅណា" លោកពូតបទាំងអង្រួនដៃម្ចាស់សមីខ្លួន
"ខ្ញុំមិនទៅណាទេគ្រាន់តែភូមិគ្រិះនេះត្រូវជាប់បណ្ដាសាហើយ" និយាយរួចលោកម្ចាស់យកថង់មួយចេញហោប៉ៅអាវហុចឲ្យលោកពូ "នេះជាឪសថបុរាណដែរធ្វើឲ្យពូមានសុខភាពល្អរស់បានយ៉ូហើយរក្សាវាឲ្យល្អផងខ្ញុំលាសិនហើយ" លោកម្ចាស់ដើរទៅបន្ទប់ក្រោយដីបាត់សូន្យឈឹងមិនឃើញត្រលប់មកវិញម្ដងទៀតឡើយ
ពេលនេះមានតែពាក្យថាភូមិគ្រិះខ្មោច!
តែប៉ុណ្ណោះចំពោះលោកម្ចាស់ មីន យ៉ុនហ្គី

រឿងភូមិគ្រិះបីទិសWhere stories live. Discover now