ភាគ២

119 2 0
                                    

"នេះហេ៎លក្ខខណ្ឌអូយចង់វិលមុខ"នាងនិយាយទាំងញីថ្ងាស់ខ្លួនតិចៗ លក្ខខណ្ឌគេវែងឆ្ងាយជាងជីកបន្លាយទៅមហាសមុទ្រទៅទៀតព្រះជាម្ចាស់អើយ តែជាយ៉ាងណានាងក៏ពេញចិត្តនិងព្រមទទួលយកវា នាងខំស្វែងរកការងារជាយ៉ូមកហើយ ទើបមកឃើញនៅពេលនេះ
" តែមិនអីទេស៎សាក៎ទៅមួយសិន " នាងក៏ទាញទូរស័ព្ទពីក្នុងហោប៉ៅខលទៅភ្លាមតែម្ដង សម្លេងទូរស័ព្ទនាងខលទៅលេខម្ខាងទៀតតែមួយភ្លែតគេក៏លើកតែម្ដង
"ទឺតៗ" "ហាឡូ"
សម្លេងវ័យចំណាស់ម្នាក់បានបន្លឺឡើងនាងរហ័សឆ្លើយតប "ហាឡូជំរាបសួរចាស៎ នេះជាលេខដែរកំពុងជ្រើសរើសបុក្គលិកមែនទេ?"
"អូបាទមែនហើយ"
"ខ្ញុំចង់ចុះឈ្មោះធ្វើការតើបានដែរទេ...?"
"អូបាទបានចាំខ្ញុំឲ្យគេទៅយក តែថានាងឈ្មោះអី"
"ចា៎សខ្ញុំឈ្មោះរីយ៉ា"
"អាយុប៉ុន្មានហើយ?"
"ចា៎សគឺ១៨ឆ្នាំ"
"ល្អណាស់ថា ម៉ោងបួនល្ងាចខ្ញុំឲ្យគេទៅយកនាងត្រូវរៀបចំខ្លួនឲ្យមានសណ្ដាប់ធ្នាប់ផងណា៎" នៅប្រញ៉ាប់ដល់ថ្នាក់និងឬ? នាងមិនសឹងតែត្រៀមចិត្តរួចរាល់ផងក៏មកយកបាត់ទៅហើយ យីសបានទៅធ្វើការរហ័សបានលុយតេតើអីនាក នាងឈរសើចម្នាក់ឯងដូចមនុស្សឆ្កួតទម្រាំតែបានណាមិនមែនងាយស្រួលទេ នាងសុំចូលធ្វើការគេច្រើនកន្លែងហើយតែគ្មានកន្លែងណាគេចាប់អារម្មណ៍នាងសោះ មិនឲ្យសប្បាយចិត្តយ៉ាងម៉េចមិនបានសុីស?
ទឺតៗ
"ហឹមសម្លេងមនុស្សចាស់មែនទេមិចក៏យើងនិយាយដូចឆ្គងៗបែបនេះ តែមិនអីទេស៎" និយាយចប់នាងបន្តដំណើរទៅមុខរហូតដល់បន្ទប់ជួលនាង នាងមើលទៅដូចមិនយករបស់របរទៅច្រើនទេ បើថាអាចនាងមិនយកអីទៅផងខ្លាចគេឲ្យនាងចូលធ្វើការហើយដេញក្បាលនាងចេញមកវិញកន្លងទៅម៉ោង៤:០០ភ្លាម ក៏មានអ្នកមកយកនាងមែនតែថានាងដូចជាមិនបានប្រាប់ទីតាំដែរនាងរស់នៅទេហេតុអីបានជាពួកគេដឹងចឹង?
"ឡើងឡានមក យើងមកយកនាងទៅភូមិគ្រឹះ"
មានបុរស៥នាក់មាឌធំៗបានបោះសម្ដីយ៉ាងរឹងកំប្រឹសដាក់នាង
ក្នុងចិត្ត "នេះបើគេយកយើងទៅលក់គិតយ៉ាងមិចទៅណ៎"នាងគិតភាំងនួយភ្លែត មើលេពួកគេនោះរូបរាងធំៗគួរឲ្យខ្លាច ពួកគេសម្លឹងមើលនាងដូចចង់សុីសាច់ហុតឈាមចឹង តែទាំងដែលតាមពិតទៅពួកគេសុទតែមានមុខមាត់បែបនិងពីកំណើតមកម្ល៉េះ
"នេះពួកលោកជាអ្នកជូនខ្ញុំទៅមែនទេ"
នាងសួរគេដើម្បីប្រកដចិត្តអង្រួនបេះដូងកុំឲ្យភ័យខ្លាច
"មែនហើយ ឆាប់ឡើងឡានមក"
បុរសម្នាក់ក្នុងចំណោម៥នាក់នោះតប
"ចា៎ស"
រីយ៉ាក៏ប្រញាប់ឡើងឡាន

You've reached the end of published parts.

⏰ Last updated: Jun 14, 2023 ⏰

Add this story to your Library to get notified about new parts!

រឿងភូមិគ្រិះបីទិសWhere stories live. Discover now