ភាគ៦៧: ត្រឡប់ដូចដើមវិញបានទេ?

2.1K 147 3
                                    



មេឃងងឹតហើយថេយ៉ុងនៅមិនទាន់ត្រឡប់ទៅផ្ទះវិញ អ្នកស្រីចនបានឃាត់ដំណើរអោយនៅញុំាបាយជុំគ្នាថេយ៉ុងក៏បានជួយធ្វើម្ហូប ក្រោយធ្វើរួចអ្នកស្រីចនក៏បានអោយថេយ៉ុងទៅហៅជុងហ្គុក

តុក..! តុក...! សំឡេងគោះទ្វា

« អ្នកណា? »

« គឺអូន...! »
« មានការស្អី? »

« ម៉ាក់ហៅអោយទៅញុំាបាយ »
« មិនសុីឃើញមុខអ្នកខ្លះលេបមិនចូល »

« ជុងហ្គុក..» ថេយ៉ុងហៅឈ្មោះនាយតិចៗអារម្មណ៍អន់ចិត្តក៏ហោះចូលមក បម្រុងបែរខ្លួនដើរចេញជុងហ្គុកក៏បើកទ្វារចេញមក

« មិនបាច់មកសម្លឹងយើងទេ » ថេយ៉ុងសម្លឹងមុខជុងហ្គុកម៉ក់ៗតែក៏ត្រូវងាកមុខចេញវិញ ក្រោយលឺសម្តីជុងហ្គុក

ជុងហ្គុកក៏ដើរទៅតុអារហា ថេយ៉ុងលួចញញឹមបន្ទិចមុននេះថាមិនញុំាចុងក្រោយក៏មកញុំាដដែលចិត្តមិនទៀងពិតមែន។

« ដួសបាយទៅ » អ្នកស្រីចន បញ្ជាអោយអ្នកបម្រើដួសបាយ គាត់អង្គុយក្បែរស្វារមី ចំណែកឯងថេយ៉ុងអង្គុយក្បែរជុងហ្គុក

« បងញុំាទៅ » ថេយ៉ុងចាប់ម្ហូបដែលខ្លួនធ្វើដោយផ្ទាល់ដៃហុចដាក់ចានជុងហ្គុក ។ រាងក្រាស់មិនអើពើនិងម្ហូបក្នុងចាន ក៏ចាប់ម្ហូបផ្សេងមកញុំាក្រោមក្រសែរភ្នែកអាក់អន់ចិត្តពីថេយ៉ុង

« អ្នកណាធ្វើម្ហូប? រសជាតិប្លែក » លោកចន

« ថេយ៉ុងអ្នកធ្វើណាបង » អ្នកស្រីចន
« ហៃយ៉ាពូកែមែនកូន »
« គ្មានឆ្ងាញ់អីបន្ទិច » មាត់និយាយមិនឆ្ងាញ់ តែដៃឃើញចាប់តែមុខម្ហូប2-3មុខដែលថេយ៉ុងធ្វើមកញុំាសោះ-,-

មិនយូរអារហាពេលល្ងាចក៏បានបញ្ចប់ ក្រោយញុំារួចថេយ៉ុងអង្គុយលើសាឡុង ដោយមានអ្នកស្រីចននិងលោកចនសួរនាំពីនេះពីនោះ ជុងហ្គុកក៏អង្គុយនៅទីនោះផងដែល

« កូនគិតថាទៅវិញហើយ ជម្រាបលាអ្នកម៉ាក់លោកប៉ា »

« អ៊ាវទៅលឿនម្ល៉េះកូន នៅគេងមួយយប់សិនទៅ » អ្នកស្រីចន

« អត់អីទេម៉ាក់ »

« យ៉ាគេងមួយយប់ទៅធ្វើដូចមិនដែលធ្លាប់គេងទីនេះចឹង »

🌸និស្ស័យស្នេហ៍🌸 (កូនភ្លោះ) 💕Where stories live. Discover now