Part1

275 35 4
                                    

Best friends goals

ភាគទី១៖ ខ្ញុំនិងគេ

« សួស្ដី!! អ្នកទាំងអស់គ្នា ខ្ញុំសុីម ជេយ៉ុន និស្សិតថ្មីដែលត្រូវផ្ទេរចូលមកផ្ញើខ្លួនផ្ញើប្រាណផង »

ផាំង⚡️ផាំង⚡️ផាំង⚡️

គ្រាន់តែឮឈ្មោះភ្លាមម្ចាស់រាងកាយដែលដេកផ្កាប់ក្បាលនៅលើតុរៀនមុននេះក៏ប្រែក្លាយទៅជាស្រស់បស់មួយរំពេច ភាពងងុយមុននេះក៏ក្លាយទៅជាស្វាងដូចគេជះទឹកពីលើ នេះក៏ព្រោះតែ....

3ឆ្នាំមុន....

ស៊ុងហុន ជេយ៉ុន អាចហៅបានថាពួកគេទាំងពីរជាមិត្តនិងគ្នាតាំងតែពី high School អាយុស្របាក់គ្នា ចំណងចំណូលចិត្តក៏ស្រដៀងគ្នា រូបរាងក៏សង្ហាដូចគ្នាខុសទាស់ត្រង់ថាជេយ៉ុន គេមានកម្ពស់រាងទាបជាងស៊ុងហុនបន្តិច

បើទោះជាពួកគេមិនទាន់ស្គាល់គ្នាយូរប៉ុន្មានតែការដែលក្លាយជាមិត្តរួមតុនិងគ្នាបានបង្កើតចំណងមិត្តភាពឡើងបន្តិចម្ដងៗរហូតដល់ថ្ងៃដែលបញ្ចប់ឆមាស ភាពភ្លើតភ្លើន និង ភាពយុវវ័យពុះកញ្ជ្រោលបាននាំឲ្យពួកគេហ៊ានសាកល្បងរឿងដែលមិននឹកស្មានចេញមក ការចង់ដឹងចង់ឮ បូករួមនិង ជាតិអាល់កុលដែលកំពុងតែដុតរាងកាយពួកគេទាំងពីរឲ្យឡើងកម្ដៅកាន់តែខ្លាំងធ្វើឲ្យពួកគេឆ្លងហួសនៅព្រំដែនដែលមិត្តគេធ្វើហើយនោះគឺពួកគេបានដេកជាមួយគ្នាទាំងអារម្មណ៍ត្រេកត្រអាល

នាព្រឹកថ្ងៃថ្មី ក្នុងសភាពបន្ទប់ដែលធ្លាប់តែអ៊ូអរក៏ប្រែមកជាស្ងប់ស្ងាត់យ៉ាងចម្លែក ស៊ុងហុន និង ជេយ៉ុនក៏បានបែរខ្នងដាក់គ្នារៀងៗខ្លួនព្រោះតែក្នុងចិត្តនៅតែដិតជាប់និងនឹកឃើញរឿងកាលពីយប់ធ្វើឲ្យពួកគេខ្មាស់រៀងខ្លួន

បន្ទាប់ពីមួយសន្ទុះឲ្យពេលវេលាឆ្លងកាត់ទៅនោះជេយ៉ុនក៏ចាប់ផ្ដើមនិយាយឡើងវិញភ្លាម

« ស៊ុង...ចំពោះរឿងកាលពីយប់... »

« គ្មានរឿងអ្វីទាំងអស់ ចាត់ទុកថាវាជាបទពិសោធន៍សម្រាប់ពួកយើងទៅចុះ យ៉ុន...ឯងក៏ដឹងថា ពួកយើងជាមិត្តនិងគ្នា »

« តែស៊ុង...ពួកយើងបានធ្វើរឿងនោះហើយ ឯងគិតថាយើងនិងប្រឈមមុខនិងគ្នាបែបណា យើងមិនមែនធ្វើរឿងឲ្យកើតឡើងហើយបំភ្លេចបានងាយទេណា »

You've reached the end of published parts.

⏰ Last updated: Jul 17, 2022 ⏰

Add this story to your Library to get notified about new parts!

Best friend GoalWhere stories live. Discover now